Home ព័ត៌មានជាតិ នយោបាយ លោក ហ៊ុន ម៉ា​...

លោក ហ៊ុន ម៉ា​នីៈ​«​យុវជន​ដើម្បី​វប្បធម៌​ជាតិ​»

ដោយៈ​លោក ហ៊ុន ម៉ា​នី តំណាងរាស្ត្រ​មណ្ឌល​កំពង់ស្ពឺ ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​/ភ្នំពេញៈ​ក្នុងនាម​ជា​ប្រជាពលរដ្ឋ​ខ្មែរ​ម្នាក់ ខ្ញុំ​សូម​ចូលរួម​អបអរសាទរ​ទិវា​វប្បធម៌​ជាតិ ៣​មីនា លើក​ទី​២៣ ឆ្នាំ​២០២១ ក្រោម​ប្រធានបទ​«​យុវជន​ដើម្បី​វប្បធម៌​ជាតិ​» ។​


​ទោះបីជា​កាលៈទេសៈ​នេះ​យើង​មិនអាច​ប្រារព្ធ​ពិធី​នានា​ក្នុង​សហគមន៍​បាន តែ​តាមរយៈ​ស្មារតី​នៃ​ភាពជា​ខ្មែរ (Cambodianess) របស់​យើង​ម្នាក់ៗ​ដែល​តែងតែមាន បាន​ជំរុញ​ឲ្យ​ខ្មែរ​ម្នាក់ៗ​ប្រារព្ធ និង​អបអរសាទរ​ទិវា​វប្បធម៌​នា​ថ្ងៃនេះ រៀងៗ​ខ្លួន ដើម្បី​ឧទ្ទិស​ដល់​សាវតា​ដ៏​រុងរឿង​គួរ​ជាទី​ស្ញប់ស្ញែង​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែលជា​ប្រទេស​ប្រកបដោយ​វប្បធម៌ អរិយធម៌​សម្បូរបែប​ក្នុង​តំបន់​អាស៊ី និង​លើ​ពិភពលោក​។

​កន្លងមកនេះ យុវជន​កម្ពុជា ជាពិសេស​ក្រុមគ្រួសារ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជាបាន​ចូលរួម​យ៉ាង​សស្រាក់សស្រាំ​ក្នុងការ​ថែរក្សា ប្រណិប័តន៍​យ៉ាង​ខ្ជាប់ខ្ជួន​នូវ វប្បធម៌ ប្រពៃណី និង​ឈានដល់​ការបង្ហាញ​ភាព​អស្ចារ្យ​នានា​នៃ​វប្បធម៌​ខ្មែរលើ​ឆាក​អន្តរជាតិ តាមរយៈ​ការរៀបចំ និង​គាំទ្រ​កម្មវិធី​នានា​ដូចជា​៖ ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត ព្រឹត្តិការណ៍​ក្បួន​ដង្ហែ​ឈី​ង​ហ្គេ (​នៅ​ប្រទេស​សិង្ហ​បុរី​) ការសម្តែង​រឿង​ព្រះ​វេសន្ត​ជាតក ការនាំ​ត្រឡប់មកវិញ​នូវ​គ្រឿងអលង្កា​បុរាណ​ខ្មែរ ព្រឹត្តិការណ៍​បំបែក​កំណត់ត្រា​ជាតិ និង​ពិភពលោក ព្រមទាំង​ការបង្ហាញ​សមត្ថភាព​ផ្សេងៗ​របស់​យុវជន​ស​.​ស​.​យ​.​ក​.​យើង​ជា​ច្រើនបែប ច្រើន​សណ្ឋាន​ក្នុង​កម្មវិធី​ជាតិ និង​អន្តរជាតិ​។​

​ទឹកចិត្ត​នៃ​ការចូលរួម​ទាំងអស់​បាន​បង្ហាញ​ពី​ក្តី​ស្រឡាញ់ ស្មារតី​ស្នេហា​ជាតិ ស្នេហា​វប្បធម៌​ជាតិ ដែល​រួមចំណែក​ដល់​ការអភិរក្ស ការផ្សព្វផ្សាយ និង​លើកស្ទួយ​តម្លៃ​វប្បធម៌​ជាតិ ក៏ដូចជា​សុខដុម​នីយកម្ម​នៃ​ប្រជាជាតិ​កម្ពុជា​។ ជាមួយ​ការចូលរួម​អបអរសាទរ​នៅថ្ងៃនេះ ខ្ញុំ​ក៏​សូម​លើកទឹកចិត្ត​ដល់​យុវជន​ទាំងអស់​បន្ត​ថែរក្សា​អត្តសញ្ញាណ និង​ស្នាដៃ​បុព្វបុរស ហើយ​ឈានដល់​ការច្នៃប្រឌិត​ថ្មី ដើម្បី​ពង្រីក​សេដ្ឋកិច្ច​វប្បធម៌​ជាតិ​ឲ្យ​កាន់តែ​លេចធ្លោ​៕​សរន​
(​ខ្លឹមសារ​និង​រូបភាព​ដកស្រង់​ពី​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់លោក ហ៊ុន ម៉ា​នី​,​ថ្ងៃទី​៣​ខែមីនា​២០២១)


ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular