Home ព័ត៌មានអន្តរជាតិ អ្នក​ចំរៀង​និ...

អ្នក​ចំរៀង​និង​សកម្មជន​ថៃ ត្រូវ​ចាប់ខ្លួន​ចំពោះ​ការដុត​រូប​ស្តេច​

​ប្រែ​សម្រួលៈ​វាសនា​/​បាងកក​៖​សកម្មជន​ប្រឆាំង​រដ្ឋាភិបាល​ម្នាក់​ដែល​ជាប់ចោទ​ពី​បទ​ដុត​រូប​(​ព្រះ​ឆាយ៉ា​លក្ខ​)​ស្តេច​មហា វិជ្ជ​រ៉ា​ឡុងកន ត្រូវបាន​ប៉ូលិស​ចាប់ខ្លួន​កាលពី​ថ្ងៃ​ពុធ ដែល​នេះ​ជា​ការចាប់ខ្លួន​​ចុង​ក្រោយ​ក្នុងចំណោម​អ្នក​ត្រូវបាន​ចោទប្រកាន់​រាប់សិប​នាក់​នៅ​ប៉ុន្មាន​ខែ​មក​នេះ​ចំពោះ​ការប្រមាថ​ស្តេច​។​

​អ្នក​ចំរៀង​និង​ជា​សកម្មជន ឆៃ​យ៉ាម៉ន «​អា​មី​» កែវ​វី​ប៊ូ​ន​ផាន​អាយុ​៣២​ឆ្នាំ ត្រូវបាន​ចាប់ខ្លួន​នៅ​ខេត្ត​អាយុ​ទ្យា​នៅ​ខាងជើង​ក្រុង​បាងកក និង​ត្រូវបាន​ចោទប្រកាន់​ប្រមាថ​ស្តេច​ចំពោះ​ការដុត​ព្រះ​ឆាយ៉ា​​លក្ខ​ស្តេច​កាលពី​ថ្ងៃអាទិត្យ នៅមុខ​គុក​ក្នុង​ក្រុង​បាងកក កន្លែង​ដែល​សកម្មជន​ល្បីៗ​៤​នាក់​កំពុង​ត្រូវ​គេ​ឃុំខ្លួន​ដោយ​មិន​អាច​បង់ប្រាក់​ធានា​ខ្លួន​នៅ​ក្រៅ​ឃុំ​បាន​។​

​ឆៃ​យ៉ាម៉ន ត្រូវបាន​ចោទប្រកាន់​ក្រោម​ច្បាប់​ប្រឆាំង​ការប្រមាថ​ស្តេច​ដ៏​តឹងរឹង​ដែល​អាច​ជាប់គុក​១៥​ឆ្នាំ​ចំពោះ​បទ​ចោទ​មួយ​ករណី ព្រមទាំង​ការដុត​បំផ្លាញ​និង​ចូល​ក្នុង​ទីតាំង​រដ្ឋ​។​

​មេ​ប៉ូលិស​ក្រុង​បាងកក​បាន​និយាយថា «​យើង​មាន​ទាំង​ភស្តុតាង​និង​សាក្សី​។​ឆៃ​យ៉ាម៉ន​មិនមែន​ជា​មនុស្ស​ពាក់​ព័ន្ធ​តែ​ម្នាក់​ទេ​»​។​

​សូមបញ្ជាក់​ថា ការប្រឆាំង​តវ៉ា​អស់​ពេល​រាប់​ខែ​របស់​ចលនា​ដឹកនាំ​ដោយ​ក្រុមនិស្សិត​ប្រឆាំង​នឹង​រដ្ឋាភិបាល​របស់​នាយករដ្ឋមន្ត្រី​ប្រា​យុទ្ធ ចាន់ អូ​ចា កាលពី​ឆ្នាំមុន​បាន​នាំ​ដល់​ការទាមទារ​កែ​ទំរង់​របប​រាជា​​និយម​ដែល​ពួកគេ​យល់ថា​ការប្រតិបត្តិ​ខ្លះ​របស់​ព្រះមហាក្សត្រ​របស់​ខ្លួន​វា​មិន​ស័ក្តិសម ហើយ​ការនិយាយ​ឬ​ការបង្ហាញ​កាយវិកា​ខ្លះ​បាន​ប៉ះពាល់​បំរាម​យូរ​មក​ហើយ គឺ​របប​រាជានិយម​។​

​យ៉ាងហោច​ណាស់​មនុស្ស​៦១​នាក់ ត្រូវបាន​ចោទប្រកាន់​ពី​បទ​ប្រមាថ​ព្រះមហាក្សត្រ ហើយ​មេដឹកនាំ​ប្រឆាំង​ទាមទារ​សំខាន់​៤​រូប​ឥឡូវ​កំពុង​នៅ​ក្នុង​គុក​រង់ចាំ​ការកាត់ទោស​៕

​អ្នក​ចំរៀង​និង​ជា​សកម្មជន ឆៃ​យ៉ាម៉ន «​អា​មី​» កែវ​វី​ប៊ូ​ន​ផាន ត្រូវបាន​ប៉ូលិស​នាំ​ខ្លួន​នៅ​ខេត្ត​អាយុ​ទ្យា កាលពី​ថ្ងៃ​ពុធ​

 

 

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular