ដោយៈ ដកស្រង់​ពី​វចនានុក្រម សម្តេច​សង្ឃរាជ ជួន ណាត​

​ថលយាន​

(​ថៈ ល៉ៈ​—)

នាមសព្ទ​

( បា​.; សំ​. ស្ថ​ល​យាន ) យាន​សម្រាប់​ផ្លូវគោក ( មាន​រទេះ​ជាដើម ) ។ ព​. ផ្ទ​. ជលយាន ។​

​ជល​

(​ជល់​)

នាមសព្ទ​

( បា​. ) ទឹក​, ប្រើ​រៀង​ខាងចុង​សព្ទ​ដទៃ​ខ្លះ​ដូចជា អស្សុជល (​អ​ស័​-​សុ​-​ជល់​)​ទឹក​គឺ​ទឹកភ្នែក​, ទឹកភ្នែក ( រ​. ស​. ) : ព្រះ​អស្សុជល ( ម​. ព​. នេះ​ផង ) ។ បើ​ប្រើ​រៀង​ខាងដើម​សព្ទ​ឯទៀត អ​. ថ​. ជៈលៈ ដូចជា ជលគមនាគមន៍ ( –​គៈមៈ​នា​គំ​; សំ​. បា​. ជល “​ទឹក​” + គមនាគមន ដំណើរ​ទៅ​និង​ដំណើរ​មក​” ) ដំណើរ​ទៅមក​ខាងជើង​ទឹក​; ការដឹកនាំ​អ្វីៗ​ទៅតាម​ផ្លូវទឹក ។ ជលចរ ( –​ច ) សត្វ​ដែល​ត្រាច់ទៅមក​ក្នុង​ទឹក ( មាន​ត្រី​ជាដើម ) ។ ជលជៈ ( –​ជៈ​; សំ​. បា​. ជលជ ) សត្វ​ឬអ្វីៗ​ដែល​កើត​, ដែល​ដុះ ក្នុង​ទឹក ។ ជលជាត ដូចគ្នា​នឹង ជលជៈ ( ម​. ព​. នោះ ) ។ ជលដ្ឋាន ( ជៈ​ល័ត​ឋាន​) ទី​តម្កល់​ទឹក​, ទី​ដែល​គេ​ទប់​ខាំង​ទឹក​ទុក​; ស្រះ​អណ្ដូង ។ ជលធរ ( –​ធ ) អ្នកទ្រទ្រង់​នូវ​ទឹក គឺ​មេឃ​, ពពក​ខាប់​ដែល​បណ្ដាល​ឲ្យ​ធ្លាក់ភ្លៀង​, សមុទ្រ ។ ជលធារ ( –​ធា ) ប្រទេស​ដែល​ទ្រទ្រង់​នូវ​ទឹក​, ដែល​ជប់​ជក់​យក​ទឹក គឺ​អន្លង់​ទឹកសាប​, ភ្នំ . . .​។ ជលធារវិទ្យា ( –​ធា​រៈ​វិត​-​ទ្យា ) ន​. ( ពាក្យ​បច្ចេកទេស )​វិទ្យា​ទាក់ទង​ដោយ​ធារទឹក (​បារ​. Hydrographie ហ៊ី​ដ្រូ​គ្ហ្រ័​ហ្វ‍​‍​‍​‍​‍​‍​‍​‍​‍​‍​‍​‍​‍​‍​‍​‍​‍​‍​‍​‍​‍​‍​‍​‍​‍​‍​‍​‍​‍​‍​‍​‍​‍​‍​‍​‍​‍​‍​‍​‍​‍​‍​‍​៊ី ) ។ ជលធារា ខ្សែទឹក​, ធ្នារទឹក ។ ជលធី ( សំ​. បា​. ជល​ធិ ) សមុទ្រ​, ទន្លេសាប ។ ជលន័យន៍ ឬ ជលនេត្រ ( –​នៃ ឬ –​នេ​ត​) ន​. ( សំ​. ជល “​ទឹក​” +​នយន ឬ នេត្រ “​ភ្នែក​”, បើ​ប្រើ​ឲ្យ​ត្រូវ​តាម​លំដាប់​ជា នយន​ជល ឬ នេត្រ​ជល ) ទឹកភ្នែក ( ម​. ព​. អស្សុជល ផង​) ។ ជលនិធិ ឃ្លាំង​ទឹក ( សមុទ្រ ) ។ ជលបក្សី ( –​បាក់​-​សី​; សំ​. ជ​លប​ក្សិន៑​=​ជលបក្សី​; បា​. ជ​លប​ក្ខី ) សត្វ​ស្លាប​ដែល​រកស៊ី​ក្នុង​ទឹក​, ( មាន​ស្មោញ ក្អែកទឹក​ជាដើម ) ។ ជលបថ ( –​បត់ ) ផ្លូវទឹក​, ជើង​ទឹក ។ ពាក្យផ្ទុយ ជលបថ ។ ជលបាន (–​បាន​) ការផឹក​ទឹក (​យ៉ាងដូច​ផឹកទឹកសម្បថ​ជាដើម​) : តាំង​ពិធី​ជលបាន ( ម​. ព​. សច្ចបាន ផង ) ។ ជលភាជនៈ ឬ ជលភាជន៍ ( –​ភា​ជៈនៈ​ឬ –​ភា​ច​; សំ​. បា​. ជលភាជន ) ប្រដាប់​សម្រាប់​ដាក់​ទឹក ( ថូ​ទឹក​, ផ្តិល​ទឹក​, ក្អម​ទឹក ) ។ ជលមគ្គ ( –​ម័ក​,​បា​.; សំ​. ជលមាគ៌ ) ផ្លូវទឹក ។ ជលម្ពុជៈ ( ជៈ​ល័​ម​ពុ​ជៈ​) ( ម​. ព​. ជលាពុជៈ ឬ ជលាម្ពុជៈ ) ។ ជលមាគ៌ ( –​មាក ឬ ត​.​ទ​.​ស្រ​.​ថា ជល់​មាក​;​សំ​.) ដូចគ្នា​នឹង​ជលមគ្គ​; ប៉ុន្តែ​ខ្មែរ​យើង​ច្រើន​ហៅ​ចំពោះតែ​ប្រឡាយទឹក​ដែលមាន​ភ្លឺស្រែ​អម​សងខាង សម្រាប់​បង្ហូរទឹក​អំពី​ស្រែ​ច្រើន ឲ្យ​ធ្លាក់​ទៅកាន់​ទី​ឯទៀត ។ ជលយន្ត ( –​យន់​, បា​.; សំ​. ជល​យន្ត្រ ) ស្នប់​ទឹក​, រហាត់ទឹក​; នាឡិកាទឹក ។ ជលយាត្រា ( –​យា​ត​-​ត្រា​; សំ​. ) ការដើរតាម​ផ្លូវទឹក​, ដំណើរ​ខាង​ផ្លូវទឹក​,​ដំណើរ​ជើង​ទឹក ។ ពាក្យផ្ទុយ ថលយាត្រា​, អាកាសយាត្រា ។ ជលយាន ( –​យាន ) យានជំនិះ​ខាង​ផ្លូវទឹក​, គ្រឿង​ដឹកនាំ​ទៅមក​ខាងជើង​ទឹក ។ ព​. ផ្ទ​. ថលយាន ។ ជលរស ( –​រស់ ) អំបិល​(​ដែល​កើត​ពី​ទឹកសមុទ្រ ) ។ ជលលតា ( –​លៈតា ឬ –​ល​ដា ) រលក​, កង្កាញ់​រលក ។ ជលវិទ្យា ( –​វិត​-​ទ្យា ) ន​.( ពាក្យ​បច្ចេកទេស ) វិទ្យា​និយាយ​អំពី​ទឹក​ឲ្យ​ដឹងថា តើ​ទឹក​នោះ​មាន​អាការ​ដូចម្ដេចខ្លះ ( បារ​. Hydrologie ហ៊ី​ដ្រូ​ល៉ូ​ហ្ស‍​៊ី ) ។ ជលស័យ (–​សៃ​) ម​. ព​. ជលាស័យ ។ ជលសា (–​សា​) ម​. ព​. ជលសាគរ ។ ជលសាគរ (–​សា​-​គ​) សមុទ្រ​; ខ្មែរ​យើង​ប្រើ​ក្លាយ​មកជា ជលសា ក៏មាន ។ ជលស្ថាន (–​ល​:​ស្ថាន ) ម​. ព​.​ ជលដ្ឋាន ។ ជលាកាសយាន ( –​កាសៈ​-​យាន​; បា​. ជល + អាកាស + យាន​) អាកាសយាន​, យន្ដហោះ​មួយបែប​អាច​ចុះ​បណ្ដែត​លើទឹក​បាន ។ ជលាចរចា ( –​ច​-​ចា ) ឈ្មោះ​ភ្នំ​តូច​ក្នុងស្រុក​ជើងព្រៃ ( ខែត្រ​កំពង់ចាម ) ។ ជលាធារ ( ម​. ​ព​. ជលធារ ) ។ ជលាពុជៈ ឬ ជលាម្ពុជៈ ន​.​ឬ គុ​. ( បា​. ជលា​ពុ​ជ ឬ ជលា​ម្ពុ​ជ​; សំ​. ជរា​យុ​ជ ) កំណើត​ឬ​សត្វ​ដែល​កើត​ចាក​គ័ភ៌ ( ទីទៃ​អំពី​កំណើត ៣ យ៉ាង​គឺ អណ្ឌជៈ​, សំសេទជៈ​, ឧបបាតិកៈ ( ម​. ព​. ទាំងនោះ​ផង ) ។ ជលាល័យ ( –​លៃ ; សំ​. បា​. ជល + អាលយ > ជលា​លយ ) អណ្ដូង​, ឃ្លាំង​ទុក​ទឹកភ្លៀង​; ស្រះ ។ ជលាស័យ ( បា​. ជល​+ អា​សយ > ជលា​សយ ) ទន្លេសាប​. . . ។ ជលេស ឬ​ជលេស្វរៈ (​សំ​. ) មហាសមុទ្រ​; ទេវតា​ម្ចាស់​សមុទ្រ​, ម្ចាស់​ទឹកភ្លៀង គឺ ព្រះ​វរុណ : ដែល​ខ្មែរ​យើង​ច្រើន​ហៅថា ព្រះ​ពិរុណ គឺ​មហាសមុទ្រ​, ទឹក​, ទឹកភ្លៀង : ព្រះ​ជលេស​, ព្រះ​ជ​លេ​ស្វរ​: ( ច្រើន​មាន​ប្រើតែ​ក្នុង​សិលាចារឹក​បុរាណ ) ។​

​យានូបករណ៍​

(​យា​នូ​ប៉ៈក​)

នាមសព្ទ​

( សំ​. បា​. < យាន + ឧបករណ ) គ្រឿង​ប្រដាប់​ជា​ទព្វសម្ភារៈ​នៃ​យាន​ទាំងពួង​
​ទោះ​ថលយាន​ក្ដី ជលយាន​ក្ដី អាកាសយាន​ក្ដី ត្រូវតែ​ឲ្យ​មាន​យានូបករណ៍​គ្រប់សព្វ​ជានិច្ច ។​

​ស្រឡាង​

​នាមសព្ទ​

ប្រដាប់​សម្រាប់​ផ្ទុក​ថលយាន​និង​សត្វពាហនៈ​ជាដើម​ចម្លង​ពី​ត្រើយម្ខាង​
​រថយន្ត​ចុះ​ស្រឡាង ។​

​សន្លាង​

(​សន់​-​ល៉ា​ង​)

គុណសព្ទ​

ស​ជ្រះ​ស្អាត​
​ស​សន្លាង ។​
​ថ្មីទែង​, ថ្មី​ស្អាត : ថ្មី​សន្លាង ។​
​ដែល​ល្អ​សមរម្យ​មិន​ឆ្គង​
​ល្អ​សន្លាង​, រូបល្អ​សន្លាង ។​