​អ្នក​ចុះឈ្មោះ​ប្រើប្រាស់ QR Code ប្រឆាំង​កូ​វីដ​១៩ បន្ត​កើនឡើង

ដោយ​: ជា សីហៈ / ភ្នំពេញ​: ក្រសួង​ប្រៃសណីយ៍ និង ទូរគមនាគមន៍ បាន​អះអាងថា មកដល់​ពេល នេះ ចំនួន​អ្នក​ចុះឈ្មោះ​ប្រើប្រាស់​ប្រព័ន្ធ QR Code ប្រឆាំង​កូ​វីដ ១៩ កើនឡើង ។

​ប្រភព​ដដែល​បាន​អះអាងថា គិត​ត្រឹម​ថ្ងៃទី​៣ ខែមីនា ឆ្នាំ​២០២១ វេលា​ម៉ោង ១៧:០០ នាទី​ល្ងាច មាន​គ្រឹះស្ថានសាធារណៈ​និង​ឯកជន ភោជនីយដ្ឋាន សណ្ឋាគារ និង​រោងចក្រ ជាដើម ចំនួន ៩៣.៧៤៤ បាន​ចុះឈ្មោះ​បង្កើត QR Code សម្រាប់​ប្រើប្រាស់ និង​មាន​បុគ្គល​ស្កេ​ន​ចូល​តាម​ទីតាំង​ចំនួន ៣.៩៧៥.២១៩ ដង​។​

QR Code នេះ ត្រូវបាន​ក្រសួង​ដាក់​ឲ្យ​ប្រើប្រាស់​និង​លើកទឹកចិត្ត​ឲ្យ​ប្រើប្រាស់​នៅ​ថ្ងៃទី ២១ ខែ កុម្ភៈ ក្រោយពេល​ផ្ទុះ​ករណី​ឆ្លង​មេរោគ​កូ​វីដ ១៩ ជា​សហគមន៍ ខណៈពេលដែល​ចំនួន​អ្នក ឆ្លង​នៅពេលនេះ​កំពុងតែ​មានការ​កើនឡើង​គួរ​ឲ្យ​បារម្ភ​៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

Previous articleនៅ​ព្រឹក​ថ្ងៃទី​៣ ខែមីនា ឆ្នាំ​២០២១ លោក​បណ្ឌិត ប៊ុត គឹមស៊ាន ប្រធាន​គណៈកម្មាធិការ សាខា​កាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង បាន​ចាត់​ឲ្យ​ក្រុមការងារ​សាខា ដឹកនាំ​ដោយ​លោក យ៉ាន ឧ​ត្ត​ម នាយករង​សាខា ទទួលបន្ទុក​ការងារ​គ្រប់គ្រង​គ្រោះ​មន្ត​រាយ សហកា​ជាមួយ​អនុសាខា​ស្រុក ក្រុម​កាកបាទក្រហម​ឃុំ ចុះ​ពិនិត្យ និង​វាយតម្លៃ​ជាបន្ទាន់ នូវ​ផលប៉ះពាល់ ពី​គ្រោះធម្មជាតិ​ខ្យល់​កន្ត្រាក់ នៅក្នុង​ស្រុក​ចំនួន​៣ គឺ​ស្រុក​រុក្ខ​គី​រី ស្រុក​មោងឫស្សី និង​ស្រុក​បាណន់​។​
Next articleមួយ​ភាគបី​នៃ​ប្រភេទ​ត្រី​ទឹកសាប​ដែល​ពិភពលោក​មិនសូវ​ផ្តោត​ការយកចិត្តទុកដាក់​កំពុង​ទទួលរង​ការឈានទៅរក​ការ​ផុត​ពូជ​
- Advertisment -

Most Popular