ប្រែសម្រួលៈវាសនា/មីហ្សូរ៉ាម៖មន្ត្រីប៉ូលិសឥណ្ឌាម្នាក់បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថាកូនប៉ូលិសមីយ៉ាន់ម៉ា៣នាក់បានឆ្លងកាត់ព្រំដែនឥណ្ឌាក្នុងរដ្ឋមីហ្សូរ៉ាមភាគឦសាន្តនិងបានសុំការជ្រកកោននៅក្នុងប្រទេសក្បែរខាងនេះ។
ស្នងការប៉ូលិសស្រុកសឺឈីប ក្នុងរដ្ឋមីហ្សូរ៉ាម បាននិយាយថា« អ្វីដែលពួកគេបាននិយាយគឺថាពួកគេបានទទួលបញ្ជាពីក្រុមយោធានិងថាពួកគេមិនអាចគោរពធ្វើតាមដូច្នេះពួកគេក៏រត់»។ប៉ូលិសទាំង៣នាក់បានឆ្លងព្រំដែនកាលពីថ្ងៃពុធ។
ឥណ្ឌាមានព្រំដែនរួមជាមួយមីយ៉ាន់ម៉ាប្រវែង១.៦៤៣គីឡូម៉ែត្រ ៕
ប៉ូលិសក្នុងក្រុងណៃពីដោរ រើរបាំងផ្លូវចេញក្នុងអំឡុងពេលមានបាតុកម្មប្រឆាំងរដ្ឋប្រហារកាលពីថ្ងៃ៤មីនា