Home ព័ត៌មានអន្តរជាតិ សិង្ហ​បុរី ប្...

សិង្ហ​បុរី ប្រាប់​ទៅ​ពលរដ្ឋ​ខ្លួន​អោយ​ពិចារណា​ចាកចេញ​ពី​មី​យ៉ាន់​ម៉ា​អោយបាន​ឆាប់​

​ប្រែ​សម្រួលៈ​វាសនា​/​សិង្ហ​បុរី​៖​រដ្ឋាភិបាល​សិង្ហ​បុរី កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​៤​មីនា បាន​អំពាវនាវ​ដល់​ពលរដ្ឋ​ខ្លួន​ដែល​កំពុង​នៅ​មី​យ៉ាន់​ម៉ា ត្រូវ​ចាកចេញ​ពី​ប្រទេស​នេះ​អោយបាន​ឆាប់​តាម​អាចធ្វើ​បាន​។​

​សេចក្តីថ្លែងការណ៍​មួយ​របស់​ក្រសួងការបរទេស ក៏​បាន​ស្នើ​អោយ​ជនជាតិ​សិង្ហ​បុរី​ជៀសវាង​ការធ្វើដំណើរ​ទៅ​មី​យ៉ាន់​ម៉ា កន្លែង​ដែល​ជន​ស៊ីវិល​កំពុង​តវ៉ា​ប្រឆាំង​នឹង​ការគ្រប់គ្រង​យោធា​នៅ​ទូទាំង​ប្រទេស​​ចាប់តាំងពី​រដ្ឋប្រហារ​ថ្ងៃ​១​កុម្ភៈ ដែល​នាំ​ដល់​ការបង្ក្រាប​ដ៏​បង្ហូរឈាម​ពី​កងកម្លាំង​សន្តិសុខ​។​

​មនុស្ស​ជាង​៥០​នាក់​ហើយ​បាន​ស្លាប់​ក្នុង​ការបង្ក្រាប​ការបះបោរ​ប្រឆាំង​ការគ្រប់គ្រង​យោធា​ដែល​បាន​ដណ្តើម​អំណាច​ពី​រដ្ឋាភិបាល​ជាប់ឆ្នោត​តាម​បែប​ប្រជាធិបតេយ្យ​របស់​លោកស្រី អ៊ុង សាន ស៊ូ ជី និង​​ប្រធានាធិបតី វីន មី​យីនត៍​។​

​ក្រសួង​ការបរទេស​បាន​និយាយថា​« មើលឃើញ​ការប៉ះទង្គិច​គ្នា​កាន់តែ​អាក្រក់​ទៅ​រវាង​អ្នក​ប្រឆាំង​តវ៉ា​និង​កងកម្លាំង​សន្តិសុខ​មី​យ៉ាន់​ម៉ា និង​ការបាត់បង់​ជីវិត​ជន​ស៊ីវិល​កាន់តែ​ច្រើន​ឡើង​នៅ​មី​យ៉ាន់​ម៉ា ​ប្រជាជន​សិង្ហ​បុរី ត្រូវ​បាន​ណែនាំ​កុំ​អោយ​ធ្វើ​ដំណើរ​ទៅកាន់​មី​យ៉ាន់​ម៉ា​នៅពេលនេះ​។​ចំណែក​ប្រជាជន​សិង្ហ​បុរី​ដែល​កំពុង​នៅ​មី​យ៉ាន់​ម៉ា គួរ​ពិចារណា​ចាក​ចេញ​អោយ​បាន​លឿន​តាម​អាច​ធ្វើបាន​តាម​​មធ្យោបាយ​ពាណិជ្ជកម្ម​ដែល​អាច​នៅ​ធ្វើទៅបាន​»​។​

​ក្រសួង​បាន​បន្តថា ប្រជាជន​សិង្ហ​បុរី​ណា​ដែល​ជ្រើសរើស​បន្ត​ស្នាក់នៅ​ក្នុង​មី​យ៉ាន់​ម៉ា ត្រូវ​បាន​ប្រាប់​អោយ​នៅ​ក្នុងផ្ទះ និង​ជៀសវាង​ការធ្វើដំណើរ​មិនចាំបាច់​ជាពិសេស​ទៅ​កាន់​តំបន់​ដែល​មាន​ការ​​ប្រឆាំង​តវ៉ា បន្ត​ប្រុងប្រយ័ត្ន និង​តាមដាន​ព័ត៌មាន​ក្នុងស្រុក​អោយ​ជាប់​៕

​ការតវ៉ា​ប្រឆាំង​រដ្ឋប្រហារ​ផ្ទុះ​ឡើង​តាម​ទីក្រុង​នានា​នៅ​មី​យ៉ាន់​ម៉ា ចំ​ពេល​មាន​ការបង្ក្រាប​ពី​កម្លាំង​សន្តិសុខ​

 

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular