Home ព័ត៌មានអន្តរជាតិ រ៉ុក្កែត​របស់...

រ៉ុក្កែត​របស់​ក្រុមហ៊ុន SpaceX ផ្ទុះ​ឆេះ​លើដី ក្រោយ​ហោះហើរ​ជោគជ័យ​(វីដេអូ)

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស ៖ រ៉ុក្កែត​គ្មាន​មនុស្ស​បើក​របស់​ក្រុមហ៊ុន SpaceX បាន​ផ្ទុះ​នៅលើ​ដី​កាលពី​ថ្ងៃ​ពុធ​ទី​៣​មីនា បន្ទាប់​ពី​អនុវត្ត​ការហោះហើរ​និង​ការចុះ​ចត​ប្រកបដោយ​ជោគជ័យ​ក្រោយពេល​​រ៉ុក្កែត​មុនៗ​ចំនួន​២​ក៏​បាន​ផ្ទុះ​ឆេះ​អ៊ីចឹង​ដែរ​។​

​វា​គឺជា​ការផ្ទុះ​ឆេះ​ថ្មី​មួយទៀត ដែល​ពាក់ព័ន្ធ​នឹង​គំរូ​រ៉ុក្កែត Starship ដែល SpaceX សង្ឃឹម​ថា​ថ្ងៃ​ណា​មួយ​នឹង​ត្រូវ​បញ្ជូន​ទៅកាន់​ភព​ព្រះ​អង្គារ​។​

​អ្នក​អត្ថាធិប្បាយ​របស់ SpaceX បាន​និយាយ​នៅលើ​ការផ្សាយ​ផ្ទាល់​នៃ​ការហោះហើរ​សាកល្បង​នេះ​ថា “​ការចុះ​ចត​ថ្នមៗ​យ៉ាង​ល្អ​”​ទោះបី​អណ្តាតភ្លើង​កំពុង​ឆាបឆេះ​នៅ​ខាងក្រោម​ហើយ​ក្រុម​បុគ្គលិក​​កំពុង​ព្យាយាម​ពន្លត់​វា​ក៏​ដោយ​។​

​រ៉ុក្កែត​បាន​ផ្ទុះឡើង​នៅ​ពីរ​បី​នាទី​ក្រោយមក ដោយ​បំប៉ើង​កម្ទេចកម្ទី​ឡើងលើ​មេឃ ហើយ​ធ្លាក់​ចុះ​មក​ដី​វិញ​។​

​មិន​មាន​ការពន្យល់​ប​ក​ស្រាយ​ភ្លាមៗ​នោះទេ​។​

​មួយ​ម៉ោង​ក្រោយ​ការផ្ទុះ​នេះ លោក​អេ​ឡុន ម៉ាស បាន​និយាយ​លេងសើច​នៅលើ Twitter ថា “Starship SN10 ចុះចត​សល់​តែ​មួយ​បំណែក​!”​។​

​លោក​បាន​និយាយ​នៅក្នុង Tweet ទី​២ ថា “​ក្រុមការងារ SpaceX កំពុង​ធ្វើ​ការងារ​ដ៏​អស្ចារ្យ​! នៅ​ថ្ងៃ​ណាមួយ ការវាស់វែង​ភាព​ជោគជ័យ​ពិត​ប្រាកដ​គឺ​ពេលដែល​ការហោះហើរ​របស់​យាន Starship ក្លាយ​គឺជា​រឿង​ធម្មតា​”​។​

​រ៉ុក្កែត​គំរូ​ចុងក្រោយ​ដែល​មានឈ្មោះ​ថា SN10 បាន​ហោះ​ឡើង​មុន​ម៉ោង ២៣៖២០ ម៉ោង​សកល ពី​ទីក្រុង​បូ​កាឈី​កា រដ្ឋ​តិច​សាស​។​

​រ៉ុក្កែត​នេះ​បាន​ហោះ​ឡើង​ដល់​លើ​មេឃ​ហើយ​បិទ​ម៉ាស៊ីន ៣ របស់​វា​នៅ​ពេល​វា​ឈាន​ដល់​កម្ពស់ ១០ គីឡូម៉ែត្រ ហើយ​សន្មត​ហោះ​ក្នុង​ជំហរ​ស្រប​តាម​ជើង​មេឃ​មុន​ពេល​ហោះ​បញ្ឈរ​ត្រង់​ម្តងទៀត​និង​វិល​​មក​ផែនដី​វិញ​។​

​ដូចដែល​បាន​ឃើញ​នៅលើ​វីដេអូ SpaceX វា​ហាក់ដូចជា​បាន​ចុះចត​យ៉ាង​ត្រឹមត្រូវ​បន្ទាប់​ពី​ការហោះហើរ​របស់​វា​។ បន្ទាប់​មក​ការផ្ទុះ​បាន​កើត​ឡើង​តែ​ម្តង​៕

រ៉ុក្កែត Starship SN10 ផ្ទុះ​ឆេះ​ក្រោយ​ហោះហើរ​ជោគជ័យ

 

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular