អាជ្ញាធរ​រាជធានី និង​ក្រុមការងារ​ជំនាញ​ខិតខំ​យក​ឱ្យ​ឈ្នះ ក្នុងការ​ធ្វើឱ្យ​បានការ​ស្ដារ​ឡាយ​មេ​ទួល​ពង្រ​១ ក្នុង​រដូវប្រាំង​នេះ​

​ដោយ​: រ៉ា​ម៉ន / ភ្នំពេញ​: ដោយមាន​ការយកចិត្ត​ទុកដាក់​ពី លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ លោក ហែម ដា​រិ​ទ្ធិ អភិបាលខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​ចាត់ចែង​ឱ្យ​ក្រុមការងារ​ជំនាញ នៅ​ព្រឹក​ថ្ងៃទី​៣​មីនា​២០២១ ក្រុមការងារ​រដ្ឋបាល​ខណ្ឌ​ពោធិ​សែន​ជ័យ សហការ​ជាមួយ​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ និង​មន្ទីរ​ធនធានទឹក និង​ឧតុនិយម​រាជធានី​ភ្នំពេញ បានធ្វើ​ការស្ដារ​ប្រឡាយ​មេ​ទួល​ពង្រ​១ ស្ថិតនៅ​ភូម​ទួល​ពង្រ សង្កាត់​ចោមចៅ​ទី​១​។​

​បើទោះបី​នៅពេលនេះ រដ្ឋបាល​រាជធានី​ភ្នំពេញ​ដឹកនាំ​ដោយ​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ កំពុង​ប្រុ​ទ្ធ​ប្រឆាំង​និង​ទប់ស្កាត់​កូ​វីដ​១៩ ទាំងយប់​ទាំង​ថ្ងៃ​ក្ដី តែ​ការងារ​ដោះស្រាយ​ទឹក​លិច និង​ការងារ​អភិវឌ្ឍ​រាជធានី​ភ្នំពេញ នៅតែ​បន្ត​។​

​គួរ​បញ្ជាក់ថា ប្រឡាយ​ទួល​ពង្រ​ទី​១​នេះ ត​ភ្ជាប់​ជាមួយ​ប្រឡាយ​ទួល​ពង្រ​ទី​២ ដោយ​ឆ្លងកាត់​សង្កាត់​ចំនួន​៣​មាន​សង្កាត់​ចោមចៅ​ទី​១​ទី​២​និង​ចោមចៅ​ទី​៣ ក្នុង​ខណ្ឌ​ពោធិ​សែន​ជ័យ មាន​ប្រវែង​ជាង​៤​គី​ឡូត​ភ្ជាប់​ទៅ​ប្រឡាយ​លូ​៥​ក្នុង​ខណ្ឌមានជ័យ​។ ប្រឡាយ​នេះ អាច​រំដោះ​ជំនន់​ទឹកភ្លៀង​ក្នុង​សង្កាត់​ទាំង​៣​ខាងលើ ទំលាក់​ទៅ​ប្រឡាយ​លូ​៥​កាត់​បន្ត​យ​លំនៅដ្ឋាន និង​ប្រជាពលរដ្ឋ​ខាងលើ​។​

​អាជ្ជា​ធរ​រាជធានី ក៏​ដូច​អាជ្ញាធរ​ខណ្ឌ​ពោធិ​សែន​ជ័យ សូម​អរគុណ​ដល់​ក្រុមការងារ​ទាំងអស់​ជាពិសេស​ប្រជាពលរដ្ឋ ដែល​បាន​ចូលរួម​សហការ​ជាមួយ​អាជ្ញាធរ​បានល្អ​ប្រសើរ​៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular