ដោយៈ រ៉ាម៉ន / ភ្នំពេញៈ នៅរសៀលថ្ងៃទី៣ ខែមីនា ឆ្នាំ២០២១ កម្លាំងកងរាជអាវុធហត្ថ ខណ្ឌជ្រោយចង្វារ បានឃាត់ខ្លួនជនសង្ស័យ ចំនួន ៥នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន នៅចំណុចដីឡូតិ៍ មួយកន្លែង ស្ថិតនៅភូមិដើមគ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ ។
មន្ត្រីប៉េអឹម បានឱ្យដឹងថាៈ ក្នុងប្រតិបត្តិការបង្ក្រាប កម្លាំងកងរាជអាវុធហត្ថ ខណ្ឌជ្រោយចង្វារ បានឃាត់ខ្លួនជនសង្ស័យ និងវត្ថុតាង រួមមានៈ ១.ឈ្មោះ មឿន វណ្ណៈ អាយុ ១៥ឆ្នាំ មុខរបរនៅផ្ទះ , ២.ឈ្មោះ ពុំ យឿន អាយុ ៣១ ឆ្នាំ មុខរបរ កម្មករសំណង់ , ៣.ឈ្មោះ រិន ដាវ អាយុ ១៦ឆ្នាំ មុខរបរនៅផ្ទះ , ៤.ឈ្មោះ កង អូន ហៅតឿ អាយុ១៦ឆ្នាំ មុខរបរ កម្មករសំណង់ , ៥.ឈ្មោះ អោប ខួច អាយុ ២៩ឆ្នាំ មុខរបរនៅផ្ទះ។ មនុស្សប្រុស ជាជនសង្ស័យទាំង ៥ នាក់នេះ មានទីលំនៅ បច្ចុប្បន្ន ស្ថិតនៅភូមិដើម គ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ។ ចំណែកវត្ថុតាងដកហូត រួមមាន ម្សៅក្រាម សថ្លា ២ កញ្ចប់តូច, ទូរស័ព្ទ ៤ គ្រឿង, នាឡិកាដៃ ១គ្រឿង, លុយ ៧១.៥០០ រៀល, បាស់ប្លូធូ១, សម្ភារៈសម្រាប់ប្រើប្រាស់ គ្រឿងញៀនមួយចំនួន។
មន្ត្រីប៉េអឹម បានបន្តថាៈ បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងខាងលើ បានបញ្ជូនទៅការិយាល័យ គ្រឿងញៀន នៃកងរាជអាវុធហត្ថ រាជធានីភ្នំពេញ ដើម្បីចាត់ការ តាមនីតិវិធីបន្ត៕/V