Home ព័ត៌មានជាតិ សន្តិសុខ សមត្ថកិច្ច​ចុ...

សមត្ថកិច្ច​ចុះបង្ក្រាប​កន្លែង​លួចលាក់​កែ​ភេទ​ដោយ​ខុសច្បាប់ ចំនួន​២​ទីតាំង​

ដោយ​: ស​រិ​ទ្ធ / ភ្នំពេញ​: កម្លាំង​សមត្ថកិច្ច​ប្រយុទ្ធប្រឆាំង​ផលិតផល​ក្លែងក្លាយ នៃ​ក្រសួងមហាផ្ទៃ នៅ​ថ្ងៃទី​៣ ខែមីនា ឆ្នាំ​២០២១ នេះ បាន​បង្ក្រាប​ហាង​ឈ្មោះ GANGNAM BEAUTY & CLINIC ស្ថិតនៅ​សង្កាត់​ទំនប់ទឹក ក្បែរ​ស្ថានទូត​ចិន ខណ្ឌ​បឹង​ចំការមន​និង មួយកន្លែង​ទៀត មានឈ្មោះ​មជ្ឈមណ្ឌល​ថែរក្សា​ស​ម្ភ​ស្ស ដុក​ទ័​រ កាង ស្ថិតនៅ​សង្កាត់​បឹងកក់​២ ខណ្ឌ​ទូល​គោក រាជធានី​ភ្នំពេញ ពាក់ព័ន្ធ​ការ​លួចលាក់​កែ​ភេទ​ដោយ​ខុសច្បាប់​។​

​ទីតាំង​ទាំង​២​នេះ មាន​ម្ចាស់​តែមួយ ហើយ​ពុំមាន​ច្បាប់​អនុញ្ញាតិ​ត្រឹមត្រូវ និង​ប្រើប្រាស់​ឱសថ​ក្លែងក្លាយ ទៀតផង​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក តាន់ សុខវិជ្ជា ប្រធាន​លេខាធិការដ្ឋាន​នៃ​គណកម្មការ​ប្រយុទ្ធប្រឆាំង​ផលិតផល​ក្លែងក្លាយ​នៃ ក្រសួងមហាផ្ទៃ ថ្លែងថា ការចុះ​ឆែកឆេរ​ទីតាំង​លួច​កែ​ភេទ​ទាំងនេះ គឺ​បាន​ធ្វើឡើង​បន្ទាប់ពី​មន្ត្រី​ជំនាញ បានធ្វើការ​ស៊ើបអង្កេត ហើយ​រកឃើញថា ម្ចាស់​ទីតាំង​កែ​ភេទ​នេះ បាន​លួច​នាំ​ឱសថ​ខុសច្បាប់​ជាច្រើន​មកពី​ក្រៅប្រទេស និង បាន​លួច​កែ​ភេទបុរស​ទៅជា​ស្ត្រី និង​ពី​ស្ត្រី​ទៅជា​បុរស ដោយ​គ្មាន​ច្បាប់​អនុញ្ញាត​ត្រឹមត្រូវ ខណៈ​ការកែ​ភេទ​នេះ​គឺមាន​លក្ខណៈ​ទ្រង់ទ្រាយ​ធំ​។​

​ដោយឡែក លោក ទិ​ត សួស្តី អនុប្រធាន​មន្ទីរពេទ្យ​នៃ​ក្រសួងសុខាភិបាល​កម្ពុជា បាន​ឲ្យ​ដឹងថា នៅក្នុង​ប្រតិបត្តិ​ការចុះ​ឆែកឆេរ រហូតដល់​បិទ​នូវ​ទីតាំង​កែ​ភេទ​នេះ គឺ មន្ត្រី​បាន​រកឃើញ​ឱសថ​ជាច្រើន​ម៉ាក ដែល​ខុសច្បាប់ និង គ្មាន​ការអនុញ្ញាត​ពី​ក្រសួងសុខាភិបាល ខណៈ​សម្ភារៈ​វះកាត់ រួមទាំង​លិង្គ​បុរស ដែល​បាន​កាត់​ដើម្បី​ប្តូរ​ភេទ​ទៅជា​ស្ត្រី​មួយចំនួន​ផងដែរ​។​

​ជា​ចុងក្រោយ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក តាន់ សុខវិជ្ជា បញ្ជាក់ថា អាជ្ញាធរ​បានធ្វើ​ការឃាត់​ខ្លួន​ម្ចាស់​ទីតាំង​ដែលជា​ជនជាតិ​វៀតណាម បុគ្គលិក​ជនជាតិខ្មែរ និង ជនជាតិ​វៀតណាម​មួយចំនួនទៀត ហើយនឹង​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ ចាត់ការ​តាម​នីតិវិធី​៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular