ដោយៈរិទ្ធិសែន/ខេត្តពោធិ៍សាត់: ជនសង្សយ័ម្នាក់ ត្រូវបានសមត្ថកិច្ចនគបាលខេត្តពោធិសាត់ ធ្វើការឃាត់ខ្លួនបានខណៈ ដែលបានខ្ចីម៉ូតូមិត្តភក្តិយកទៅលក់តំលៃ៥៥០ដុល្លារ កាលពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០២១ នៅចំណុចផ្ទះសំណាក់ ផាសុខភាព ដែលស្ថិតក្នុងនៅភូមិពាលញែក១ សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។
សមត្ថកិច្ចនគរបាលក្រុងពោធិសាត់បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ញឹក ឈុនឡា ភេទប្រុស អាយុ១៩ឆ្នាំ នៅ ភូមិអូររកា សង្កាត់ចំរើនផល ក្រុងនិងខេត្តពោធិ៍សាត់ ដែលជាម្ចាស់ម៉ូតូម៉ាកឌូក ពណ៌សលាយខ្មៅ ពាក់ស្លាកលេខ ភព ១FT ៩២៨៩ ។
ដោយឡែកជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនបានខាងលើឈ្មោះ ហ៊ឹម គិរី ភេទប្រុស អាយុ១៩ឆ្នាំ នៅភូមិដូង ឃុំត្រពាំងជង ស្រុកបាកាន ខេត្តពោធិ៍សាត់ ត្រូវជាមិត្តភ័ក្រជនរងគ្រោះដែលទើបតែហ្នឹងស្គាល់គ្នាបាន៤ទៅ៥ថ្ងៃ។
រហូតមកដល់ថ្ងៃទី៣ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង៧និង០៩នាទី កម្លាំងបានចុះទៅនាំខ្លួនជនសង្ស័យឈ្មោះ ហ៊ឹម គិរី នៅផ្ទះសំណាក់ ផាសុខភាព ដែលស្ថិតនៅភូមិពាលញែក១សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។
ជនសង្សយ័ឈ្មោះ ហ៊ឹម គិរី បានសារភាព ចំពោះមុខសមត្ថកិច្ចថាខ្លួនបានខ្ចីម៉ូតូឌូកពី មិត្តភក្រ័ឈ្មោះ ឡាង ពិតប្រាកដមែន ហើយម៉ូតូនោះខ្លួនបានយកទៅលក់នៅឃុំថ្មដាស្រុកវាលវែងបានក្នុងតំម្លៃតែ៥៥០ដុល្លា ។
បច្ចុប្បនជនសង្សយ័ត្រូវបានសមត្ថកិច្ចជំនាញកំពុងបង្ករសំណុំរឿងបញ្ជូនជនសង្ស័យធ្វើតេស្តទឹកនោមរកឃើញមានសារធាតុញៀន និងបញ្ជូនទៅតុលាការខេត្តពោធិ៍សាត់ ចាត់ការទៅតាមនិតិវិធីនៅថ្ងៃនេះផងដែរ៕