ដោយៈពៅនិមល/ភ្នំពេញៈលោករដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទវេង សាខុនបានបង្ហាញនូវការគណនាមួយថា ប្រាក់ចំណូលសរុបដែលទទួលបានពីការលក់ស្រូវរបស់ប្រជាកសិករដែលបានមកពីគ្រាប់ពូជស្រូវអន្តរាគមន៍របស់់សម្តេចតេជោ នាយករដ្ឋមន្ត្រីគឺអាចមានចំនួនប្រមាណជាង៧៨លានដុល្លារអាម៉េរិកខណៈដែលគ្រាប់ពូជទាំងនេះរដ្ឋាភិបាលចំណាយលើការទិញនិងដឹកជញ្ជូនចំណាយត្រឹមតែជាង៤លានដុល្លារ។
កសិករទទួលបានចំណូលជាង៧៨លានដុល្លារពីការជួយអន្តរាគមន៍ផ្តល់ពូជស្រូវពីប្រមុខរាជរដ្ឋាភិបាល(រូបថតហ្វេសប៊ុកលោក វេង សាខុន)
លោករដ្ឋមន្ត្រីបានសរសេរនៅក្នុងហ្វេសប៊ុកផ្ទាល់ខ្លួនថាព្រះរាជាណាចក្រកម្ពុជានៅក្នុងឆ្នាំ២០២០កន្លងទៅបានជួបប្រទះនឹងគ្រោះធម្មជាតិចំនួនពីរដង។ គឺគ្រោះរាំងស្ងួតដើមរដូវវស្សា និងគ្រោះជំនន់ទឹកភ្លៀងនៅចុងរដូវវស្សាដែលធ្វើឱ្យប៉ះពាល់ដល់ផ្ទៃដីដាំដុះដំណាំ កសិកម្មប្រមាណជា ៥៦០ ០០០ ហិកតា។ ជាពិសេសដំណាំស្រូវបានប៉ះពាល់សរុបចំនួន ៤៤៩ ៧៩៧ហិកតាដែលក្នុងនោះ ខូចខាតទាំងស្រុងចំនួន ១៥៤ ៣២៨ ហិកតា ស្ថិតនៅក្នុង១៩ខេត្ត។
លោកបន្តថាដើម្បីចូលរួមរំលែកទុក្ខលំបាករបស់ប្រជាកសិករនិងក្នុងគោលបំណងជំរុញផលិតកម្មស្បៀងបន្ទាប់ពីទទួលរងគ្រោះទឹកជំនន់ សម្តេចតេជោបានដាក់ចេញបទបញ្ជាឲ្យបញ្ចេញគ្រាប់ពូជស្រូវស្រាលមិនប្រកាន់រដូវជាបន្ទាន់បន្តបន្ទាប់ អស់គ្រាប់ពូជស្រូវចំនួន ៦ ៥៧៦ តោន ដើម្បីអន្តរាគមន៍ចែកជូនដល់គ្រួសារកសិករចំនួន ៦៩ ៨១៦គ្រួសារសម្រាប់ធ្វើការស្តារដំណាំស្រូវឡើងវិញលើផ្ទៃដី ប្រមាណ ៦៥ ៧៦០ហិកតា។ ដោយមានកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋានដីគ្រប់លំដាប់ថ្នាក់ បានធ្វើអន្តរាគមន៍ផ្តល់គ្រាប់ពូជស្រូវជូនកសិករធ្វើការស្តារលើការដាំដុះឡើង វិញបានទាន់ពេលវេលា ហើយបានប្រព្រឹត្តទៅដោយរលូន។
កសិករទទួលបានចំណូលជាង៧៨លានដុល្លារពីការជួយអន្តរាគមន៍ផ្តល់ពូជស្រូវពីប្រមុខរាជរដ្ឋាភិបាល(រូបថតហ្វេសប៊ុកលោក វេង សាខុន)
លោករដ្ឋមន្ត្រីបានបន្តនូវការគន់គូរបែបគណិតវិទ្យាថាតាមការគណនាការចំណាយសម្រាប់ទិញគ្រាប់ពូជស្រូវនិងការដឹកជញ្ជូនគ្រាប់ពូជសម្រាប់ចែកកសិករអស់ថវិកាប្រមាណ៤,៥៣លានដុល្លារក្នុងការឆ្លើយតបទៅនឹងអនុសាសន៍ដ៏ខ្ពង់ខ្ពស់ពីសំណាក់សម្តេចតេជោនាយករដ្ឋមន្ត្រីក្នុងការស្តារការខូចខាតដំណាំស្រូវឡើងវិញក្រោយទឹកជំនន់បានចាប់ផ្តើមពីដើមខែវិច្ឆិកា រហូតដល់ដើមខែធ្នូ ឆ្នាំ២០២០។ លទ្ធផលនៃការស្តារឡើងវិញមកដល់ពេលនេះគឺបានប្រមូលផលបណ្តើរៗ និងអាចបញ្ចប់នៅដើមខែមេសា ឆ្នាំ២០២១ខាងមុខនេះ។តាមរយៈការចុះពិនិត្យនិងវាយតម្លៃកន្លងមកបានបញ្ជាក់ឲ្យដឹងថាស្ថានភាពលូតលាស់របស់ដំណាំស្រូវដែលបានស្តារឡើងវិញស្ទើតែទាំងអស់មានការលូតលាស់បានល្អប្រសើរហើយនៅតំបន់មួយចំនួនក៏បានការប្រមូលផលស្រូវជាបណ្តើរហើយដែរ រីឯទិន្នផលស្រូវសើមដែលទទួលបានពី ៣ ទៅ ៦,៥តោនក្នុងមួយហិកតា (មធ្យម ៤,៥តោន/ហិកតា) អាស្រ័យលើស្ថានភាពដី និងលទ្ធភាពផ្គត់ផ្គង់ទឹកសម្រាប់ស្រោចស្រព។ ចំពោះទីផ្សារស្រូវវិញ ឆ្នាំនេះកសិករសប្បាយចិត្ត ព្រោះតម្លៃស្រូវថ្លៃជាងរាល់ឆ្នាំ គឺពី៩៥០ ដល់ ១ ១០០រៀលក្នុងគីឡូក្រាម។
លោកបន្តថា”តាមការគណនាប្រាក់ចំណូលសរុបដែលទទួលបានពីការលក់ស្រូវរបស់ប្រជាកសិករដែលមកទទួលគ្រាប់ពូជស្រូវអន្តរាគមន៍ពី សម្តេចតេជោនាយករដ្ឋមន្ត្រី គឺអាចមានចំនួនប្រមាណជាង ៧៨ លានដុល្លារអាម៉េរិក”៕សរន
កសិករទទួលបានចំណូលជាង៧៨លានដុល្លារពីការជួយអន្តរាគមន៍ផ្តល់ពូជស្រូវពីប្រមុខរាជរដ្ឋាភិបាល(រូបថតហ្វេសប៊ុកលោក វេង សាខុន)
កសិករទទួលបានចំណូលជាង៧៨លានដុល្លារពីការជួយអន្តរាគមន៍ផ្តល់ពូជស្រូវពីប្រមុខរាជរដ្ឋាភិបាល(រូបថតហ្វេសប៊ុកលោក វេង សាខុន) កសិករទទួលបានចំណូលជាង៧៨លានដុល្លារពីការជួយអន្តរាគមន៍ផ្តល់ពូជស្រូវពីប្រមុខរាជរដ្ឋាភិបាល(រូបថតហ្វេសប៊ុកលោក វេង សាខុន)
កសិករទទួលបានចំណូលជាង៧៨លានដុល្លារពីការជួយអន្តរាគមន៍ផ្តល់ពូជស្រូវពីប្រមុខរាជរដ្ឋាភិបាល(រូបថតហ្វេសប៊ុកលោក វេង សាខុន)