ប្រែសម្រួល : កញ្ញាដាលីស ៖ ក្រុមអ្នកវិទ្យាសាស្ត្របានព្រមានថា ការបំភាយឧស្ម័នកាបូនិច (CO2) ត្រូវតែកាត់បន្ថយឱ្យបាន ១០ ដងដើម្បីបញ្ចៀសស្ថានភាពអាសន្ននៃអាកាសធាតុត្បិតមានការថយចុះការបញ្ចេញឧស្ម័នក្នុងឆ្នាំ២០២០ ដោយសារកូវីដ១៩ក៏ដោយ។
ក្រុមអ្នកជំនាញអន្តរជាតិបានអនុវត្ត “ការវាយតម្លៃជាសកល”នៃវឌ្ឍនភាពរបស់មនុស្សឆ្ពោះទៅរកកិច្ចព្រមព្រៀងទីក្រុងប៉ារីសដែលមានគោលបំណងរក្សាការកើនឡើងសីតុណ្ហភាពជាមធ្យមលើសកលលោកឱ្យនៅទាបជាង ២ អង្សាសេធៀបទៅនឹងកម្រិតមុនឧស្សាហកម្ម។
ពួកគេបានរកឃើញថាការបំភាយឧស្ម័នកាបូនិចលើពិភពលោកបានថយចុះប្រហែល ២,៦ ពាន់លានតោននៃឧស្ម័នកាបូនិចក្នុងឆ្នាំ ២០២០ ដែលជាការថយចុះប្រហែល ៧ ភាគរយពីកម្រិតឆ្នាំ ២០១៩ ។ការថយចុះដ៏ធំបំផុតមិនធ្លាប់សង្កេតឃើញរហូតមកទល់បច្ចុប្បន្ននេះគឺដោយសារតែសកម្មភាពរបស់មនុស្សថយចុះដោយសារការបិទប្រទេសក្នុងគោលបំណងទប់ស្កាត់ការរីករាលដាលនៃវីរុសកូរ៉ូណា។
ខណៈឆ្នាំ ២០២០ គឺជាប៊ូតុងបិទដ៏មានប្រសិទ្ធភាពចំពោះការបំភាយឧស្ម័នកាបូនិច កូវីដ១៩តែឯងនឹងមិននាំឱ្យមានការកាត់បន្ថយការបំភាយឧស្ម័នកាបូនិចរយៈពេលវែងបានទេទោះបីជាត្រូវបិទប្រទេសទាំងអស់ពេញមួយទសវត្សរ៍ក៏ដោយ។
អ្នកនិពន្ធការសិក្សាខាងលើនិយាយថាយុទ្ធសាស្ត្រដូចជាការដាក់ពង្រាយទ្រង់ទ្រាយធំនៃថាមពលកកើតឡើងវិញនិងការផ្តាច់ចោលឱ្យអស់នូវថាមពលធ្យូងថ្មនិងឥន្ធនៈផូស៊ីលផ្សេងទៀតនៅទូទាំងពិភពលោកគឺជារឿងចាំបាច់បំផុត៕
ពិភពលោកត្រូវកាត់បន្ថយការបំភាយឧស្ម័នកាបូនិច ១០ ដងដើម្បីបំពេញគោលដៅនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស