ប្រែសម្រួល : កញ្ញាដាលីស ៖ វាជាឱកាសកើតឡើងតែម្តងគត់ដើម្បីបានទៅមើលព្រះចន្ទខៀវជាក់ស្តែង។មហាសេដ្ឋីជនជាតិជប៉ុនម្នាក់បានបើកឱកាសសម្រាប់ការធ្វើដំណើរជាលក្ខណៈឯកជនទៅឋានព្រះចន្ទដល់មនុស្ស ៨ នាក់មកពីជុំវិញពិភពលោក។
លោក យ៉ាសាគូ មែហ្សាវ៉ា ដែលជាមហាសេដ្ឋីម៉ូដតាមអនឡាញ ត្រូវបានប្រកាសជាបុរសដំបូងគេដែលបានកក់កៅអីនៅលើយានអវកាសទៅឋានព្រះចន្ទ ដែលកំពុងបង្កើតឡើងដោយក្រុមហ៊ុន SpaceX ។
លោកមែហ្សាវ៉ា ដែលបានចំណាយប្រាក់សរុបសម្រាប់ដំណើរកម្សាន្តនេះ ដែលរំពឹងចាប់ផ្តើមក្នុងឆ្នាំ ២០២៣ នោះ បាននិយាយថា ដំបូងលោកគ្រោងនឹងអញ្ជើញអ្នកសិល្បៈពី ៦ ទៅ ៨នាក់ឱ្យចូលរួមជាមួយលោកក្នុងដំណើរនេះ។ប៉ុន្តែនៅថ្ងៃពុធទី០៣មីនានេះក្នុងវីដេអូមួយដែលបង្ហោះលើគណនី Twitter គាត់បានបង្ហាញដំណើរការដាក់ពាក្យសុំចូលរួមដំណើរកាន់តែទូលំទូលាយជាងមុន។
លោកបាននិយាយថា “ខ្ញុំសូមអញ្ជើញអ្នកឱ្យចូលរួមជាមួយខ្ញុំក្នុងបេសកកម្មនេះ។ គឺ ៨ នាក់មកពីទូទាំងពិភពលោក”។
លោកបានបន្ថែមថា “ខ្ញុំបានទិញកៅអីទាំងអស់ ដូច្នេះវានឹងក្លាយជាដំណើរឯកជន”។
លោកមែហ្សាវ៉ាបាននិយាយថា ផែនការដំបូងនៃការអញ្ជើញតារាសិល្បៈរបស់លោកបាន “ប្រែប្រួល” ពីព្រោះលោកជឿថា “មនុស្សគ្រប់រូបដែលកំពុងធ្វើអ្វីដែលមានការច្នៃប្រឌិតអាចត្រូវបានហៅថាជាអ្នកសិល្បៈ”។
សហគ្រិនជប៉ុនរូបនេះនិយាយថា អ្នកដាក់ពាក្យសុំនឹងត្រូវការបំពេញនូវលក្ខណៈវិនិច្ឆ័យត្រឹមតែពីរប៉ុណ្ណោះគឺត្រៀមខ្លួនជាស្រេចដើម្បី “បើកស្រោមសំបុត្រ”ប្រកបដោយភាពច្នៃប្រឌិតនិងមានឆន្ទៈជួយសមាជិកអវកាសយានិកដទៃទៀតធ្វើដូចគ្នានេះដែរ។
សរុបមក គាត់បាននិយាយថា មនុស្សប្រហែល ១០ ទៅ ១២ នាក់នឹងបានឡើងជិះយាន ដែលរំពឹងហោះជុំវិញព្រះចន្ទមុនពេលវិលត្រឡប់មកផែនដីវិញ៕
លោក យ៉ាសាគូ មែហ្សាវ៉ា នឹងប្រគល់សំបុត្រជិះយានទៅមើលជុំវិញព្រះចន្ទដល់អ្នកសិល្បៈ ១០ ទៅ ១២ នាក់មកពីជុំវិញពិភពលោក