ក្រសួង ដកតំណែង​ប្រធាន​មន្ទីរ​កសិកម្ម ខេត្តស្ទឹងត្រែង​

ដោយៈ សុខុម / ស្ទឹងត្រែងៈ លោក លៀង សេង ប្រធាន​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ខេត្តស្ទឹងត្រែង ត្រូវបាន​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ផ្លាស់ប្តូរ មុខតំណែង​អោយទៅ​បម្រើ​ការងារ​ថ្មី នៅ​ក្រសួងកសិកម្ម​។ ចំណែក​លោក ទុំ នី​រ៉ូ នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល ស្ទឹងត្រែង បាន​ឡើង ជា​ប្រធាន​មន្ទីរ​ស្តីទី នៃ​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ខេត្តស្ទឹងត្រែង​។​

​គួររំលឹកថា លោក លៀង សេង បានមក​បម្រើ​ការងារ ជា​ប្រធាន​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ខេត្តស្ទឹងត្រែង នៅ​ខែមិថុនា ឆ្នាំ ២០១៦ ពោលគឺ អស់​រយៈពេល​ជាង ៤ ឆ្នាំ មកហើយ​។ ឥឡូវនេះ ក្រសួងកសិកម្ម បាន​ផ្លាស់ប្ដូរ​តួនាទី ឲ្យ​លោក លៀង សេង ទៅ​បម្រើ​ការងារ​ថ្មី ជាទី​ប្រឹក្សា​ក្រសួងកសិកម្ម​។​

​នៅ​ព្រឹក​ថ្ងៃទី​៣ ខែមីនា ឆ្នាំ​២០២១ ពិធី​ប្រកាស​ចូលកាន់​តំណែង ប្រធាន​មន្ទីរ​ស្តីទី ក្រោម​អធិប​តប​តី​ភាព​លោក នុត ច័ន្ទ​សុខា រដ្ឋលេខាធិការ​ប្រចាំការ និង​ជា​តំណាង ដ៏​ខ្ពង់ខ្ពស់ លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ដែលមាន​ការអញ្ជើញ​ចូលរួម​ពី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អភិបាលរង នៃ​គណៈ​អភិបាល ខេត្តស្ទឹងត្រែង ទីប្រឹក្សា​ក្រសួង ប្រធាន​នាយកដ្ឋាន​បុគ្គលិក និង​អភិវឌ្ឍន៍​ធនធានមនុស្ស លោក លោកស្រី ជា​មន្ត្រីរាជការ​មកពី​អង្គភាព​ពាក់ ព័ន្ធ​នានា​៕/V-PC

​អតីត​ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​

ប្រកាស​មុខតំណែង​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular