Home ហោរាសាស្ត្រ ហោរាសាស្រ្ត ប...

ហោរាសាស្រ្ត ប្រចាំថ្ងៃ ព្រហស្បតិ៍ ទី ៤ ខែ មីនា ឆ្នាំ ២០២១

ឆ្នាំជូត​
​រាសី​ល្អជា​មធ្យម​។​អ្នក​កើត​ឆ្នាំ​កណ្តុរ នាពេលនេះ​លោកអ្នក​ជួប​ស្ថានភាព​លំបាក​ទៅលើ​បញ្ហា​ប្រាក់កាស ហើយ​រឿង​រាវ​មួយចំនួន​ដែល​កើត​ពីមុនមក​ក៏​មិនទាន់​ដោះស្រាយ​ស្រេចបាច់​នៅឡើយ​ដែរ​។​លោកអ្នក​គប្បី​អត់ធ្មត់ និង ដោះស្រាយ​រឿង​រាវ​ទាំងនេះ​ដោយ​ប្រើ​បញ្ញា​ជា​អាវុធ​ទើប​ជាការ​ល្អ​បំផុត​។​ការប្រកប​ការងារ​នៅថ្ងៃនេះ​ស្ថានការណ៍​ពេលខ្លះ​មើលឃើញថា​ល្អ​សោះ​អាច​ប្រែក្លាយជា​អាក្រក់​ស្មាន​មិន​ដល់​ផង​។​ចំពោះ​អ្នក​ប្រកប​រប​រកស៊ី​ជួញដូរ​ទោះ​ខ្សត់ខ្សោយ​ចំណូល​ថវិការ​ពិតមែន ប៉ុន្តែ​ការធ្វើ​ជំនួញ​របស់លោក​អ្នកសុខ​ដុម​ដូច​សព្វមួយដង​ទេ​។​
​ ​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ ឬ សូម្បីតែ​ស្វាមីភរិយា​ក្តី អារម្មណ៍​ពុំសូវល្អ​ចំពោះ​គ្នា​ឡើយ​ព្រោះ​ជួន​ផ្អែម ជួន​ជូរចត់​អញ្ចឹង​ដែរ​៕
​ឆ្នាំឆ្លូវ​
​រាសី​ល្អជា​មធ្យម​។​ការរស់នៅ​ថ្ងៃនេះ​លោកអ្នក​ចូរ​ប្រយ័ត្ន​ក្រុមមនុស្ស​ថា​ស្តីបន្ទោស​បង្កើតជា​បញ្ហា និង​ពិសេស​អាច​កើតជា​ជម្លោះ​វិវាទ​ថែមទៀត​។​ការប្រកប​ការងារ​កុំ​សង្ឃឹម​ជាមួយ​មនុស្ស​សន្យា​ពេក​ពីព្រោះថា​ច្រើនតែ​ខកបំណង និង ក្រុមមនុស្ស​មិន​គោរព​តាម​សន្យា​ប៉ុន្មាន​នោះឡើយ​។​ការប្រកប​របរ រកស៊ី​ជួញដូរ មុជ​មិន​ជ្រៅ​ទៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ទេ ហើយ​ពិសេស​ការរកចំណូល​ចិញ្ចឹម​គ្រួសារ​ប្រចាំថ្ងៃ​ស្ទើរ​មិន​គ្រប់​ផង​។​
សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មាន​បញ្ហា​រកាំចិត្ត​ខ្លះៗ​កើតឡើង តែ​យ៉ាងណា​កុំ​ខ្វល់ខ្វាយ​តែ​ការ​ប្រចែប្រច័ណ្ឌ​នាំ​តែ​កើត​សៅហ្មង និង ទម្លាប់​អាក្រក់​ទៅ​ថ្ងៃក្រោយ​ប៉ុណ្ណោះ​៕
​ឆ្នាំខាល​
​រាសី​ខ្ពស់ត្រដែត​។​នៅថ្ងៃនេះ លោកអ្នក អាច​សម្រុក​ធ្វើ​អ្វីមួយ​បាន​ហើយ ពីព្រោះថា ផល​ល្អៗ​តែង​ឆ្លើយតប​មកវិញ​គ្រាន់​ជាទី​ពេញចិត្ត​ត្រឡប់មកវិញ​។​ការប្រកប​ការងារ​ជា​ក្រុមហ៊ុន​ឯក ជន ឬ​មន្ត្រីរាជការ​ក្តី​ឃើញថា​មាន​ភាពរលូន​ល្អ ហើយ​បើ​ចង់​ផ្លាស់ប្តូរ​ការងារ​ក៏​តែង​ទទួលជោគជ័យ​ដែរ​។​អ្នកធ្វើ​ជំនួញ​ទីជិត​ឆ្ងាយ​បើ​ចង់​ទិញ​របស់​ទុក​គ្រាន់​លក់​យកចំណេញ​ទៅ​ថ្ងៃក្រោយ ឬ​ចង់​ចរចា​ដោះដូរ​ទិញ​អ្វីមួយ​តែង​សម​ដូច​ប្រកប​គួរសម​។​
សេចក្តី​សេ្ន​ហា​កំលោះ​ក្រមុំ​មាន​ភាព​ស្រស់ស្រាយ និង កំពុងមាន​ភាព​ផ្អែមល្ហែម​គួរសម​ឡើងវិញ​៕
​ឆ្នាំថោះ​
​រាសី​ខ្ពស់ត្រដែត​។​នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោកអ្នក​ល្អប្រសើរ ហើយ​ពិសេស​លោកអ្នក​អាច​ទទួលដំណឹង​អ្វីមួយ​ចូលមក​គ្រាន់​សប្បាយចិត្ត​ទៀតផង​។​ក្រៅពីនេះ​ការប្រកប​ការងារ​មានការ​ជឿនលឿន​ទាំង​កិច្ចការងារ និង បញ្ហា​ប្រាក់កាស​ក៏​អាចមាន​ហូរ​ចូល​ខ្លះៗ​ថែមទៀត​។​អ្នកធ្វើ​ជំនួញ​មាន​ភាព​សុខដុម ហើយ​លោកអ្នក​បើ​ចង់​សាកល្បង​ជួញ​ទីជិត​ឆ្ងាយ​ដែលជា​មុខរបរ​ថ្មីថ្មោង​អាច​សម្រេច​ជោគជ័យ តែ​យ៉ាងណា​ការធ្វើ​ជំនួញ​រយៈពេល​យូរអង្វែង តែង​មិនសូវ​សម​ដូច​ប្រកប​ប៉ុន្មាន​ទេ​។​
​ ​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​នាពេលនេះ​បើ​យល់ចិត្ត​ថ្លើម​គ្មាន​អស់ហើយ អាច​និយាយ​ដល់​ចាស់ទុំ​បាន​ផងដែរ​ពីព្រោះថា​ជា​ពេលវេលា​ល្អ​សម្រាប់​ផ្សំផ្គុំ​គ្រួសារ​បំផុត​៕
​ឆ្នាំរោង​
​រាសី​ល្អជា​មធ្យម​។​អំឡុង​ពេលនេះ​សម្រាប់​ស្ត្រី​កើត​ឆ្នាំរោង លោកអ្នក​តោង​តែ​ចេះ​គ្រប់គ្រង​អារម្មណ៍​ឱ្យបាន​ល្អ មិនត្រូវ​ប្រកាន់​ចិត្ត​ឆេវឆាវ ប៉ះ​ដៃ​យកដៃ ប៉ះ​ជើង​យក​ជើងទេ ហើយ​តោង​តែ​ចងចាំ​ពាក្យចាស់​ថា​”​ខឹង ខូច​ខឹង​ខាត​”​ប៉ុណ្ណោះឯង​។​ការប្រកប​ការងារ​នៅថ្ងៃនេះ​វិញ​បើសិនជា​បុរស​ឱ្យ​ប្រយ័ត្នប្រយែង​រឿង​រាវ​ចាស់ ឬ​កិច្ចការងារ​គ្រា​មុន​កន្លងមក ពីព្រោះថា​ងាយ​កើត​ឡើងជា​បញ្ហាលំបាក​ជាង​សព្វមួយដង​។​ការធ្វើ​ជំនួញ​ឆ្ងាយ​ជិត និយាយ​ពី​រឿង​ប្រាក់ចំណូល​កុំ​សង្ឃឹមថា​បាន​ដូច​ចិត្ត ហើយ​បើ​ចង់​ទារ​អតិថិជន​ច្រើន​ខកបំណង​ច្រើនជាង​។​
សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មិនត្រូវ​ងប់​ង​ល់​តែ​រឿង​រាវ​ស្នេហា​ច្រើនពេក ត្រូវ រក​ពេល​បំពេញការងារ​ឬ​ប្រើ​គំនិត​រៀនសូត្រ​ឱ្យបាន​ច្រើន​ទើប​អនាគត​វា​ភ្លឺ​ថ្លា​ទៅរួច​៕
​ឆ្នាំម្សាញ់​
​រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​អ្វីៗ​លោកអ្នក​មិនត្រូវ​សង្ឃឹម​ពេក​ឡើយ ពីព្រោះថា​អ្វីដែល​លោកអ្នក​សង្ឃឹម​វា​អាច​ប្រែ​ក្រឡាស់​មកជា​អត់ និង​ពេលខ្លះ​ក្រុមមនុស្ស​ដែល​ធ្លាប់តែ​ល្អ​គេ​អាច​បែរមក​ព្រួត​គ្នា​វា​ប្រហារ​អ្នក​ថែមទៀត​។​ការប្រកប​ការងា​រវិ​ញ​មិនត្រូវ​ធ្វេសប្រហែស​ឡើយ ត្រូវតែមាន​ការប្រុងប្រយ័ត្ន និង ខិតខំ​ទើប​បញ្ហា​អាក្រក់​វា​នឹង​ប្រែ​មកជា​ល្អ​វិញ​។​ការធ្វើ​ជំនួញ​តែងមាន​ឧបទ្រពចង្រៃ​បិទបាំង​ធ្វើឱ្យ​ការ​ជួញ​ឆ្ងាយ​ជិត​មិនសូវ​សម​ដូច​ប្រកប​ឡើយ ហើយ​បើ​និយាយ​ពី​ចំណូល​នោះ​តិចតួចស្តួចស្តើង​ដោយ​អ្នកខ្លះ​សឹង​ថា​ចិញ្ចឹម​ខ្លួនឯង​មិន​គ្រាន់​មាត់​ផង​៕
សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ត្រូវ​ចេះ​ទុកចិត្ត​គ្នា និង​មិនត្រូវ​ប្រកែប្រកាន់​ច្រើន​ឡើយ​ពីព្រោះថា​នោះ​សុទ្ធសឹង​នាំ​រឿង​រាវ​អំពល់ទុក្ខ​ប៉ុណ្ណោះ​៕
​ឆ្នាំមមី​
​រាសី​ល្អជា​មធ្យម​។​អំឡុង​ពេលនេះ​លោកអ្នក​ត្រូវយក​ភាព​ត្រជាក់​ដាក់ខ្លួន បើ​ពុំ​នោះទេ​ការសម្រេចចិត្ត​អ្វីមួយ​ងាយ​មាន​កំហុសឆ្គង និង​ភ្លាំងភ្លាត់ ងាយ​ណាស់​ផង​។​ការប្រកប​ការងារ​នៅថ្ងៃនេះ​វិញ​ពុំមាន​អ្វី​ប្រែប្រួល​ប្តូរផ្លាស់​ទេ​គឺ​ដូច​សព្វមួយដង​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​មួយ​រយះ​ពេលនេះ​មានការ​ខ្សត់ខ្សោយ​ក្នុង​ការរក​ផល​ចំណូល​បន្តិច ហេតុនេះ​គប្បី​មានការ​អត់ធ្មត់​ក្នុង​មុខរបរ​ទើប​ប្រសើរ​។​
​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មិនសូវ​ចុះសម្រុង​គ្នា​ប៉ុន្មាន​ទេពី​ព្រោះ​ម្នាក់ៗ​ប្រកាន់​ចិត្តខ្លាំង​រៀងៗ​ខ្លួន​៕
​ឆ្នាំមមែ​
​រាសី​ខ្ពស់ត្រដែត​។​នៅ​អំឡុង​ពេលនេះ​សម្រាប់​លោកអ្នក​ស្ត្រី​កើត​ឆ្នាំ​ពពែ​អាច​សម្រុក​ឬ​ធ្វើ​អ្វីមួយ​បាន​ហើយ ពីព្រោះថា​លទ្ធផល​តែង​ឆ្លើយតប​មកវិញ​គ្រាន់ កក់ក្តៅ​។​ចំពោះ​លោកអ្នក​ដែល​បំពេញការងារ​ក្រុមហ៊ុន​ឯកជន និង​ជា​មន្ត្រីរាជការ​មានដំណើរ​ជីវិត​ល្អប្រសើរ ហើយ​ធ្វើ​អ្វីៗ​តែង​ទទួល​ជា​ផ្លែផ្កា​គ្រាន់​ជាទី​មនោរម​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មានការ​រីកលូតលាស់​គួរសម ម្ល៉ោះហើយ​ជា​ឱកាសល្អ​ក្នុងការ​ពង្រីក​មុខរប​រ​ថ្មី​ឬ​បណ្តាក់ទុន​បន្ថែម​ព្រោះ​ផ្លែផ្កា​ដែល​ទទួលបាន​តែង​ហុច​មកវិញ​ដូច​សមប្រកប​។​
រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​មាន​ភាព​ផ្អែមល្ហែម​ដូច​ទឹក​ឃ្មុ​ក៏​ថា​បាន​៕
​ឆ្នាំវក​
​រាសី​ស្រុតចុះ​។​ថ្ងៃនេះ​ស្ត្រី​ចូរ​ប្រយ័ត្ន​ក្រុមមនុស្ស​តាម​ផ្ចាញ់ផ្ចាល​កើត​ជម្លោះ​វិវាទ​ហើយ​នាំ​ជះឥទ្ធិពល​អាក្រក់​ទៅ​គ្រា​ខាងមុខ​។​ការប្រកប​ការងារ​ងា​យ​ភ្លាំងភ្លាត់​ខ្ពស់ ហេតុនេះ​ត្រូវ​ចេះ​ចាត់ចែង​និង​ប្រយ័ត្នប្រយែង​ការងារ​ចាស់ៗ​ក៏​កាន់តែ​ប្រសើរ​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ជួប​ផល​លំបាក​ក្នុងការ​ប្រាក់កម្រៃ​បន្តិច ហើយ​បើ​មានការ​ជួញ​ឆ្ងាយ​ទៀតសោត​ចូរ​ប្រយ័ត្ន​ជួប​គ្រោះ​ចាញ់បោក​គេ ។​
រីឯ​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​ប្រែប្រួល​ប្តូរផ្លាស់​ពីព្រោះ​ជួន​ផ្អែមល្ហែម​ជួន​ពាក់មុខយក្ស​ដាក់គ្នា​៕
​ឆ្នាំរកា​
​រាសី​ល្អជា​មធ្យម​។​ក្នុង​រង្វង់​គ្រួសារ ស្វាមីភរិយា​មាន​ភាព​ប្រទាំង​ប្រទើស ដូច្នេះ​ត្រូវ​ចេះ​អត់ឱន​ឱ្យ​គ្នា​ទៅវិញទៅមក​ទើប​រក្សា​ភាព​សុខដុម​បានយូរ​អង្វែង​។​នៅថ្ងៃនេះ​ការប្រកប​ការងារ​រប​ស់លោក​អ្នក ពុំ​សូវ​មានការ​រីកលូតលាស់ ប៉ុន្មាន​ទេ​ពោលគឺ​មាន​ភាព​នឹងថ្កល់​ជាប់​មួយកន្លែង ហើយ​បើ​មានការ​រីកចម្រើន​នោះ​ក៏​តិចតួច​បំផុត​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​បើ​លោកអ្នក​ចង់​បណ្តាក់ទុន​អ្វីមួយ​ឃើញថា​មិន​ទាស់ខុស​អ្វី​ទេ​ព្រោះ​តែង​ហុច​ផ្លែផ្កា​គ្រាន់​ជាទី​កក់ក្តៅ​ដែរ​។
រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​បើ​មានការ​ជម្លោះ​វិវាទ​ត្រូវតែ​ប្រញាប់​ផ្សះផ្សារ​ទើប​ប្រសើរ​៕
​ឆ្នាំច​
​រាសី​ល្អជា​មធ្យម​។​លោកអ្នក​កើត​ឆ្នាំច ពិសេស​ស្ត្រី​នាពេលនេះ​ទោះ​ចង់​ធ្វើ​អ្វី​មិនអាច​សម្រេចចិត្ត​ភ្លាមៗ​ឬ​ចង់​ធ្វើ​អ្វី​ភ្លាមៗ​ដោយ​មិន​ខ្លាច​កោតក្រែង​ឡើយ បើ​ពុំ​នោះទេ​នឹង​ជះ​ផល​អាក្រក់​នាពេល​ក្រោយ​យូរអង្វែង​ថែមទៀត​។​ការប្រកប​ការងារ​នា​ថ្ងៃនេះ​ទាក់ទង​នឹង​ចំណូល​ក្រៅ ពិសេស​លើ​បញ្ហា​ប្រាក់កាស​ក៏​ងាយ​ហូរ​ធ្លាយ​ចេញ​ច្រើនជាង​ហូរ​ចូល​ផងដែរ​។​សម្រាប់​ថ្ងៃនេះ​ដែរ​ដោយសារ​ដួង​រាសី​ស្រុតចុះ ដូចនេះ​ការប្រកប​របរ​រកស៊ី​ជួញដូរ​មានការ​រកាំចិត្ត និង​ពិសេស​ឱ្យ​ប្រយ័ត្ន​ជម្លោះ​វិវាទ​កើតឡើង​។​
​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​វិញ​មានដំណើរ​ថយក្រោយ​ច្រើនជាង​ការរីកលូតលាស់​ទៅមុខ​៕
​ឆ្នាំកុរ​
​រាសី​ល្អជា​មធ្យម​។​នា ថ្ងៃនេះ​ដោយសារ​ដួង​រាសី​ស្រុតចុះ ម្ល៉ោះហើយ​ការរស់នៅ លោកអ្នក​អាច​បាន​ស្តាប់​រឿង​រាវ​មិនល្អ​ឬ​មាន​ដំណឹង​មិនល្អ​នាំឱ្យ​សៅហ្មង​ផង​។​ការប្រកប​ការងារ​លោក​អ្នក​មិនត្រូវ​ស្តាប់​ជឿ​ក្រុមមនុស្ស​ពេក​ឡើយ​ត្រូវ​ចេះ​ពិនិត្យពិច័យ និង​ប្រយ័ត្នប្រយែង​ខ្លួនឯង​ទើប​គ្មាន​ពាក្យ​ថា​លំបាក​នាពេល​ក្រោយ​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​កុំ​សូវ​លោភលន់​ច្រើន​ព្រោះ​ពុំ​ដូចនេះ​មិន​ត្រឹម​លាភ​ហេង​បោល​ហួស​ទេ​គឺអាច​ត្រូវ​បង់កម្លាំង​ទទេ​ទៀតផង​។​
រីឯ​បញ្ហា​ស្នេហា​វិញ​មិនសូវមាន​ការលូតលាស់​ទៅមុខ​ទេ​ពោលគឺ​តែង​មានការ​ថយក្រោយ​ច្រើនជាង​៕

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular