ដោយ:សុខុម/ស្ទឹងត្រែង:គណៈកម្មការព្រះមេគណខេត្ត ,មន្ទីរធម្មការបានផ្សិតព្រះចៅអធិការវត្តដំរីផុងឃុំកោះសំពាយស្រុកសៀមបូក កាលពីថ្ងៃទី២ខែមីនាម្សិលមិញ។លុះដល់ព្រឹកថ្ងៃទី៣ខែមីនាពុទ្ធបរិស័ទអតីតព្រះចៅអធិការវត្តដំរីផុងបាននាំគ្នាមកតវ៉ាទាមទាររកយុត្តិធម៌នៅមុខសាលាខេត្តស្ទឹងត្រែង។ប៉ុន្តែទន្ទឹមនេះរដ្ឋបាលខេត្តបាលចេញសេចក្តីប្រកាសដែលបង្ហាញពីកំហុសរបស់អតីតចៅអធិការរូបនេះផងដែរ។
អតីតព្រះចៅអធិការព្រះនាមរុំ ជឿនវត្តវត្តមហាសែនជ័យសិរីមានរិទ្ធិ(ហៅវត្តដំរីផុង)និងក្រុមអ្នកតវ៉ា
គួររំលឹកថាថ្ងៃទី២៨ខែកុម្ភៈកន្លងទៅថ្មីនេះគណៈកម្មការអាចារ្យវត្តរួមនិងពុទ្ធបរិស័ទចំណុះជើងវត្តទាំងមូលបាននាំគ្នាមកប្រមូលផ្តុំនៅក្នុងវត្តមហាសែនជ័យ សិរីមានរិទ្ធិហៅវត្តដំរីផុង ដើម្បីស្នើសុំទៅដល់សម្តេចព្រះសង្ឃនាយក ព្រះមេគណខេត្ត មន្ទីរធម្មការខេត្ត និងអាជ្ញាធរមានសមត្ថកិច្ច បើកការស៊ើបអងេ្កតស្រាវជ្រាវករណីបណ្ដឹងចោទប្រកាន់ថា ព្រះចៅអធិការវត្តដំរីផុងប្រព្រឹត្តខុសបី ព្រះវិន័យសង្ឃ។ប៉ុន្តែទោះជាមានការតវ៉ាដូចនេះក្តីក៏ការផ្សឹកព្រះចៅអធិការវត្តអង្គននេះនៅតែដំណើរការដដែល។
អាជ្ញាធរភូមិ ឃុំ ស្រុកបានចោទប្រកាន់ទៅលើព្រះចៅអធិការព្រះនាមរុំ ជឿនវត្តវត្តមហាសែនជ័យសិរីមានរិទ្ធិ(ហៅវត្តដំរីផុង)ស្ថិតក្នុង ភូមិដំរីផុង ឃុំកោះសំពាយ លើចំណុចជាច្រើន។
អតីតព្រះចៅអធិការព្រះនាមរុំ ជឿនវត្តវត្តមហាសែនជ័យសិរីមានរិទ្ធិ(ហៅវត្តដំរីផុង)
អតីតព្រះចៅអធិការវត្តដំរីផុងព្រះនាមរុំជឿន បានបញ្ជាក់ថាព្រះអង្គគង់នៅវត្តពោធិអង្គសេរីវង្សក្នុងស្រុកចំការលើ ខេត្តកំពង់ចាម។តែដោយមានការមូលមតិជាឯកច្ឆ័ន្ទពីគណ:កម្មការអាចារ្យវត្តពុទ្ធបរិស័ទចំណុះជើងវត្តនិងមានអាជ្ញាធរបញ្ជាក់លិខិតស្នាមទទួលស្គាល់ត្រឹមត្រូវ ទើបព្រះអង្គនិមន្តមកគង់ចាំវស្សាហៅវត្តដំរីផុងតាំងពីឆ្នាំ២០១៩ រហូតមកដល់បច្ចុប្បន្ន។
អតីតចៅអធិការវត្តបានលើកឡើងនៅព្រឹកថ្ងៃទី៣ខែមីនានៅពេលជួបជុំជាមួយពុទ្ធបរិស័ទចំណុះជើងវត្តមុខសាលាខេត្តស្ទឹងត្រែងថាអាជ្ញាធររួមគំនិតគ្នាប្តឹងចោទថាទី១មានស្រី,ទី២.លក់ដីវត្តយកលុយចែកគ្នានិងទី៣.លក់ដីសាលាឆទានចាស់យកធ្វើមានធ្វើបានដាក់ធនាគារ។ អតីតព្រះចៅអធិការវត្តដដែលបានអះអាងថាព្រះអង្គពុំបានប្រព្រឹត្តិដូចការប្តឹងចោទពីអាជ្ញាធរខាងលើនោះឡើយ ។នេះជាលេសមានគំនិតបំបែកបំបាក់សង្ឃតែប៉ុណ្ណោះ។
អ្នកស្រីហាក់សុខឿនមេភូមិដំរីផុងបានប្រាប់កាលពីថ្ងៃទី១ខែមីនាថាកាលពីដើមឡើយនៅភូមិដំរីផុងនេះពុំមានព្រះសង្ឃទេ។ហេតុនេះទើបបានផ្តួចផ្តើមមូលមតិគ្នាជាមួយក្រុមប្រឹក្សាឃុំរួមនិងប្រជាពលរដ្ឋជាច្រើនគ្រួសារទៅនិមន្តព្រះសង្ឃព្រះនាមរុំ ជឿន នៅឯខេត្តកំពង់ចាមមកធ្វើជាចៅអធិការវត្តមហាសែនជ័យសិរីមានរិទ្ធស្ថិតនៅភូមិដំរីផុងឃុំកោះសំពាយ។លោកបានមកគង់តាមការនិមន្តរបស់ពុទ្ធបរិស័ទចំណុះជើងវត្ត និងអាជ្ញាធរមូលដ្ឋាន។ រយៈពេលព្រះអង្គមកគង់នៅវត្តថ្មី លោកក៏បានកសាងវត្តអារាមនៅទីនេះ ចាប់តាំងឆ្នាំ២០១៩ រហូតមកដល់ឆ្នាំ២០២១នេះ ក៏មានរកាំរកុះចោទប្រកាន់ថា លោកខុសវិន័យសង្ឃយ៉ាងណានោះ អ្នកស្រីក៏មិនដឹងច្បាស់ដែរ គ្រាន់តែដឹងថាអ្នកស្រីបានទៅនិមន្តលោកមកពីខេត្តកំពង់ចាមពិតប្រាកមែន។ ត្រង់រឿងអីៗផ្សេងៗទៀត អ្នកស្រីមិនដឹងទេ។
អតីតព្រះចៅអធិការព្រះនាមរុំ ជឿនវត្តវត្តមហាសែនជ័យសិរីមានរិទ្ធិ(ហៅវត្តដំរីផុង)
លោក សួយ ខាំវៀន មេឃុំកោះសំពាយបានប្រាប់ថា រឿងរ៉ាវអធិការវត្ត មហាសែនជ័យ សិរីមានរិទ្ធនេះថាមានកំហុសវិន័យសង្ឃ យ៉ាងណានោះលោកក៏មិនសូវដឹងច្បាស់ដែរ។ បើចង់ដឹងច្បាស់លាស់ទាល់តែសួរទៅអភិបាលស្រុកសៀមបូកទៅដឹងហើយ។
ចំណែកលោក ថោង ស្រាន់ អភិបាលស្រុកសៀមបូកបានបញ្ជាក់ប្រាប់ថា បញ្ហាលោក រុំ ជឿន ដែលជាចៅអធិការវត្តមហាសែនជ័យ សិរីមានរិទ្ធ នោះកំហុសរបស់លោកមានច្រើន ដែលមិនអាចវាចាបានទេ។ បើចង់បានព័ត៌មានច្បាស់លាស់គ្រប់ជ្រុងជ្រោយទាល់តែ ទាក់ទងសួរទៅព្រះអង្គ នូ ចាន់ថា ព្រះមេគណខេត្តជាអ្នកគ្រប់គ្រងព្រះសង្ឃនៅក្នុងខេត្តសឹ្ទងត្រែងទាំងមូលនោះទៅដឹងពីកំហុស លោកនោះហើយ ។
ព្រះតេជគុណ នូ ចាន់ថា ព្រះមេគណខេត្តមានថេរៈដីកាថា: ករណីលោករុំ ជឿន ចៅអធិការវត្ត មហាសែនជ័យ សិរីមានរិទ្ធ នោះគឺលោកអភិបាលស្រុកសៀមបូក លោក ថោង ស្រាន់ ហើយនិងអាជ្ញាធរជាមូលដ្ឋានបីទៅបួននាក់បាននាំគ្នាមកប្តឹងចៅអធិការវត្ត មហាសែនជ័យ សិរីមានរិទ្ធ ថាលោកមានស្រី លក់ដី និងលក់សាលាឆាន់ និងយកដីវត្តទៅដាក់ធនាគារទៀតផង។
ពុទ្ធបរិស័ទ្ធចំណុះជើងវត្ត និងគណ:កម្មការវត្តមហាសែនជ័យ សិរីមានរិទ្ធិ(ហៅវត្តដំរីផុង) បានសម្តែងនូវការមិនពេញចិត្ត ទៅលើអាជ្ញាធរភូមិ ឃុំ ស្រុកសៀមបូក បានរួមគំនិតគ្នាប្តឹងមួលបង្កាច់បណ្តេញព្រះចៅអធិការវត្តដំរីផុង ចេញពីវត្តដោយគ្មានមូលដ្ឋាន និងវត្ថុតាងច្បាស់លាស់ដើម្បីដាក់បន្ទុកនោះឡើយ។ពួកគាត់សូមឲ្យអាជ្ញាធរបើកការស៊ើបអង្កេតឡើងវិញ៕សរន
អតីតព្រះចៅអធិការព្រះនាមរុំ ជឿនវត្តវត្តមហាសែនជ័យសិរីមានរិទ្ធិ(ហៅវត្តដំរីផុង)