Home កីឡា លោក​ក្លប់​នឹង...

លោក​ក្លប់​នឹង​មិន​អនុញ្ញាត​ឱ្យ​កីឡាករ​អន្តរជាតិ​ចូលរួម​ក្រុម​ជម្រើសជាតិ​នៅ​ចុង​ខែ​នេះ​ទេ​ដើម្បី​បញ្ចៀស​ការធ្វើ​ចត្តា​ឡី​ស័ក​

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស ៖ អ្នក​ចាត់ការ​ទូទៅ​របស់​ក្រុម​ហង្ស​ក្រហម Liverpool លោក ជួ​ហ្គិន ក្លប់ នឹង​មិន​អនុញ្ញាត​ឱ្យ​កីឡាករ​ធ្វើដំណើរ​ទៅកាន់​ការប្រកួត​អន្តរជាតិ​នា​ចុងខែ​នេះ​ទេ​ប្រសិនបើ​ពួក​​គេ​ត្រូវធ្វើ​ចត្តា​ឡី​ស័ក​ពេល​ត្រឡប់​មក​វិញ​។​

​យោង​តាម​គោលការណ៍​ណែនាំ​អំពី​វីរុស​កូរ៉ូណា​នាពេល​បច្ចុប្បន្ន ការមកដល់​ពី​បណ្តា​ប្រទេស​ដែល​ជាប់​បញ្ជី​បំរាម​ធ្វើដំណើរ​ពណ៌​ក្រហម គឺ​ត្រូវ​ស្ថិតនៅក្រោម​ការ​បង្ខាំង​ខ្លួន​ក្នុង​សណ្ឋាគារ​រយៈពេល ១០​ថ្ងៃ​ដែល​​អាចអនុវត្ត​បាន​ទៅ​លើ​កីឡា​ករប្រេ​ស៊ីល អា​លី​ស​សុន បេក​ឃើ​, រ៉ូបឺតូ ហ្វើ​មី​ណូ និង​ហ្វា​ប៊ី​អូ ខ្សែប្រយុទ្ធ​ព័រ​ទុយ​ហ្គាល់ ឌី​ហ្គោ ចូ​តា ខ្សែប្រយុទ្ធ​សេណេ​ហ្គាល់ សា​ឌី​អូ ម៉ា​ណេ និង ខ្សែបម្រើ​ហ្គី​ណេ ណា​ប៊ី ខី​តា​។​

​ដោយសារ​តែ​កាលៈទេសៈ​ពិសេស FIFA បាន​ផ្តល់​ឱ្យ​ក្លិប​នានា​នូវ​សិទ្ធិ​លើកលែង​ពិសេស​ដើម្បី​ទប់ស្កាត់​កីឡាករ​ដែល​អាច​រង​ផល​ប៉ះពាល់​ពី​បទ​ប្បញ្ញត្តិ​នានា មិន​ឱ្យ​ចូលរួម​ជាមួយ​ជម្រើសជាតិ​របស់​ពួកគេ​ទេ​។​

​លោក​ក្លប់​មាន​បំណង​អនុវត្ត​វា​យ៉ាង​ពេញលេញ ដោយ​និយាយថា​”​ខ្ញុំ​គិតថា​ក្លិប​ទាំងអស់​យល់ស្រប​ថា​ក្នុងពេល​កំពុង​មាន​បញ្ហា​ដូចគ្នា​នេះ​យើង​មិន​អាច​អនុញ្ញាត​ឱ្យ​កូនក្រុម​របស់​យើង​ចាក​ចេញ​ហើយ​​បន្ទាប់​មក​ដោះស្រាយ​ជាមួយ​ស្ថានភាព​នេះ នៅ​ពេល​ពួកគេ​ត្រឡប់មកវិញ ដោយ​ដាក់​កីឡាករ​របស់​យើង​ឱ្យធ្វើ​ចត្តា​ឡីស័​ក​រយៈពេល ១០ ថ្ងៃ​នៅក្នុង​សណ្ឋាគារ​។ វា​មិន​អាច​ទៅរួច​ទេ​”​។​

​លោក​បន្តថា “​ខ្ញុំ​យល់​ពី​តម្រូវការ​របស់​ស្ថាប័ន​បាល់ទាត់​ផ្សេងៗ​គ្នា ប៉ុន្តែ​នេះ​គឺជា​ពេលវេលា​ដែល​យើង​មិន​អាច​ធ្វើឱ្យ​អ្នក​រាល់គ្នា​សប្បាយចិត្ត​បានទេ ហើយ​យើង​ត្រូវតែ​ទទួល​ស្គាល់​ថា​កីឡាករ​ត្រូវបាន​បង់ប្រាក់​ដោយ​ក្លិប ដូច្នេះ​វា​មានន័យថា​យើង​ត្រូវតែ​ជា​អាទិភាព​ទីមួយ​”៕

លោក​ក្លប់​នឹង​មិន​ឱ្យ​កីឡាករ​អន្តរជាតិ​ចូលរួម​ជាមួយ​ជម្រើសជាតិ​ទេ បើ​ពួកគេ​ត្រូវធ្វើ​ចត្តា​ឡី​ស័ក​១០​ថ្ងៃ​ពេល​ត្រឡប់មកវិញ

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular