Home ព័ត៌មានជាតិ សន្តិសុខ ខ្យល់ក​ន្ទ្រា...

ខ្យល់ក​ន្ទ្រា​ក់​ខូចខាត​ផ្ទះ​ប្រជាពលរដ្ឋ​៤០​ខ្នង​និង​រោង​ម៉ាស៊ីន​១​កន្លែង​នៅ​ស្រុក​រុក្ខ​គី​រី​

ដោយ​:​គ្រញូង​/​បាត់ដំបង​: លំនៅដ្ឋាន​ប្រជាពលរដ្ឋនៅក្នុង​ឃុំ​ចំនួន​៣ សរុប​ចំនួន​៤០​ខ្នង​រួម​នឹង​រោង​ម៉ាស៊ីនកិនស្រូវ​មួយកន្លែង បាន​ខូចខាត​របើក​ដំបូង ជញ្ជាំង ដោយសារ​បាតុភូតធម្មជាតិ​ភ្លៀង​លាយឡំ​នឹង​ខ្យល់​កន្ត្រាក់​ផ្ទ​រ​រន្ទះ កាលពី​រសៀល​ថ្ងៃទី​២ ខែមីនា ឆ្នាំ​២០២១ នៅក្នុង​ស្រុក​រុក្ខ​គី​រី ខេត្តបាត់ដំបង ។​

​អធិការនគរបាល​ស្រុក​រុក្ខ​គី​រី​បាន​ឲ្យ​ដឹងថា ឃុំ​ទាំង​៣ ដែល​រង​ការខូចខាត ក្នុងនោះ​រួមមាន​៖ ឃុំ​ស្តុក​ប្រវឹក ខូចខាត​របើក​ដំបូលផ្ទះ​ចំនួន ២២​ខ្នង​។ ឃុំ​ព្រៃ​ត្រឡាច ខូចខាត​របើក​ដំបូលផ្ទះ​ចំនួន ១៣​ខ្នង និង​ឃុំ​មុខរា​ហ៍ ខូចខាត​របើក​ដំបូលផ្ទះ​ចំនួន​០៥​ខ្នង​ផ្ទះ និង​រោង​ម៉ាស៊ីនកិនស្រូវ​០១​កន្លែង ត្រូវបាន​រំកិល​ធ្លាក់​ចេញពី​ជើងតាង​។ ក្នុង​ហេតុការណ៍​នេះ មិនមាន​នរណាម្នាក់រ​ងរ​បួស​ទេ​។​

​បច្ចុប្បន្ន កម្លាំង​នគរបាល​ស្រុក​រុក្ខ​គី​រី បាន​ចុះ​ធ្វើការ​ត្រួតពិនិត្យ និង​រៀបចំ​សណ្តាប់ធ្នាប់​ជូន​ប្រជាពលរដ្ឋ​ឡើងវិញ ៕​/PC

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular