Home ព័ត៌មានជាតិ សង្គម រដ្ឋបាល​សៀមរា...

រដ្ឋបាល​សៀមរាប​ផ្អាក​ការធ្វើដំណើរ​បណ្តោះអាសន្ន​លើ​កំណាត់​ផ្លូវ​ES14

ដោយ​: បាយ័ន / សៀមរាប​: នៅ​ថ្ងៃទី​៤ ខែមីនា ឆ្នាំ​២០២១​នេះ រដ្ឋបាល​ខេត្តសៀមរាប សូម​ជម្រាបជូន​ដល់​សាធារណជន និង​បងប្អូន​ប្រជាពលរដ្ឋ​ដែល​រស់​នៅលើ​កំណាត់​ផ្លូវ​ES14 ចាប់ពី​ចំណុច​ផ្លូវបំបែក​ខាងត្បូង​បុរី​សៀង​ណាំ​ចាប់ពី​កាប៊ីន​ភ្លើង និង​ផ្លូវ​គុក​ចាស់ នឹង​ផ្អាក​បណ្តោះអាសន្ន​នៅលើ​ការធ្វើដំណើរ​នានា​។​

​ក្នុង​សេចក្តីជូនដំណឹង​ខាងលើ បាន​បញ្ជាក់ថា កំណាត់​ផ្លូវ​ES14 នៅ​ចំណុច​ផ្លូវបំបែក​ខាងត្បូង​បុរី​សៀង​ណាំ​ចាប់ពី​កាប៊ីន​ភ្លើង និង​ផ្លូវ​គុក​ចាស់​ត្រូវបាន ក្រុមការងារ​បច្ចេកទេស​សាងសង់​ផ្លូវ​នឹង​ចាប់ផ្តើម​កាយ​ផ្តាច់​ផ្លូវ ដើម្បី​ដាក់លូ​បេតុង​។​

​ជាមួយគ្នានេះ ដើម្បីឱ្យ​ដំណើរការ​សាងសង់​ផ្លូវ​ប្រព្រឹត្ត​ទៅដោយ​រលូន​តា​ម​ការគ្រោងទុក បញ្ចៀស​ការកកស្ទះ និង​គ្រោះថ្នាក់​ជាយថាហេតុ​ដល់​អ្ន​ក​ធ្វើដំណើរ​ឆ្លងកាត់​ផ្លូវ​នេះ ក្រុមការងារ​នឹង​បិទ​ការ​ចរាចរណ៍​លើ​កំណាត់​ផ្លូវ​នេះ​ចាប់ពី​ម៉ោង ២:០០​រសៀល​រហូតដល់​ម៉ោង ៧:០០​ល្ងាច​។ បន្ទាប់ពី​ដាក់លូ​រួចរាល់ ក្រុមការងារ​ន​ច្ចេកទេស​នឹងធ្វើ​ការ​លុប​វិញ ហើយ​បើក​អោយធ្វើ​ចរាច​ណ៍​ជាធម្មតា​៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular