​មេបញ្ជាការរង កងទ័ពជើងគោក បិទ​វគ្គ​ហ្វឹកហ្វឺន​បំប៉ន លំ​ហាត់​របៀប បច្ចេកទេស អាវុធ​ថ្មើរជើង និង​ឋានលេខា​

ដោយៈ មុនី​រ័ត្ន / ភ្នំពេញ : លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ម៉ៅ សុផាន់ មេបញ្ជាការរង​កងទ័ព​ជើងគោក មេបញ្ជាការ​កងពលតូច លេខ​៧០ បាន​អញ្ជើញ​ចូលរួម ក្នុង​ពិធី​បិទ​វគ្គ​ហ្វឹកហ្វឺន បំប៉ន​លំ​ហាត់​របៀប បច្ចេកទេស អាវុធ​ថ្មើរជើង និង​ឋានលេខា នៅ​សាលា​ហ្វឹកហ្វឺន តេ​ជោ​សែន ជុំ​គិរី កាលពី​ព្រឹក​ថ្ងៃទី​៤ ខែមីនា ឆ្នាំ​២០២១ នេះ​។​

​វគ្គ​ហ្វឹកហ្វឺន បំប៉ន​លំ​ហាត់​របៀប បច្ចេកទេស​អាវុធ​ថ្មើរជើង និង​ឋានលេខា មាន​រយៈពេល ៤៦ ថ្ងៃ នៅ​សាលា​ហ្វឹកហ្វឺន តេ​ជោ​សែន ជុំ​គិរី​។

​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ម៉ៅ សុផាន់ បាន​មានប្រសាសន៍ថាៈ ការងារ​ហ្វឹកហ្វឺន បាន​ដើរតួនាទី​ជា​យុទ្ធសាស្ត្រ យ៉ាងសំខាន់ សម្រាប់​កងទ័ព ជាពិសេស​យោធិន ដើម្បី​អភិវឌ្ឍន៍​ចំណេះដឹង អោយ​កាន់តែ​រីកចម្រើន មួយកំរិត​ថែមទៀត​។ ផែនការ​ហ្វឹកហ្វឺន បាន​បន្ត​ជម្រុញ​អោយ​យោធិន មាន​សមត្ថភាព គុណភាព និង​បង្កើន​ចំណេះដឹង ដល់​កងទ័ព អោយបាន​យល់ដឹង កាន់តែច្បាស់ ស្ទាត់ជំនាញ​។ ជាពិសេស ដើម្បីអោយ​យោធិន​បង្កើន​នូវ​សមត្ថភាព ពង្រីក​ចំណេះដឹង របស់​កងទ័ព​ភូមិសាស្ត្រ គ្រប់​ប្រភេទ​ជំនាញ ដែល​អាចឆ្លើយតប​នឹង​តម្រូវការ របស់​អង្គភាព ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ម៉ៅ សុផាន់ បាន​បន្តថាៈ ដើម្បី​ពង្រឹង​វិន័យ​សណ្តាប់ធ្នាប់ ច្បាប់​លក្ខន្តិកៈ​ទូទៅ នៃ​កងយោធពល​ខេមរភូមិន្ទ និង​បទបញ្ជា​ផ្សេងៗ ដល់​យោធិន ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ ក្នុងការ​បំរើ​ជាតិ​។ សិក្ខាកាម​ទាំងអស់ ត្រូវ​យកចិត្តទុកដាក់ គោរព​វិន័យ ក្នុងការ​រៀនសូត្រ ដើម្បីឱ្យ​ដំណើរការ មាន​ភាពរលូន និង​ទទួលបាន​លទ្ធផល ល្អ​គ្រប់ៗ​គ្នា​៕/V​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular