ដោយៈក្រុមហ៊ុន/ភ្នំពេញ៖ក្រុមហ៊ុនSmart Axiataដែលជាប្រតិបត្តិករ ទូរគមនាគមន៍ឈានមុខគេនៅកម្ពុជាជម្រុញពលរដ្ឋកម្ពុជាឲ្យបន្តរក្សាគម្លាតសុវត្ថិភាពអំឡុងពេលការរាតត្បាតជាសកលនៃជំងឺកូវីដ១៩ដោយ មានផ្ដល់ទិន្នន័យអ៊ីនធឺណិតបន្ថែមសម្រាប់អតិថិជននៅរាល់ពេលដែលពួកគេប្រើប្រាស់ជម្រើសបញ្ចូលទឹកប្រាក់តាមប្រព័ន្ធអេឡិចត្រូនិក ណាមួយ។
អតិថិជនទាំងអស់ ដែលបញ្ចូលទឹកប្រាក់ក្នុងគណនីចំបងរបស់ពួកគេយ៉ាងតិចណាស់ ១ដុល្លារ ២៥សេន តាមរយៈកម្មវិធី SmartNas គេហ ទំព័រ Smart ឫ Zero balance portalរបស់ក្រុមហ៊ុនSmartនឹងទទួល បានទិន្នន័យអ៊ីនធឺណិតឥតគិតថ្លៃចំនួន១GBទៅក្នុងគណនីរបស់ពួកគេបន្ថែមទៅលើទិន្នន័យអ៊ីនធឺណិតដែលពួកគេទទួលបានពីគម្រោងភ្ជាប់ជាមួយ Smart។
កម្មវិធី SmartNas ដែលជាកម្មវិធីលើទូរស័ព្ទដៃដែលអនុញ្ញាតឱ្យអតិ ថិ ជន Smart អាចពិនិត្យ មើលការប្រើប្រាស់ទិន្នន័យទឹកប្រាក់គ្រប់គ្រង និងផ្លាស់ប្តូរគម្រោងភ្ជាប់ឫការជាវសេវាណាមួយគឺជាកម្មវិធីទូរស័ព្ទដៃទទួលបានការពេញនិយមបំផុតនៅកម្ពុជាដោយមានអ្នកប្រើប្រាស់រាប់រយសែននាក់ជារៀងរាល់ខែ។អតិថិជនអាចទាញយកកម្មវិធីនេះបានតាមរយៈhttp://smarturl.it/SmartNas?IQid=facebook។
ការបញ្ចូលទឹកប្រាក់តាមប្រព័ន្ធអេឡិចត្រូនិកគឺជាជម្រើសដ៏ងាយស្រួលនិងជួយអ្នកប្រើប្រាស់រក្សាការទំនាក់ទំនងរបស់ពួកគេឲ្យកាន់តែសកម្មតាមតម្រូវការអំឡុងពេលដ៏លំបាកនេះ។ អ្វីដែលអតិថិ ជនត្រូវធ្វើគឺគ្រាន់ តែជ្រើសរើស ជម្រើសនៃការទូទាត់ប្រាក់របស់ពួកគេជាមួយ ផាយ ផេ (Pi Pay) អាលីផេ (Alipay) អេ ប៊ី អេ ផេ(ABA Pay)ឫកាតឥណទាន /កាតឥណពន្ធហើយជ្រើសរើសចំនួនទឹកប្រាក់សម្រាប់បញ្ចូលច្រើនជាង ១ដុល្លា ២៥សេន ដើម្បីទទួលបានទិន្នន័យបន្ថែមឥតគិតថ្លៃនេះ។ ការ ផ្តល់ជូននេះចាប់ផ្តើមពីថ្ងៃនេះរហូត ដល់ថ្ងៃទី ៣១ ខែឧសភា។
លោកស្រី Mila Jivkova Kusheva នាយកផ្នែកទីផ្សារនៃក្រុមហ៊ុន Smart Axiata មានប្រសាសន៍ ថា៖ «អក្ខរកម្ម និងទម្លាប់ឌីជីថលនៅកម្ពុជាគឺមានកំរិតខ្ពស់ ហើយការផ្ទុះឡើងចុងក្រោយបំផុតនៃជំងឺកូវីដ១៩ ក្នុងសហគមន៍នៅរាជធានីភ្នំពេញ និងក្រុងព្រះសីហនុបង្ហាញយ៉ាងច្បាស់ថាដំណោះ ស្រាយងាយស្រួលបំផុតតាមបណ្ដាញអនឡាញគឺជា តម្រូវការចាំបាច់បំផុត។ដើម្បីចូលរួមចំណែកយើងចង់ធានាឲ្យបានថាអតិថិជនរបស់យើងប្រើជម្រើសបញ្ចូលទឹកប្រាក់តាមប្រព័ន្ធអេឡិច ត្រូនិកទាំងនេះ ដើម្បីកាត់បន្ថយទំនាក់ទំទងជាមួយសាច់ប្រាក់ ឫកាតកោស ដូច្នេះនេះយើងសូមផ្តល់ជូនទិន្នន័យបន្ថែម ចំនួន១GBទៅលើទិន្នន័យសេវាកម្មដែលយើងផ្តល់ជូនស្រាប់។»
សេវាកម្មមួយផ្សេងទៀត ដែលកំពុងពេញនិយមអំឡុងពេលនៃការរក្សាគម្លាតឲ្យនៅឆ្ងាយពីគ្នា គឺសេវាកម្ម Smart @Home ដែលជាសេវាកម្មភ្ជាប់ Wi-Fi នៅតាមគេហដ្ឋានងាយស្រួលបំផុត។ដើម្បីគាំទ្រដល់អតិថិជននៅតាមខេត្តដែលទទួលរងផលប៉ះពាល់ភាគច្រើនគឺនៅរាជធានីភ្នំពេញនិងកណ្តា លក្រុមហ៊ុន Smart កំពុងផ្តល់ជូនសេវាដឹកជញ្ជូនដោយឥតគិតថ្លៃរហូតដល់ ៥ដុល្លារក្នុងមួយ គ្រឿង ប្រសិនបើមានការ បញ្ជាទិញតាមរយៈ កម្មវិធី Nham24 នៅចន្លោះថ្ងៃទី៣ ខែមីនា ដល់ថ្ងៃទី១៥ ខែ មីនា។
លោកស្រី Mila បានបន្ថែមទៀតថា៖ «មនុស្សជាច្រើនស្ថិតក្នុងការធ្វើចត្តាឡីស័ក ឫធ្វើការ ឫសិក្សាពីគេហដ្ឋាន ខណៈពេល ដែលពួកគេកំពុងដើរតួនាទីរបស់ពួកគេ ដូច្នេះដើម្បីធានាឲ្យបានថាមិនមានការធ្វើដំណើរ និងការប្រាស្រ័យទាក់ទងដោយផ្ទាល់ឡើយនោះ នៅក្រុមហ៊ុន Smart យើងចង់ផ្តល់ ជូននូវជម្រើសងាយស្រួល និងសុវត្ថិភាពបំផុត ដើម្បីជួយពួកគេរក្សាទំនាក់ទំនងជាមួយគ្រួសារ និងការងារ។»
សេវាកម្មSmart @Homeអនុញ្ញាតឱ្យអតិថិជនទទួលបានអត្ថប្រយោ ជន៍ជាច្រើនពីសេវាកម្ម Wi-Fi នៅតាមគេហដ្ឋានដោយមិនចាំបាច់ចំណាយថវិកា និងភាពស្មុគស្មាញនៃការតំឡើងបណ្តាញអ៊ីនធឺ ណិតនៅក្នុងផ្ទះរបស់ពួកគេឡើយ។សេវាកម្ម Smart @Homeប្រើស៊ីមទូរស័ព្ទចល័ត (Sim Cards) ដើម្បីចែកចាយសេវាអ៊ីនធឺណិតនៅតាមគេហដ្ឋាន។
សម្រាប់ព័ត៌មានបន្ថែម សូមតាមដានទំព័រហ្វេសប៊ុករបស់ក្រុមហ៊ុន Smart Axiata តាមរយៈ www.facebook.com/smartaxiata ឬចូលទៅកាន់គេហទំព័រ www.smart.com.kh។