ប្រែសម្រួលៈវាសនា/យ៉ាងហ្គោន៖កងកម្លាំងសន្តិសុខមីយ៉ាន់ម៉ាបានបាញ់លើបាតុករប្រឆាំងការគ្រប់គ្រងយោធាកាលពីថ្ងៃពុធ ដោយបានសម្លាប់មនុស្សយ៉ាងតិច៩នាក់ នៅពេលតែមួយថ្ងៃបន្ទាប់ពីប្រទេសក្បែរខាងក្នុងសមាគមអាស៊ានបានអំពាវនាវអោយមានការអត់ធ្មត់កុំប្រើអំពើហិង្សា និងសុំជួយដោះស្រាយវិបត្តិមក។
ក្មេងប្រុសវ័យជំទង់ម្នាក់ត្រូវបានសម្លាប់នៅទីប្រជុំជន ម្យីងយ៉ាន តែការស្លាប់ច្រើនបំផុតស្ថិតនៅទីប្រជុំជន ម៉ូនីវ៉ា ដោយមនុស្ស៥នាក់ត្រូវបានសម្លាប់ នេះបើតាមការបញ្ជាក់ពីអ្នកកាសែតម្នាក់។
អ្នកកាសែតរូបនេះបានប្រាប់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រថា «យើងបានបញ្ជាក់អះអាងជាមួយក្រុមគ្រួសារនិងវេជ្ជបណ្ឌិត។មនុស្ស៥នាក់ត្រូវបានសម្លាប់»។
ក្នុងពេលជាមួយគ្នា សាក្សីម្នាក់និងរបាយការណ៍សារព័ត៌មានបាននិយាយថា យ៉ាងហោចណាស់មនុស្ស៣០នាក់បានរងរបួស ដោយខ្លះនៅសន្លប់នៅឡើយ។មនុស្ស២នាក់ត្រូវបានសម្លាប់នៅក្រុងម៉ាន់ដាឡេ និងម្នាក់ស្លាប់នៅក្រុងយ៉ាងហ្គោន។
នៅថ្ងៃពុធនេះដែរ សម្តេចប៉ាប ហ្វ្រង់ស៊ី បានមានបន្ទូលថា ប្រជាជនមីយ៉ាន់ម៉ា មិនអាចស្លាប់ដោយអំពើហិង្សាទេ និងជាថ្មីព្រះអង្គមានអំពាវនាវអោយដោះលែងអ្នកទោសនយោបាយ អំពាវទៅអាជ្ញាធរយោធាមីយ៉ាន់ម៉ានិងសហគមន៍អន្តរជាតិ។
សូមបញ្ជាក់ថា ចាប់តាំងពីរដ្ឋប្រហារថ្ងៃ០១កុម្ភៈមក មនុស្សយ៉ាងតិច២១នាក់ត្រូវបានសម្លាប់ ក្នុងការបង្ក្រាបការប្រឆាំងតវ៉ាពីសំណាក់ប៉ូលិសនិងទាហាន៕
បាតុកករប្រតិកម្មនឹងការបាញ់ឧស្ម័នហៀរទឹកភ្នែកក្នុងអំឡុងពេលបាតុកម្មប្រឆាំងរដ្ឋប្រហារនៅក្រុងយ៉ាងហ្គោន និងម៉ាន់ដាឡេ កាលពីថ្ងៃ៣មីនា