កម្ពុ​ជា​-​កូរ៉េ ចុះ​អនុស្សរណៈ ស្ដីពី​កិច្ចសហប្រតិបត្តិការ ក្នុង​វិស័យ​យុវជន

ដោយៈ ដេប៉ូ / ភ្នំពេញៈ ក្រសួង​អប់រំ យុវជន និង​កីឡា របស់​កម្ពុជា និង​ក្រសួង​សមភាព យេនឌ័រ និង​គ្រួសារ នៃ​សាធារណរដ្ឋ​កូរ៉េ បាន​ចុះហត្ថលេខា លើ​អនុស្សរណៈ​នៃ​ការ​យោគ យល់​រួមគ្នា (MOU) មួយ ដើម្បី​បង្កើន​កិច្ចសហប្រតិបត្តិការ ក្នុង​វិស័យ​យុវជន​កាន់តែ​ប្រសើរ ឡើង ថែមទៀត​។​

​តាមរយៈ​កិច្ចព្រមព្រៀង​នេះ គេ​រំពឹងថាៈ យុវជន នៃ​ប្រទេស​ទាំងពីរ នឹងមាន​ឱកាស ផ្លាស់ប្តូរ​បទពិសោធន៍ និង​សិក្សា​រៀនសូត្រ ពីគ្នា​ទៅវិញទៅមក តាមរយៈ​កម្មវិធី​ផ្លាស់ប្ដូរ ទំនាក់ទំនង ការចូលរួម​ក្នុង​កិច្ចប្រជុំ និង​សកម្មភាព​យុវជន​ផ្សេងៗ ជាច្រើន​ទៀត​។​

​បើ​យោងតាម​ផេ​ក​ហ្វេ​ស​ប៊ុ​ក របស់​ក្រសួង​អប់រំ យុវជន និង​កីឡា នៅ​ថ្ងៃទី​៣ ខែមីនា ឆ្នាំ ២០២១ នេះ បានឱ្យដឹង​ដែរ​ថាៈ អនុស្សរណៈ នៃ​ការយោគយល់​នេះ ត្រូវបាន​ធ្វើឡើង ពី​សំណាក់ លោក បណ្ឌិតសភា​ចា​រ្យ ហង់​ជួន ណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា និង​តំណាង​ក្រសួង សមភាព​យេនឌ័រ និង​គ្រួសារ នៃ​សាធារណរដ្ឋ​កូរ៉េ​។​

​សួ​ម​រំលឹកថា កន្លងមក ភាគី​កម្ពុជា និង​សាធារណរដ្ឋ​កូរ៉េ បានធ្វើ​កិច្ច​សហការគ្នា លើ​វិស័យ​នានា ដើម្បី​បង្កើន​ប្រយោជន៍​រួម និង​លើកកម្ពស់ ការ​រឹតចំណង​ទំនាក់ទំនង ទ្វេភាគី​៕/V​-PC

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular