ដោយ: បាយ័ន / សៀមរាប: នៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០២១នេះ រដ្ឋបាលខេត្តសៀមរាប បានធ្វើសេចក្តីជូនដំណឹង ស្តីពីដំណើរការសាងសង់ខ្លោងទ្វារ របង ផ្លូវបេតុង និងកែលម្អសួនច្បារ នៅមុខព្រះរាជដំណាក់ខេត្តសៀមរាប និងព្រះអង្គចេក-ព្រះអង្គចម ដំណាក់កាលទី២។
ក្នុងសេចក្តីជូនដំណឹងខាងលើ បានបញ្ជាក់ថា រដ្ឋបាលខេត្តមានកិត្តិយសសូមគោរពជម្រាបជូនដល់សាធារណជនមេត្តាជ្រាបថា ៖ ក្រុមការងារសាងសង់របស់ក្រសួងព្រះបរមរាជវាំង នឹងចាប់ផ្តើមបន្តការសាងសង់សង់ខ្លោងទ្វារទី៣ ទី៤ និងទី៥ ដែលមានទីតាំងនៅលើបណ្តាយផ្លូវជាតិលេខ៦ មុខព្រះរាជដំណាក់ខេត្តសៀមរាប និងព្រះអង្គចេក-ព្រះអង្គចម ចាប់ពីថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១តទៅ។
ជាមួយនឹងការហ៊ុមព័ទ្ធការដ្ឋានសាងសង់ដំណាក់កាលទី២នេះ សាធារណជនក៏អាចចេញ-ចូលក្នុងបរិវេណព្រះអង្គចេក-ព្រះអង្គចម និងលោកយាយទេព ឬព្រះគម្លង់បានជាធម្មតា៕