Home ព័ត៌មានសំខាន់ៗ កសិករឡើងត្នោត...

កសិករឡើងត្នោតអំពាវនាវប្រជាពលរដ្ឋជួយគាំទ្រស្ករត្មោតខ្មែរគ្មានជាតិគីមី

ដោយ:ទេពកង្រី/ខេត្តកំពង់ឆ្នាំង : កសិករឈ្មោះចិន វិន ៥២ឆ្នាំ រស់នៅភូមិជំទាវជ្រែង ឃុំគ្រាំងល្វា ស្រុកសាមគ្គីមានជ័យខេត្ត កំពង់ឆ្នាំង ជាអ្នកប្រកបមុខ របរឡើងត្នោត នៅល្ងាចថ្ងៃទី០៣ ខែកុម្ភៈ នេះបាននិយាយឲ្យដឹងថាឆ្នាំនេះគាត់បានឡើងត្នោតចំនួន ២០ដើម ដោយក្នុងមួយថ្ងៃបានទឹកត្នោតរហូត ២ខ្ទះ គឺព្រឹក១ខ្ទះ ល្ងាច១ខ្ទះ និងបានរំងាស់យកជាស្ករត្នោតបានក្នុងមួយថ្ងៃៗ ចំនួន ១២គីឡូ ។

លោក ចិន រិន បានបន្តថា មុខរបរឡើងត្នោតនេះ បច្ចុប្បន្ននៅក្នុងភូមិមិនសូវមានអ្នកឡើងត្នោតផ្អែមរមាស់យកស្ករនោះទេ ដោយ សារ មុខរបរឡើងត្នោតវាជាមុខរបរដ៏មានគ្រោះថ្នាក់បំផុត បើមានការធ្វេសប្រហែសនោះ ។

លោកថាមុខរបរឡើង ត្នោតគឺក្នុងមួយឆ្នាំបានរយៈពេលតែតែបួនប្រាំខែតែប៉ុណ្ណោះ ដោយចាប់ចងត្នោតគៀបយកទឹក ក្នុងអំឡុង ខែ១១ ឬ ១២ ហើយបញ្ចប់ទៅវិញនៅក្នុងអំឡុងខែ៣ ឬ ខែ៤ គឺចូលដល់រដូវវស្សាធ្លាក់ភ្លៀង គាត់ឈប់ឡើង ត្នោតហើយ គឺគាត់ចាប់យកមុខរបរធ្វើស្រែបន្តវិញម្តង ។

តែដោយឡែកស្ត្រីឈ្មោះ ហ៊ឹម ចាន់ថន អាយុ ៤៥ ឆ្នាំ ជាភរិយារបស់គាត់បាននិយាយហើយដឹងថា មុខរបរឡើងត្នោតពិតជាមានការភ័យខ្លាចខ្ពស់ណាស់ដោយតែត្រូវមានការប្រុងប្រយ័ត្នជាប្រចាំក្នុងពេលឡើងចិតផ្កាត្នោត និងឡើងដោះយកទឹកត្នោតដាក់ចុះជាប្រចាំថ្ងៃ ។

ប៉ុន្តែដោយស្ថានភាពក្រីក្រមិនដឹងប្រកបមុខ របរអីប្ដីរបស់គាត់ក៏ចាប់យកមុខរបរឡើងត្នោតនេះ បានរយៈពេលបីឆ្នាំមកហើយ ។

ចំពោះតំលៃស្ករត្នោតវិញនៅលើទីផ្សារបច្ចុប្បន្នអាចលក់បោះដុំបានក្នុងតម្លៃតែ៤០០០រៀល តែ ប៉ុណ្ណោះគឺមិនសមនឹងកំលាំងនៃការខិតខំបញ្ចេញពលកម្មឡើងត្នោតដោយផ្សងនិងគ្រឡថ្នាក់នោះឡើយ ។

ចំពោះស្ករត្នោតលោកស្រីវិញ មិនបានស្តុកទុកលក់ដូរនោះទេ គឺបានលក់ឲ្យអតិថិជន ជារៀងរាល់ ថ្ងៃដែលចេញចូលទិញនៅក្នុងភូមិនេះទេ ។

គឺក្នុងមួយគីឡូបានតម្លៃ ប្រាំពាន់រៀល ព្រោះថាស្ករត្នោតរបស់លោកស្រីមិនបានប្រើប្រាស់លាយថ្នាំគីមីអ្វីឡើយ ដោយសារតែហេតុនេះហើយទើបអតិថិជនចូលចិត្តទិញយកទៅបរិភោគជាប្រចាំ។

កសិករដែលជាអ្នកឡើងត្នោត ក៏សូមអំពាវនាវផងដែរដល់ប្រជាពលរដ្ឋនិងអតិថិជនក្នុងស្រុកមេត្តាជួយគាំទ្រទិញស្ករត្នោតរបស់ខ្មែរដែលគ្មានជាតិគីមីឡើយ ដើម្បីជួយលើកតម្កើងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានបានប្រសើរឡើយ ។

ការជួយគាំទ្រផលិតផលរបស់ខ្មែរ គឺជាការរួម ចំណែកកាត់បន្ថយភាពក្រីក្រជា មួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការ អភិវឌ្ឍន៍ប្រទេសកម្ពុជាឱ្យសប្បូរសប្បាយរុងរឿងក្នុងពេលអនាគត ៕

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular