Home ព័ត៌មានសំខាន់ៗ កំណត់​យក​ថ្ងៃ...

កំណត់​យក​ថ្ងៃទី​៥​ខែមិថុនា​ឆ្នាំ​២០២២​ជា​កាលបរិច្ឆេទ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​-​សង្កាត់ អាណត្តិ​ទី​៥

ដោយៈ មុនី​រ័ត្ន​/​ភ្នំពេញៈ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានចេញ​សេចក្តីសម្រេច​ស្តីពី​ការប្រកាស​បរិច្ឆេទ នៃ​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​-​សង្កាត់ អាណត្តិ​ទី​៥ ដោយ​កំណត់​យក​ថ្ងៃទី​៥ ខែមិថុនា ឆ្នាំ​២០២២ ខាងមុខ​។ នេះ​បើ​យោងតាម​សេចក្តីសម្រេច​កាលពី​ថ្ងៃទី​០១ ខែមីនា ឆ្នាំ​២០២១​។

យោងតាម​ច្បាប់​ស្តីពី​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​-​សង្កាត់ បាន​ឲ្យ​ដឹងថា ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​-​សង្កាត់ ត្រូវធ្វើ​ឡើងជា​រៀងរាល់ ៥​ឆ្នាំ​ម្ត ង ហើយ​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​-​សង្កាត់ ត្រូវធ្វើឡើង​នៅ​ថ្ងៃ​ជាមួយគ្នា​។ ការ​បរិច្ឆេទ​នៃ​ការបោះឆ្នោត​ត្រូវ​កំណត់ដោយ​នាយករដ្ឋមន្ត្រី តាម​សំណើ​របស់​រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ​។ នាយករដ្ឋមន្ត្រី​ត្រូវ​ប្រកាស​កាលបរិច្ឆេទ​នៃ​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​-​សង្កាត់ ក្នុង​រយៈពេល ៩​ខែ យ៉ាងតិច​មុន​ថ្ងៃ​បោះឆ្នោត​។

​ក្រុមប្រឹក្សាឃុំ​សង្កាត់​ត្រូវ​កាន់​មុខតំណែង​របស់ខ្លួន​រហូត​ទាល់​តែមាន​ក្រុមប្រឹក្សា​ថ្មី​ដែល​ត្រូវបាន​បោះឆ្នោត​ជ្រើសរើស​ឡើង​ចូលកាន់​តំណែង​ជំនួស​។ ក្រុមប្រឹក្សាឃុំ​សង្កាត់​ត្រូវបាន​បោះឆ្នោត​ជ្រើសរើស​ឡើង​តាម​ប្រព័ន្ធ​សមាមាត្រ ដោយ​អ្នកបោះឆ្នោត​ដែល​បាន​ចុះឈ្មោះ នៅក្នុង​បញ្ជី​ឈ្មោះ​អ្នកបោះឆ្នោត​នៅក្នុង​ឃុំ​សង្កាត់​នោះ​មាន​សិទ្ធិ​បោះឆ្នោត​តែមួយ​សន្លឹក​ប៉ុណ្ណោះ តាមរយៈ​ការបោះឆ្នោត​ជាសំងាត់ អ្នកបោះឆ្នោត​ម្នាក់​មាន​សិទ្ធិ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​សង្កាត់​តែមួយ​ប៉ុណ្ណោះ​។

​ចំនួន​សមាជិក​ក្រុមប្រឹក្សាឃុំ​សង្កាត់​នីមួយ​មានចែង​ក្នុង​មាត្រា ១២ នៃ​ច្បាប់​ស្ដីពី​ការគ្រប់គ្រង​រដ្ឋបាល​ឃុំ​សង្កាត់​ត្រូវ​កំណត់ដោយ អនុក្រឹត្យ​ក្នុង​រយៈពេល​យ៉ាងតិច ៩​ខែ​មុន​ថ្ងៃ​បោះឆ្នោត​ខែ​មុន​ថ្ងៃ​បោះឆ្នោត​។​
​ការចាត់ចែង​រៀបចំ​និង​គ្រប់គ្រង​បញ្ជី​បោះឆ្នោត​និង​ការគ្រប់គ្រង​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​សង្កាត់​គឺជា​សមត្ថកិច្ច​របស់​គ​ណៈ​ក​ម្មា​ធិ​ការ​ជាតិ​រៀបចំ​ការបោះឆ្នោត ។

​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ត្រូវដាក់​ចេញ​នូវ​បទបញ្ជា​និង​នីតិវិធី​សម្រាប់​ចាត់តាំង​រៀបចំ​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​សង្កាត់​ឯក​តាម​ល័ក្ខខ័ណ្ឌ​ដូច​មានចែង​ក្នុង​ច្បាប់​នេះ​និង​ច្បាប់​ស្ដីពី​ការរៀបចំ​និង​ការប្រព្រឹត្តទៅ​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ។

​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​មានអំនាច​មុខងារ​និង​ភារកិច្ច​ដូចខាងក្រោម​រៀបចំ​និង​ផ្តល់​សុពលភាព​លើ​បញ្ជី​បោះឆ្នោត​ពិនិត្យ​រៀបចំ​បញ្ជី​បោះឆ្នោត​ជា​រៀងរាល់ឆ្នាំ​ការការពារ​សុវត្ថិភាព​និង​រក្សា​បញ្ជី​បោះឆ្នោត​សម្រេច​លើ​ការចុះបញ្ជី​បេក្ខជន​ពិនិត្យ​តាមដាន យុទ្ធនាការ​ឃោសនាបោះឆ្នោត​គ្រប់គ្រង​នីតិវិធី​បោះឆ្នោត​នៅក្នុង​ការិយាល័យ​បោះឆ្នោត​គ្រប់គ្រង​នីតិវិធី​រដ្ឋ​និង​ឆ្នោត​និង​ចាត់ចែង​ការរាប់​សន្លឹកឆ្នោត​ប្រកាស​លទ្ធផល​នៃ​ការបោះឆ្នោត​ការពារ​សុវត្ថិភាព​ក្នុង​ដំណើរការ​បោះឆ្នោត​ដំណើរការ​រាប់​សន្លឹកឆ្នោត​និង​ការពារ​សុវត្ថិភាព​សម្ភារៈ​ឧបករណ៍​គ្រឿង​សង្ហា​រឹម​សម្រាប់​ដំណើរការ​បោះឆ្នោត​ទាំងមូល ។ … ធ្វើ​សេចក្តីរាយការណ៍​ជូន​រដ្ឋសភា​និង​ព្រឹទ្ធសភា​ស្ដីពី​ការគ្រប់គ្រង​ការប្រព្រឹត្ត​ទៅនឹង​លទ្ធផល​នៃ​ការបោះឆ្នោត​ក្នុងអំឡុងពេល ៩០​ថ្ងៃ​បន្ទាប់​ពីថ្ងៃ​បោះឆ្នោត ។​

​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​សង្កាត់​ត្រូវ​អនុវត្តតាម​ប្រព័ន្ធ​សមាមាត្រ​ដោយ​បែងចែក​អាសន​តាម​មធ្យ​ភាគ​ខ្ពស់បំផុត​ដូច​មានចែង​ក្នុង​មាត្រា​១៦​និង​មាត្រា​២០​នៃ​ច្បាប់​នេះ​សមាជិក​ក្រុមប្រឹក្សាឃុំ​សង្កាត់​ត្រូវ​ជ្រើសរើស​ចេញពី​ក្នុង​បញ្ជី​បេក្ខជន​របស់​គណបក្សនយោបាយ​ដែល​ត្រូវបាន​ជាប់ឆ្នោត​នៅក្នុង​ឃុំ​សង្កាត់​នោះ ។
​ចំនួន​អាសនៈ​នៃ​ក្រុមប្រឹក្សាឃុំ​សង្កាត់​ត្រូវ​ស្មើគ្នា​នឹង​ចំនួន​សមាជិក​ក្រុមប្រឹក្សាឃុំ​សង្កាត់​ដែល​ត្រូវបាន​កំណត់ដោយ​អនុក្រឹត្យ​អនុលោម​តាមច្បាប់​ស្ដីពី​ការគ្រប់គ្រង​រដ្ឋបាល​ឃុំ​សង្កាត់ ៕​សរន​

រាជរដ្ឋាភិបាល_កំណត់យកថ្ងៃទី០៥_ខែមិថុនា_ឆ្នាំ២០២២_ជាកាលបរិច្ឆេទប

ទីតាំងផ្សាយពាណិជ្ជកម្ម

Previous articleសមត្ថកិច្ច​បាន​យក​ដីកា​ឲ្យ​ដំណឹង​អំពី​សាលក្រម​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ ដែល​បាន​ផ្តន្ទាទោស​មេក្លោង​ឧទ្ទាម​ក្រៅច្បាប់ សម រ​ង្ស៉ី ឱ្យ​ជាប់ពន្ធនាគារ​រយៈពេល ២៥​ឆ្នាំ និង​ដកហូត​សិទ្ធិ​បោះឆ្នោត និង​សិទ្ធិ​ឈរឈ្មោះ​បោះឆ្នោត និង​បក្ខពួក​ចំនួន ៨​នាក់ ទៅ​បិទ​នៅផ្ទះ​ជនជាប់ចោទ និង​សាលាសង្កាត់​ចាក់អង្រែលើ ខណ្ឌមានជ័យ នៅ​រសៀល​ថ្ងៃទី​៣ ខែមីនា​នេះ​។
Next articleរាជរដ្ឋាភិបាល កំណត់​យក​ថ្ងៃទី​៥ ខែមិថុនា ឆ្នាំ​២០២២ ជា​កាលបរិច្ឆេទ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​-​សង្កាត់ អាណត្តិ​ទី​៥ ។​នេះ​បើ​យោងតាម​សេចក្តីសម្រេច​របស់​រាជ​រដ្ឋាភិបាល​ចុះ​ថ្ងៃទី​១​ខែមីនា​ឆ្នាំ​២០២១​៕
- Advertisment -

Most Popular