Home ព័ត៌មានជាតិ សន្តិសុខ ប្រជាពលរដ្ឋ​ប...

ប្រជាពលរដ្ឋ​ប្រទះឃើញ​ស្ត្រី​ម្នាក់​បាត់បង់​ជីវិត​ទាំង​អាក្រាតកាយ​ក្នុង​ដី​ឡូ​តិ៍​មួយកន្លែង​

ដោយ​: ស​រិ​ទ្ធ / ភ្នំពេញ​: មានការ​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង កាលពី​វេលា​ម៉ោង​១២​ថ្ងៃត្រង់ ទី​០៤ ខែមីនា ឆ្នាំ​២០២១​នេះ ខណៈពេល​ស្ត្រី​ម្នាក់​ត្រូវបាន​គេ​ប្រទះឃើញ​បាត់បង់​ជីវិត​ទាំង​អាក្រាតកាយ ក្នុង​ដី​ឡូ​តិ៍​ទុកចោល​មួយកន្លែង ដោយមាន​សភាព​សព​ហើម​ស្អុយរលួយ ស្ថិតនៅ​ក្នុងភូមិ​ទ្រា​៤ សង្កាត់​ស្ទឹងមានជ័យ​៣ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។​

​សព​ស្ត្រី​រងគ្រោះ​ពុំ​ត្រូវបាន​ស្គាល់​អត្តសញ្ញាណ​ឡើយ មាន​វ័យ​ប្រមាណ​៣០​ឆ្នាំ​។​

​យោងតាម​ប្រ​ភ​ព័ត៌មាន​នៅ​កន្លែងកើតហេតុ បាន​ឲ្យ​ដឹងថា នៅមុន​ប្រទះឃើញ​សព​ស្ត្រី​រងគ្រោះ គឺមាន​ពលរដ្ឋ​រស់នៅ​ក្បែរ​តំបន់​នោះ បាន​ចូលទៅ​ដើរលេង ស្រាប់តែ​ធុំក្លិន​ស្អុយ​នៅ​ចុង​ដី​ផ្នែក​ខាងក្រោយ ក៏​នាំគ្នា​ដើរទៅ​មើល ក៏​ស្រាប់តែ​ប្រទះឃើញ​សាកសព​ផ្កាប់មុខ​ក្នុង​ថ្លុក​ទឹក​ក្នុង​ដី​ឡូ​តិ៍​ខាងលើ ទើប​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល រហូត​រាយការណ៍​ជូន​សមត្ថកិច្ច​ចុះ​អន្តរាគមន៍​តែម្តង​។​

​ប្រភព​ដដែល​បន្តថា ភ្លាមៗ​នោះ កម្លាំង​នគរបាល​មូលដ្ឋាន រួមទាំង​កម្លាំង​កងរាជអាវុធហត្ថ រួមជាមួយ​នគរបាល​ផ្នែក​កោសល្យ​វិ​ច្ច័​យ បាន​ចុះ​ដល់ទី​តាំង​កើតហេតុ ដើម្បី​ពិនិត្យ​លើ​សាកសព និង​ស្លាកស្នាម​នៅ​កន្លែងកើតហេតុ​។ តែ​គិត​មក​ត្រឹម​ម៉ោង​២​រសៀល​ថ្ងៃខែ​ដដែល​នេះ នគរបាល​ជំនាញ ពុំទាន់​បញ្ជាក់បាន​នៅឡើយ​នោះទេ អំពី​មូលហេតុ នៃ​ការបាត់​បង់ជីវិត​រប​ស់​ស្ត្រី​រងគ្រោះ​នៅឡើយ​ទេ ខណៈ​សព​ស្ត្រី​រងគ្រោះ​ត្រូវ​ដឹក​តាម​រថយន្ត​យកទៅ​កាន់​វត្ត​សំបួរមាស ដើម្បី​ធ្វើ​កោសល្យ​វិ​ច្ច័​យ​នៅ​ទីនោះ​បន្តទៀត​។​

​គួរបញ្ជាក់​ទៀតថា បើតាម​ប្រភពពី​កន្លែងកើតហេតុ​នោះ បានឱ្យដឹងថា មុនពេល​កើតហេតុ​នេះ គឺ​គេ​ឃើញ​រថយន្ត​មួយគ្រឿង​បាន​បើក​ចូលទៅក្នុង​ដី​ឡូ​តិ៍​ដែលជា​កន្លែងកើតហេតុ​នោះ ហើយ​រថយន្ត​នោះ​ក៏បាន​បើក​ចេញមក​វិញ​។ ក្រោយមក​ក៏មាន​ការភ្ញាក់ផ្អើល​ឆោឡោ​ប្រទះឃើញ​សព​ស្ត្រី​រងគ្រោះ​តែម្តង​៕

ទីតាំងផ្សាយពាណិជ្ជកម្ម

Previous articleក្មេង​សិស្សសាលា​ចំនួន​៣​នាក់​បាន​ស្លាប់​នៅ​កន្លែងកើតហេតុ កាលពី​វេលា​ម៉ោង​៩​ព្រឹក​ថ្ងៃទី​៤ ខែមីនា ឆ្នាំ​២០២១ ដោយសារ​រថយន្តបុក​ម៉ូតូ​លើផ្លូវ​ជាតិ​លេខ​៤ ចន្លោះ​បង្គោលគីឡូម៉ែត្រ​លេខ ១៨២-១៨៣ មុខ​សាលាបឋមសិក្សា .​អនុវិទ្យាល័យ​សំរុង ឃុំ​សំរុង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ ។​
Next articleមានការ​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង កាលពី​វេលា​ម៉ោង​១២​ថ្ងៃត្រង់ ទី​០៤ ខែមីនា ឆ្នាំ​២០២១​នេះ ខណៈពេល​ស្ត្រី​ម្នាក់​ត្រូវបាន​គេ​ប្រទះឃើញ​បាត់បង់​ជីវិត​ទាំង​អាក្រាតកាយ ក្នុង​ដី​ឡូ​តិ៍​ទុកចោល​មួយកន្លែង ដោយមាន​សភាព​សព​ហើម​ស្អុយរលួយ ស្ថិតនៅ​ក្នុងភូមិ​ទ្រា​៤ សង្កាត់​ស្ទឹងមានជ័យ​៣ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។​
- Advertisment -

Most Popular