Home ព័ត៌មានអន្តរជាតិ សង្គ្រោះ​សមាជ...

សង្គ្រោះ​សមាជិក៤ក្បាលពី​នាវា​លិច​មួយ​គ្រឿង​នៅ​ថៃ​

ប្រែ​សម្រួល : កញ្ញា​ដា​លី​ស ៖ កងទ័ពជើងទឹក​ថៃ​បាន​ជួយ​សង្គ្រោះ​សត្វ​ឆ្មា​ចំនួន ៤ ក្បាល​ដែល​គេបោះបង់​ចោល​នៅ​លើ​នាវា​កំពុង​ឆេះ​លិច​មួយ​គ្រឿង​នៅ​សមុទ្រ​អានដាម៉ាន់​។​

​ពួក​នាវិក​របស់​នាវា​នេះ​ត្រូវបាន​ជម្លៀស​ចេញ​រួច​ហើយ ប៉ុន្តែ​កងទ័ព​ជើង​ទឹក​បានរ​ក​ឃើញ​សមាជិក​ដែល​គេ​បំភ្លេច​ចោល​នៅ​ទីនោះ នៅពេល​កងទ័ព​ត្រូវបាន​បញ្ជូន​ទៅ​ត្រួតពិនិត្យ​ទីតាំង​កំពប់​ប្រេង​។​

​កងទ័ពជើងទឹក​ថៃ​បាន​ហែល​ទៅ​នាវា​ដែល​ក្រឡាប់ មុន​ពេល​ដាក់​សត្វ​ឆ្មា​នៅលើ​ខ្នង​ដើម្បី​យក​ទៅ​កន្លែង​សុវត្ថិភាព​វិញ​។​

​តាម​សេចក្តីរាយការណ៍ គ្មាន​នរណា​ម្នាក់​រងរ​បួស​ក្នុង​ឧបទ្ទវហេតុ​នោះ​ទេ​។​

​ទីភ្នាក់ងារ​សារព័ត៌មាន​រ៉​យ​ទ័របាន​និយាយថា ឥឡូវនេះ​ឆ្មា​ទាំង​៤​កំពុង​ត្រូវបាន​មើលថែ​ដោយ​ក្រុម​អ្នក​ជួយ​សង្គ្រោះ​នៅ​ទីបញ្ជាការ​របស់​ពួកគេ​។​

​កាលពី​ថ្ងៃ​អង្គារ​ទី​២​មីនា នាវា​ឈ្មោះ Phamonsin Nava 10 បាន​ឆាបឆេះ​ហើយ​បាន​ចាប់ផ្តើម​លិច​នៅ​ចម្ងាយ​ប្រហែល ១៣ គីឡូម៉ែត្រ​ពី​កោះ​ឋានសួគ៌​អា​ដាំង​។​

​វេបសាយ The Nation បាន​និយាយថា សមាជិក​នាវិក​ទាំង ៨ នាក់​នៃ​នាវា​លិច​នោះ​បាន​លោត​ចេញពី​នាវា​ចូលទៅ​ក្នុង​សមុទ្រ​ហើយ​ត្រូវបាន​ជួយ​សង្គ្រោះ​ដោយ​ទូក​នេសាទ​ដែល​បាន​ឆ្លងកាត់​ទីនោះ​៕

​ឆ្មា​៤​ក្បាល​ត្រូវបាន​កងទ័ពជើងទឹក​ថៃ​សង្គ្រោះ​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular