ដោយៈជាសីហៈ/ភ្នំពេញៈតម្លៃបង្គាក្រៀមភូមិជម្ពូរខ្មៅឃុំទួលទទឹងស្រុកព្រៃនប់ខេត្តព្រះសីហនុត្រូវបានមន្ទីកសិកម្មខេត្តព្រះសីហនុអះអាងថា មានតម្លៃ១០ ម៉ឺនរៀល ។
តម្លៃបង្គាក្រៀមនេះ ត្រូវបានដឹង នៅក្រោយពេលដែល លោកតឹកជីវ៉ាយអនុប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តព្រះសីហនុ ដឹកនាំមន្ត្រីជំនាញកសិកម្មនិងភ្នាក់ងារផ្សព្វផ្សាយឃុំទួលទទឹងនិងក្រុមការងារកម្មវិធីអាស្ប៉ាយចុះតាមដាននិងពិនិត្យការធ្វើបង្គាក្រៀមរបស់សមាជិកបណ្តុំអាវជីកម្មបង្គាក្រៀម នៅភូមិនេះ ។
សព្វថ្ងៃនេះដោយមានជំនួយជាសម្ភារៈប្រើប្រាស់ពីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះសីហនុ នៃកម្មវិធីអាស្ប៉ាយ រួចមក កសិករបានធ្វើការហាលបង្គាដែលរកបានដោយមានអនាម័យ និងសណ្តាប់ធ្នាប់ល្អ ដែលរក្សាបានសុវត្ថិភាពសម្រាប់អ្នកបរិភោគ។
នៅក្នុងរយៈពេលពីមួយទៅពីរថ្ងៃកសិករអាចលក់ចេញពី០.៥គីឡូក្រាមទៅ១គីឡូក្រាមក្នុងតម្លៃ១០ម៉ឺនរៀលក្នុងមួយគីឡូក្រាមដល់ឈ្មួញកណ្តាលនៅផ្សារវាលរេញ៕.mara