Home ព័ត៌មានសំខាន់ៗ ឃាតកម្ម​អារ​....

ឃាតកម្ម​អារ​.​ក សម្លាប់​នារី​ស្រស់ស្អាត : សមត្ថកិច្ច​កំណត់​មុខសញ្ញា​ឃាត​កបាន​ហើយ

ដោយៈ​ប​.​ជ័យ​,​មុនី​រ័ត្ន​/​ភ្នំពេញៈសមត្ថកិច្ច​បានកំណត់​មុខសញ្ញា​ជនសង្ស័យ​ពាក់ព័ន្ធ​ករណី​ឃាតកម្ម​អា​រក​សម្លាប់​នារី​ស្រស់ស្អាត​ម្នាក់​នៅក្នុង​បន្ទប់​ជួល​ស្ថិត​ក្នុងភូមិ​ក្បាលស្ពាន​១​សង្កាត់​ប៉ោយប៉ែត​ក្រុង​ប៉ោយប៉ែត​កាលពី​យប់​ថ្ងៃទី​២​ខែមីនា​ម្សិលមិញ​។​នៅលើ​សព​នារី​រងគ្រោះ​មាន​ស្នាក​ស្នាម​ចាក់​ជាច្រើន​កាំបិត​និង​មាន​ស្នាម​អា​រក​ហើយ​យក​ផួយ​គ្របពីលើ​ហើយ​ដៃ​ទាំងពី​របស់​នាង​ត្រូវ​ឃាតករ​យក​អាវទ្រនាប់​ចង​។

នារី​រងគ្រោះ​ឈ្មោះ​ហួន​ស្រី​អាយុ​២២​ឆ្នាំ​ជា​បុគ្គលិក​បម្រើ​ការងារ​ក្នុង​កាស៊ីណូ​ពូ​លី​ម្តុំ​នាគ​ទិព្វ​២​។​សមត្ថកិច្ច​បាន​បង្ហើប​ប្រាប់​រស្មី​កម្ពុជា​ថា តាម​ការសន្និដ្ឋាន​បឋម​ករណីនេះ​ជា​ករណី​រំលោភ​សម្លាប់​។​ជនសង្ស័យ​និង​ជនរងគ្រោះ​ជា​អ្នក ស្គាល់គ្នា​។ សមត្ថកិច្ច​កំពុងតែ​ស្រាវជ្រាវ​ស្វែងរក​ឃាតករ​ដើម្បី​យកមក​ផ្តន្ទាទោស​តាមច្បាប់​។​

​លោក​វរសេនីយ៍ ព្រហ្ម ពិសិដ្ឋ អធិការរង​ទទួល​ព្រហ្ម​ទ័​ណ្ឌ នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​ប៉ោយប៉ែត​ប្រាប់​កាសែត​រស្មី​កម្ពុជា ល្ងាច​ថ្ងៃទី​៣​ខែមីនា​ឆ្នាំ​២០២១ ថា​៖ មុខសញ្ញា​ដែល​បានកំណត់​ជា​ជនជាតិខ្មែរ ហើយ​បន្ត​ស្រាវជ្រាវ ប៉ុន្តែ​មិនទាន់​ឈានដល់​ឃាត់ខ្លួន​នៅឡើយ​។​

​ប៉ុន្តែ​លោក​វរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរង​ទទួល​ជា​ប្រធាន​មន្ទីរ​យុត្តិធម៌ នៃ​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ បាន​ប្រាប់​កាសែត​រស្មី​កម្ពុជា​ល្ងាច​ថ្ងៃទី​៣​ខែមីនា​ដែរ​ថា​៖ ករណី​ឃាតកម្ម​លើ​នារី​នោះ កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយប៉ែត បាននិងកំពុង​ស្រាវជ្រាវ​។ ក្នុងនោះបាន​ឃាត់ខ្លួន​បុរស​ជនជាតិខ្មែរ​ម្នាក់ មក​សួរ​បំភ្លឺ​។ ជន​នោះ ក៏​សង្ស័យ​មាន​ទំនាក់​ទំនាក់​នឹង​នាងរង​គ្រោះ និង​បងប្អូន​របស់​នាង​។ ទោះយ៉ាងណា លោក​មិន​បាន​បញ្ជាក់ថា ជន​ដែល​ឃាត់ខ្លួន​នោះ ពាក់ព័ន្ធ​នឹង​ស្នេហា​ត្រីកោណ​ជាមួយ​នារី​ដ៏​ស្រស់ស្អាត និង​មាន​វ័យក្មេង​ម្នាក់​នោះ ហើយ​រំលោភ​សម្លាប់​ឡើយ​។​

រូបថតៈលោក​ឧ​ត្ត​ម​សេនីយ៍ សិទ្ធ ឡោះ ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ​

 

លោក​ឧ​ត្ត​ម​សេនីយ៍ សិទ្ធ ឡោះ ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ​បាន​ប្រាប់​រស្មី​កម្ពុជា​មុននេះ​បន្តិច​ថា រហូតមកដល់​ពេលនេះ ជនសង្ស័យ​នៅ​មិនទាន់បាន​ចាប់ខ្លួន​នៅឡើយ​ទេ​។​សមត្ថកិច្ច​កំពុងតែ​ស្វះស្វែង​រកមុខ​សញ្ញា​។​ប៉ុន្តែ​សមត្ថកិច្ច​បានកំណត់​មុខសញ្ញា​បាន​ហើយ និង​កំពុងតែ​ស៊ើបអង្កេត​ស្រាវជ្រាវ​រក​ជនសង្ស័យ​។លោកស្នងការ​នគរបាល​បាន​បញ្ជាក់ថា “​ចំពោះមុខ​នេះ យើង​កំពុងតែ​ស្រាវជ្រាវ​ធ្វើការ​ស៊ើបអង្កេត​មុខសញ្ញា​យើង កំណត់​រួចហើយ​”​។​

សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ គឺ​នៅវេលា​ម៉ោង ៨​យប់ ថ្ងៃទី​២ ខែមីនា ឈ្មោះ ប៉ាត ស្រី​ល័​ក្ខ អាយុ ២៩​ឆ្នាំ ភេទ​ស្រី ត្រូវជា​មិត្ត​រួមការ​ងារ​ជាមួយ​នារី​រងគ្រោះ​បាន​វិលត្រឡប់ មកពី​ធ្វើការ​វិញ ហើយ​បាន​ទៅរក​នារី​រងគ្រោះ​ដល់​បន្ទប់​។ លុះ​មកដល់​បន្ទប់​នាង ស្រី​ល័​ក្ខ បានឃើញ​បិទទ្វារ​ចាក់សោរ​ខ្ទាស់​ជាប់ ទោះបី​គោះទ្វារ​យ៉ាងណា​ក៏​មិនឮ ទើប​ឈ្មោះ ស្រី​ល័​ក្ខ យក​កូនសោរ​ពី​ម្ចាស់​ផ្ទះជួល​ចាក់​ទ្វារ ក៏​ស្រាប់តែ​ឃើញ​ឈ្មោះ ហួន ស្រី ស្លាប់​លើ​គ្រែ​ពូក ដោយមាន​ឈាម ជាប់​នឹង​ដងខ្លួន និង ក ផង ។​
​ប្រភព​បាន​ឲ្យ​ដឹងថា​នារី​រងគ្រោះ​ធ្លាប់មាន​ទំនាក់ទំនង​ស្នេហា​ស៊ីជម្រៅ​ជាមួយ​បុរស​ជនជាតិ​ចិន​ម្នាក់​ហើយ​នៅពេល​មាន​ករណី​ឃាតកម្ម​លើ​នារី​រងគ្រោះ បុរស​ជនជាតិ​ចិន​ម្នាក់​នោះ​ក៏បាន​បាត់​ខ្លួន​ដែរ​៕​សរន

នារី​រងគ្រោះ​ឈ្មោះ​ហួន​ស្រី​អាយុ​២២​ឆ្នាំ​ជា​បុគ្គលិក​បម្រើ​ការងារ​ក្នុង​កាស៊ីណូ​ពូ​លី​ម្តុំ​នាគ​ទិព្វ​២​

នារី​រងគ្រោះ​ឈ្មោះ​ហួន​ស្រី​អាយុ​២២​ឆ្នាំ​ជា​បុគ្គលិក​បម្រើ​ការងារ​ក្នុង​កាស៊ីណូ​ពូ​លី​ម្តុំ​នាគ​ទិព្វ​២​ នារី​រងគ្រោះ​ឈ្មោះ​ហួន​ស្រី​អាយុ​២២​ឆ្នាំ​ជា​បុគ្គលិក​បម្រើ​ការងារ​ក្នុង​កាស៊ីណូ​ពូ​លី​ម្តុំ​នាគ​ទិព្វ​២​ នារី​រងគ្រោះ​ឈ្មោះ​ហួន​ស្រី​អាយុ​២២​ឆ្នាំ​ជា​បុគ្គលិក​បម្រើ​ការងារ​ក្នុង​កាស៊ីណូ​ពូ​លី​ម្តុំ​នាគ​ទិព្វ​២​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular