Home ព័ត៌មានអន្តរជាតិ ហ្វីលីពីន​ចុះ...

ហ្វីលីពីន​ចុះ​កិច្ចព្រមព្រៀង​ទិញ​មី​ស៊ី​ល​លឿន​បំផុត​លើ​ពិភពលោក​ពី​ឥណ្ឌា​

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស ៖ ហ្វីលីពីន​និង​ឥណ្ឌា​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​មួយ​សម្រាប់​លទ្ធភាព​ផ្គត់ផ្គង់​មី​ស៊ី​ល​បញ្ជា​ទិស BrahMos ជា​ផលិតផល​នៃ​កិច្ចសហការ​រវាង​ឥណ្ឌា​និង​រុស្ស៊ី​ដែល​រដ្ឋា​ភិ​​បាល​ហ្វីលីពីន​សង្ឃឹមថានឹង​ជំរុញ​ផ្នែក​ការពារ​ឆ្នេរសមុទ្រ​។​

​ក្រសួងការពារជាតិ​ហ្វីលីពីន បានឱ្យដឹងថា អនុរដ្ឋមន្ត្រី​ក្រសួងការពារជាតិ​ហ្វីលីពីន​លោក រ៉ា​យ​ម៉ុន អេ​ឡេ​ហ្វាន​តេ និង ឯកអគ្គរដ្ឋទូត​ឥណ្ឌា​លោក សាម​ប៊ូ កុមា​រ៉ា​ន់​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​​កាលពី​ថ្ងៃ​អង្គារ​ទី​០២ មីនា នៅឯ​ជំរំ​អាគ្វី​ណាល់​ដូ ជា​ទីបញ្ជាការ​នៃ​កងកម្លាំងប្រដាប់អាវុធ​ហ្វីលីពីន​។​

​កិច្ចព្រមព្រៀង​នេះ​ពាក់ព័ន្ធ​នឹង​ការផ្គត់ផ្គង់​សម្ភារៈ​និង​ឧបករណ៍​ការពារ​ដល់​ហ្វីលីពីន​ពី​សំណាក់​ឥណ្ឌា​ដែល​ជា​គូប្រជែង​មហាអំណាច​កំពុង​លេចធ្លោ​របស់​ចិន​នៅ​អាស៊ី​។​

​រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ​ហ្វីលីពីន​លោក ឌែ​ល​ហ្វី​ន ឡូរិន​ហ្សា​ណា ដែល​ធ្វើ​ជា​សាក្សី​ក្នុង​ពិធី​ចុះហត្ថលេខា​នោះ បាន​និយាយថា “​យើង​កំពុង​ទិញ​មី​ស៊ី​ល BrahMos”​។ លោក​មិន​បាន​ផ្តល់​ព័ត៌មាន​លម្អិត​អំពី​ផែនការ​លទ្ធកម្ម​នៅឡើយ​ទេ​។​

​មី​ស៊ី​ល BrahMos គឺជា​មី​ស៊ី​ល​រយៈ​ចម្ងាយ​មធ្យម (​លឿន​ជាង​សំឡេង​) ដែល​អាច​បាញ់​ចេញពី​នាវា​មុជទឹក នាវាចម្បាំង យន្តហោះ ឬ ដី​គោក​។​វា​ត្រូវ​បាន​គេ​ចាត់ទុកថា​ជា​មី​ស៊ី​ល​លឿន​ជាង​គេ​បំផុត​នៅ​​លើ​ពិភពលោក​៕

មី​ស៊ី​ល​បញ្ជា​ទិស BrahMos របស់​ឥណ្ឌា

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular