គណៈបញ្ជាការ​ឯ​ភាព​ស្រុក​ព្រៃនប់​ចុះ​តាម​គោលដៅ​ត្រួតពិនិត្យ​ច្រកចេញចូល​ខេត្ត​ព្រះសីហនុ​

​ដោ​យះ​វណ្ណៈ​/​ខេត្ត​ព្រះសីហនុ​: នៅ​រសៀល ថ្ងៃទី​០៤ ខែមីនា ឆ្នាំ​២០២១ គណបញ្ជាការ​ឯ​ភាព​ស្រុក​ព្រៃនប់ បាន​ចុះ​តាម​គោលដៅ​ត្រួតពិនិត្យ​ច្រកចេញចូល​ខេត្ត​ព្រះសីហនុ​គោលដៅ​ផ្លូវជាតិ​លេខ​៣ (​វាលរេញ​-​កំពត​) ចំណុច​ត្រពាំងរ​ពៅ​ព្រំប្រទល់​ខេត្ត​ព្រះសីហនុ​-​ខេត្តកំពត ដោយ​ត្រួតពិនិត្យ​តាម​លក្ខខណ្ឌ ដូចខាងក្រោម​:

១-​ចំពោះ​រថយន្ត​ដឹកទំនិញ អោយ​ចេញចូល​ធម្មតា ប៉ុន្តែ​ត្រូវ​ជិះ​តែ​គ្នា​២​នាក់ និង ធ្វើការ​វាស់​កម្តៅ ។​
២-​ចំពោះ​កម្មករ អោយ​ចេញចូល​ធម្មតា តែ​ត្រូវ​ត្រួតពិនិត្យ​ឯកសារ​ឆ្លងកាត់ និង​វាស់​កម្តៅ ។​
៣-​ចំពោះ​អ្នក​ជម្ងឺ ដែល​ត្រូវ​ឆ្លងកាត់​ទៅពិនិត្យ និង​ព្យាបាល​ជម្ងឺ​នៅ​ខេត្តកំពត ត្រូវ​ពិនិត្យ​លើ​លិខិតបញ្ជាក់​របស់​ពេទ្យ និង​រាយការណ៍​ជូន​លោក​អភិបាលស្រុក ដើម្បី​លោក​រាយការណ៍​បន្តទៅ មន្ទីរ​សុខាភិបាល ពិនិត្យ​លើ​លិខិតបទដ្ឋាន​នោះ ។​
៤-​រាល់​ការ​អនុ​ញា​ត្តិ ឲ្យ​ឆ្លងកាត់ គឺ​សម្រេច ពី​លោក​អភិបាលស្រុក​ម្នាក់​គត់ ដែលជា​ប្រធាន​គណ​:​បញ្ជាការ​ឯកភាព ៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular