Home ព័ត៌មានជាតិ សន្តិសុខ ទុស្សេ​ខ្សែភ្...

ទុស្សេ​ខ្សែភ្លើង​បង្ក​ឆេះ​ផ្ទះ​១​ខ្នង​នៅ​ឃុំ​ស្រះ​រាំង​ស្រុក​ម​ង្ក​ល​បូរី​

​ដោយ​: ប​.​ជ័យ / បន្ទាយមានជ័យ​: ទុស្សេ​ខ្សែភ្លើង​បង្ក​ឆេះ​ផ្ទះ​១​ខ្នង កាលពី​ម៉ោង​១២​និង​៣០​នាទី រសៀល​ថ្ងៃទី​៤ ខែមីនា ឆ្នាំ​២០២១ នៅ​ភូមិ​ស្រះ​រាំង ឃុំ​ស្រះ​រាំង ស្រុក​មង្គល​បូរី ខេត្តបន្ទាយមានជ័យ​។​

​លោក​វរសេនីយ៍ឯក ស៊ិន ណារ៉ាក់ អធិការនគរបាល​ស្រុក​មង្គល​បូរី បាន​ប្រាប់​ឲ្យ​ដឹងថា​៖ ម្ចាស់ផ្ទះ​មានឈ្មោះ ញៀន សៀក​ភេទ​ស្រី​អាយុ​៦២​ឆ្នាំ នៅ​ភូមិ /​ឃុំ​ខាងលើ​។ ផ្ទះ​ដែល​ឆេះ​ម​កិ​ទុស្សេ​ខ្សែភ្លើង​នោះ មាន​ទំហំ​៦ ម៉ែត្រ​X ៨​ម៉ែត្រ ធ្វើ​អំពី​ឈើ​ប្រក់​ស័ង្កសី ជញ្ជាំង​ក្តារ​។ នៅ​មុនពេល​កើតហេតុ​នោះ ម្ចាស់ផ្ទះ​នៅក្រោម​ផ្ទះ​ថា ភ្លើង​ឆេះ​ចេញពី​លើផ្ទះ​ហើយ​ក្លាយជា​សន្ធោសន្ធៅ​ពេញទំហឹង​ដោយសារ​ខ្យល់​ខ្លាំង​។​

​សមត្ថកិច្ច​បន្តថា ក្នុង​គ្រោះ​នោះ មាន​ឡានទឹក​ជួយ​បាញ់​ពន្លត់​ដែរ តែ​មិនអាច​ពន្លត់​បាន ទើប​ជិត​២​ម៉ោង​ក្រោយ ត្រូវ​ឆេះ​អស់ទាំង​ស្រុង​។​

​ម្ចាស់ផ្ទះ​បានអោយដឹងថា សម្ភារៈ​ដែល​ខូចខាត​រួមមាន​ទូរទស្សន៍​ចំនួន ១​គ្រឿង កង្ហា​ល់ ចំនួន ៤ គ្រឿង​សំលៀកបំពាក់​មួយចំនួន​ធំ អង្ករ ៧០ គីឡូក្រាម លុយ​ថៃ​ចំនួន​១០.០០០​បាត ខ្សែក​រមាស​ចំនួន​១​ដំឡឹង ប្លា​កដៃ​ផ្លា​ទីន​១​ខ្សែរ​ទម្ងន់​១​ដំឡឹង និង​សម្ភារៈប្រើប្រាស់​ផ្សេងៗ​ក្នុងផ្ទះ គិត​ជា​ទឹកប្រាក់​ទំ​ង​អស់​មាន​ចំនួន​៩៦.០០០​បាត​និង​៤.៧៥០.០០០​រៀល​៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

Previous articleនៅ​ព្រឹក​ថ្ងៃទី​៤ ខែមីនា ឆ្នាំ​២០២១ លោកស្រី គឹម ញឹ​ប អភិបាល​ខណ្ឌដង្កោ បាន​អញ្ជើញ​ផ្ដល់​ម៉ាស់​បន្ថែម ដែលជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា តាមរយៈ លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ដល់​រដ្ឋបាល​សង្កាត់​ទាំង​១២ ដើម្បី​យកទៅ​ប្រើប្រាស់​ក្នុង​វិធាន​ការបង្ការ ការពារ និង​ទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​កូ​វីដ​១៩ ក្នុង​មូលដ្ឋាន​។​
Next articleទុស្សេ​ខ្សែភ្លើង​បង្ក​ឆេះ​ផ្ទះ​១​ខ្នង កាលពី​ម៉ោង​១២​និង​៣០​នាទី រសៀល​ថ្ងៃទី​៤ ខែមីនា ឆ្នាំ​២០២១ នៅ​ភូមិ​ស្រះ​រាំង ឃុំ​ស្រះ​រាំង ស្រុក​មង្គល​បូរី ខេត្តបន្ទាយមានជ័យ​។​
- Advertisment -

Most Popular