កូន​ផ្សោត​មួយ​ក្បាល​ត្រូវបាន​កត់ត្រា​ចំ​ទិវា​សត្វព្រៃ​ពិភពលោក​

ដោយៈ ជា សីហៈ​/​ភ្នំពេញៈ នៅក្នុង​ខណៈពេលដែល​ពិភពលោក​និង​អ្នក​អភិរក្ស​កម្ពុជា កំពុង​អបអរ​ទិវា​សត្វព្រៃ​ពិភពលោក ៣ ខែ មិនា អង្គការ WWF បាន​អះអាងថា មាន​សត្វ ផ្សោត​ថ្មី​មួយ​ក្បាល​បាន​ត្រូវគេ​កត់ត្រា​។

​អង្គការ​នេះ​បាន​អះអាងថា​កូន​សត្វ​ផ្សោត​ថ្មី​មួយ​ក្បាល​ដែលមាន​អាយុ​ប្រហែល​មួយ​សប្តាហ៍ ត្រូវបាន​អ្នកវិទ្យាសាស្ត្រ​ប្រទះឃើញ​កាលពី​ចុង​សប្តាហ៍​មុន​កំពុង​ហែល​ជាមួយ​សត្វ​ផ្សោត ពេញវ័យ​ចំនួន ៤ ផ្សេងទៀត នៅក្នុង​តំបន់​ទីជម្រក​ធម្មជាតិ ត្បូង​ខ្លា ដែលមាន​ទីតាំង​ស្ថិត នៅក្នុង​ខេត្តស្ទឹងត្រែង​។

​ការកត់ត្រា​នូវ​វត្ត​មានកូន​សត្វ​ផ្សោ​តទី​១​នេះ បាន​ប្រព្រឹត្តទៅ​ខណៈពេលដែល​ក្រុម​អ្នក វិទ្យាសាស្ត្រ​នៃ​ស្ថាប័ន​រដ្ឋបាល​ជលផល និង​អង្គការ​WWF កំពុង​តាមដាន​ស្ថានភាព សត្វ​ផ្សោត នៅតាម​បណ្តា​យ​ដង​ទន្លេមេគង្គ​។ សូមបញ្ជាក់ថា នៅក្នុង​ឆ្នាំ ២០២០ ក្រុម​អ្នកវិទ្យាសាស្ត្រ​បាន​កត់ត្រា​ទុក​នូវ​ស្ថិតិ កូន​សត្វ​ផ្សោត​សរុប​ចំនួន ៩ ក្បាល​ខណៈដែល កូន​សត្វ​ផ្សោត​សរុប​ចំនួន ១៣ ក្បាល​ត្រូវបាន​កត់ត្រា​ទុក​ក្នុង​ទិន្នន័យ​ឆ្នាំ ២០១៩ ៕​/PC

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular