Home ព័ត៌មានអន្តរជាតិ ទាហាន​កែ​ភេទ​...

ទាហាន​កែ​ភេទ​ដំបូង​គេ​របស់​កូរ៉េ​ខាងត្បូង​ប្រទះឃើញ​ស្លាប់​នៅ​ផ្ទះ​នាង​

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស ៖ ទីភ្នាក់ងារ​សារព័ត៌មាន​យ៉ុន​ហាប់​បាន​រាយការណ៍​ថា ទាហាន​កែ​ភេទ​ដំបូង​គេ​របស់​កូរ៉េ​ខាងត្បូង ដែល​ត្រូវបាន​រំសាយ​ចេញពី​យោធា​កាលពី​ឆ្នាំមុន​ដោយសារតែ​ការវះកាត់​​ប្តូរ​ភេទ ត្រូវបាន​ប្រទះឃើញ​ស្លាប់​នៅក្នុង​ផ្ទះ​របស់​នាង​កាលពី​ថ្ងៃ​ពុធ ទី​៣ មីនា​។​

​យ៉ុន​ហាប់​បាន​រាយការណ៍​ថា នាង ប្យុន ហ៊ុយ​ស៊ូ អាយុ ២៣ ឆ្នាំ ដែល​ជា​ពល​បាល​មួយរូប​មុនពេល​ត្រូវបាន​រំសាយ​ចេញពី​កងទ័ព​បន្ទាប់ពី​នាង​វះកាត់​កែ​ភេទ​នៅ​ប្រទេស​ថៃ​ពេល​នាង​ឈប់សម្រាក​វិស្សម​​កាល ត្រូវបាន​ប្រទះឃើញ​ស្លាប់​ដោយ​ក្រុមមន្ត្រី​សង្គ្រោះបន្ទាន់​នៅ​ឯ​ផ្ទះ​របស់​នាង​ក្នុង​ទីក្រុង​ចឹង​ជូ ភាគខាងត្បូង​ទីក្រុង​សេ​អ៊ូ​ល​។​

​មិនទាន់​មាន​ព័ត៌មាន​ណាមួយ​បញ្ជាក់​ពី​មូលហេតុ​នៃ​ការស្លាប់​របស់​នាង​នៅឡើយ​ទេ​។ អ្នកនាំពាក្យ​ប៉ូលិស​ក្រុង​ចឹង​ជូ​មិនអាច​ទាក់ទង​សុំ​ការបំភ្លឺ​បន្ថែម​បាន​ភ្លាមៗ​ទេ​។​

​យ៉ុន​ហាប់​បាន​រាយការណ៍​ថា មជ្ឈមណ្ឌល​ប្រឹក្សា​ក្នុង​មូលដ្ឋាន​មួយ ដែល​ប្យុន​ចុះឈ្មោះ បាន​រាយការណ៍​ទៅ​មន្ត្រី​សង្គ្រោះបន្ទាន់​ថា​ពួកគេ​មិនអាច​ទាក់ទង​នាង​បាន​ទេ​ចាប់តាំងពី​ថ្ងៃទី ២៨ ខែ​កុម្ភៈ​។​

​អ្នកនាំពាក្យ​សម្រាប់​មជ្ឈមណ្ឌល​សិទ្ធិ​យោធា​កូរ៉េ​និយាយថា ប្យុន ដែល​សម្តែង​ក្តីសង្ឃឹម​ថា​នឹង​អាច​បន្ត​បម្រើការ​នៅក្នុង​អង្គភាព​យោធា​ស្រី បាន​តស៊ូ​ក្តីក្តាំ​ប្រឆាំងនឹង​ការបណ្តេញ​នាង​ចេញ​ពី​ជួរ​កងទ័ព ខណៈ​សវនាការ​រំពឹង​ធ្វើ​នៅ​ខែ​មេសា​ខាង​មុខ​៕

​នាង ប្យុន ហ៊ុយ​ស៊ូ អាយុ ២៣ ឆ្នាំ ត្រូវ​គេ​ប្រទះឃើញ​ស្លាប់​នៅ​ផ្ទះ​នាង​ក្នុង​ទីក្រុង​ចឹង​ជូ​កាលពី​ថ្ងៃ​ពុធ​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular