Home ព័ត៌មានជាតិ សេដ្ឋកិច្ច ទឹកស្ទឹង​មង្គ...

ទឹកស្ទឹង​មង្គលបុរី​ដែល​រីង​ខះ ទទួលបាន​ទឹក​ដែល​បូម​ទម្លាក់​ពី​ស្ទឹង​សិរីសោភ័ណ និង​ពី​អាង​កំពីងពួយ​

ដោយ​: ភ្នំ​ស្វាយ / បន្ទាយមានជ័យ​: កិច្ច​អន្តរាគមន៍​បន្ទាន់ ក្នុងការ​បូម​ផ្ទេរ​រ​ទឹក​ពី​ស្ទឹង​សិរីសោភ័ណ តាម​ប្រឡាយ​មេ ប្រឡាយ​ក្តាន់​ទៅ​ស្ទឹង​មង្គល​បូរី​បូករួម​នឹង​ទឹក​បូម​ទម្លាក់​ពី​អាង​កំពីងពួយ ខេត្តបាត់ដំបង មក​សឹ្ទ​ង​នេះដែរ បាន​សង្គ្រោះ​ស្ថានភាព​កង្វះខាត​រីង​ខះទឹក ដើម្បី​បំពេញ​សំណូមពរ និង​តម្រូវការ​ប្រើប្រាស់ ក៏​ដូច​ការហូបចុក​របស់​ប្រជាពលរដ្ឋ​។​

​លោក រ័ត្ន ដា​ស៊ី​ណង់ អភិបាលស្រុក​មង្គលបុរី​ឲ្យ​ដឹង​នៅ​ថ្ងៃទី​៣ ខែកុម្ភៈ ឆ្នាំ​២០២១ ថា​៖ ក្រុមការងារ​បច្ចេកទេស​មន្ទីរ​ធនធានទឹក និង​ឧ​ត្តុ​និយម​ខេត្ត និង​អាជ្ញាធរ​បាន​អន្តរាគមន៍​បូម​ពី​ប្រភពទឹក នៃ​ស្ទឹង​សិរីសោភ័ណ ទៅ​ជួយ​ស្ទឹង​មង្គល​បូរី នៅត្រង់​ឃុំ​បត់​ត្រង់ បាន​ទៅដល់​នៅ​ម៉ោង​៩ ព្រឹក​ថ្ងៃទី​៣ ខែមីនា​នេះហើយ​។​

​លោក​បាន​បន្តថា ខណៈ​នេះដែរ ក្រុមការងារ​មួយទៀត​ក៏បាន​នឹង​កំពុង​បូ​មន​ទឹក​ពី​ស្ទឹង​ប​វេ​ល ដែល​ត​ពី​អាង​កំពីងពួយ នៃ​ខេត្តបាត់ដំបង បង្ហូរ​ទម្លាក់​ចុះមក​ក្នុង​ពោះ​ស្ទឹង​មង្គល​បូរី​ដែរ គឺ​ទឹកបាន​ហូរ​មកដល់​សំណង់​ពោ​ធ៍​ពីរ​ដើម ក្នុង​ឃុំ​រហាត់ទឹក​ស្រុក​មង្គល​បូរី ហើយ​។​

​ជាមួយគ្នានេះដែរ លោក យឹម ប៊ុន​រ៉ុ​ម ប្រធាន​មន្ទីរ​ធនធានទឹក​និង​ឧតុនិយម​ខេត្ត បន្ទាយមានជ័យ​ដែល​កំពុង​ដឹកនាំ​ក្រុមការងារ​ដោះស្រាយ​បញ្ហា​នេះ​បានអោយដឹង​នា​ថ្ងៃទី​៣​ខែមីនា​ថា​៖ ជា​ដំណោះស្រាយ​ឆ្លើយតប​បន្ទាន់ និង​ដោយ​ទទួលបាន​បទបញ្ជារ​ពី​លោក អ៊ុ រាត្រី អភិបាលខេត្ត​បន្ទាយមានជ័យ មន្ទីរ​បានរៀបចំ​ស្ថានីយ៍​បូមទឹក​ថ្មី​១​កន្លែង នៅ​ចំណុច​ស្ពានថ្ម​ឆ្លងស្ទឹង​សិរីសោភ័ណ នៅ​ភូមិ​ព្រហូត សង្កាត់​អូរ​អំបិល ក្រុង​សិរីសោភ័ណ ដើម្បី​បញ្ជូន​ទឹក​តាម​ប្រឡាយ​ក្តាន់​ប្រវែង​១៥​គម ទម្លាក់​ទៅ​ស្ទឹង​មង្គល​បូរី ត្រង់ចំណុច​ឃុំ​បត់​ត្រង់ ស្រុក​មង្គល​បូរី​។​

​លោក​បាន​បន្តថា​៖ ចាប់ផ្តើម​ដំណើការ​បូម​ពី​ថ្ងៃទី​២៨ ខែកុម្ភៈ ឆ្នាំ​២០២១ មក ដោយ​ប្រើប្រាស់​ម៉ាស៊ីន​ធំ​ចំនួន​៣​គ្រឿង គឺ​បូម​ពី​ស្ទឹង​១​គ្រឿង និង​បូម​បណ្តាក់ បញ្ជូនបន្ត​ឲ្យ​លឿន ២​គ្រឿង​ទៀត​នោះ ធ្វើ​ឲ្យ​ទឹកបាន​ធ្លាក់​ចូលក្នុង​ពោះ​ស្ទឹង​មង្គល​បូរី ដែល​រីង​ខះ​នោះ នា​ថ្ងៃទី​៣​ខែមីនា​នេះ​។​

​ចំណែក​លោក អ៊ុ រាត្រី អភិបាលខេត្ត​បន្ទាយមានជ័យ ក្នុងឱកាស​អញ្ជើញ​ចុ​ពិនិត្យមើល​កិច្ច​អន្តរាគមន៍​ការបូមទឹក​បន្ថែមទៀត នា​ថ្ងៃទី​៣​ខែមីនា​ឆ្នាំ​២០២១ ក៏​ជំរុញ​ឲ្យ​ក្រុមការងារ​ព​ន្លឿ​ន​ការ​បូម​នេះ ដើម្បី​ឆ្លើយតប​ទៅនឹង​ការ​ប្រឈម​ខ្វះខាត​ទឹក​ប្រើប្រាស់ និង​ផឹក​របស់​ប្រជាពលរដ្ឋ ។​

​ជាមួយគ្នា​នោះ លោក​អភិបាលខេត្ត ក៏បាន​ណែនាំ​ដល់​អាជ្ញាធរ​ស្រុក ក្រុង អាជ្ញាធរ ឃុំ សង្កាត់​ត​ហ​រូ​វ​ជួយ​ការពារ​ប្រភពទឹក​នេះ ។​

​ពោលគឺ​ជៀសវាង បង្ការ​ទប់ស្កាត់​កុំ​ឲ្យ​មានការ​លួច​បូមទឹក​យកទៅ​បង្កបង្កើនផល​ស្រូវប្រាំង​បន្ថែមទៀត​។ ព្រោះ​ប្រភពទឹក​នេះ ទុក​សម្រាប់តែ​ការប្រើប្រាស់​និ ង​ផឹក​តែ​ក្នុង​ជីវភាព​ប្រចាំថ្ងៃ​តែប៉ុណ្ណោះ​៕

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular