Home ហោរាសាស្ត្រ ហោរាសាស្រ្ត ប...

ហោរាសាស្រ្ត ប្រចាំថ្ងៃ សុក្រ ទី ៥ ខែ មីនា ឆ្នាំ២០២១

ឆ្នាំជូត​
​រាសី​ខ្ពស់ត្រដែត​។​នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់លោក​អ្នក​បាន​ផ្លាស់ប្តូរ​មក​ល្អប្រសើរ ហេតុនេះ​ក្នុង​រង្វង់​គ្រួសារ​បើ​មាន​បញ្ហា​អ្វី​អាចធ្វើ​ការដោះស្រាយ​នាពេលនេះ​បាន​ហើយ​។​ចំពោះ​អ្នក​ប្រកបការងារ​ផ្តល់​ផល​ល្អ​ក្នុងការ​ទំនាក់ទំនង ឬ​ចរចា​បញ្ហា​អ្វីមួយ​ពីព្រោះថា​ផល​សម្រេច​នោះ​ឃើញថា​មាន​ខ្ពស់​គួរសម​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ពេលនេះ​ជា​ឱកាសល្អ​ក្នុងការ​ផ្លាស់ប្តូរ​មុខរបរ​ឬ​រើ​ទីកន្លែង​លក់ដូរ​ដោយ​អាច​ជួប​នូវ​ក្តី​ចម្រុងចម្រើន​លូតលាស់​គ្រាន់​គាប់ចិត្ត​។​
​រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​បើ​ចង់​ណែ​នាំឱ្យ​ចាស់ទុំ​បាន​ស្គាល់ ឬ ចូល​ចែវ​ចូ​វ​ជា​ឱកាសល្អ​ប្រពៃ​បំផុត​៕
​ឆ្នាំឆ្លូវ​
​រាសី​ខ្ពស់ត្រដែត​។​ក្នុងថ្ងៃនេះ​ដោយសារ​ដួង​រាសី​ឡើង​ខ្ពស់ ម្ល៉ោះហើយ​ផ្តល់​ផល​ល្អ ក្នុងការ​សម្រេចចិត្ត​អ្វីមួយ ឬ បើ​ចង់​រៀបចំ​ពិធី​អ្វីមួយ​ក៏​ប្រសើរ​ដែរ​។​ការប្រកប​ការងារ លោកអ្នក ពុំគប្បី​មាន​មាត់​នៅ​មិន​សុខ​ចេះតែ​ចង់​រិះគន់​ចៅហ្វាយនាយ​ឡើយ​ព្រោះ​ជញ្ជាំងមានត្រចៀក​ប្រយ័ត្ន​ត្រូវ​ទទួលរង​ការលំបាក​នៅ​គ្រាក្រោយ​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ការចង់​ចេញ​ធ្វើ​ជំនួញ​ទីជិត​ឆ្ងាយ​តែង​ហុច​ផ្លែផ្កា​គួរ​ជាទី​កក់ក្តៅ​តែ​យ៉ាងណា​មិនត្រូវ​ឈ្លក់​វង្វេង​នឹង​ល្បែងស៊ីសង​ឡើយ​ប្រយ័ត្ន​ឧបទ្រពចង្រៃ​យាយី​កើត​តែ​បញ្ហា​មិនចេះចប់​។​
សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​បើ​ចង់​ធ្វើការ​ជ្រើសរើស​គូស្រករ​តែង​ជួប​គូព្រេង​ពិត​ដូច​គាប់​បំណង​៕
​ឆ្នាំខាល​
​រាសី​ល្អជា​មធ្យម​។​នៅថ្ងៃនេះ​ដំណើរ​ជីវិត​បើទោះបី​មិនល្អ​ប្រសើរ​ច្រើនក្តី ប៉ុន្តែ​ក៏​ពុំមាន​អ្វី​ចូលមក​នាំ​ទទួលរង​ប៉ះទង្គិច ឬ កើតជា​ក្តីកង្វល់​ច្រើ​នោះដែរ​។​ការប្រកប​ការ​ទីជិត​ឆ្ងាយ ចូរ​ប្រយ័ត្ន​ក្រុមមនុស្ស​បៀតបៀន​យាយី​ដោយ​ប្រការ​ណាមួយ ។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុងថ្ងៃនេះ​វិញ​មាន​ការហូរចូល​មួយៗ​គ្រាន់​បំពេញ​បំពង់​អញ្ចឹង​ដែរ​តែ​យ៉ាងណា​ការ​ជួញ​ធំដុំ​គប្បី​មានការ​ប្រយ័ត្នប្រយែង​ព្រោះថា​ងាយ​ចាញ់បោក​គេ​ណាស់​។ រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​មានការ​ប្រែ​ប្រូ​ល​ប្តូរផ្លាស់​ព្រោះ​ជួន​ត្រូវរ៉ូវ​ជួន​ទាស់ទែង​គ្នា​៕
​ឆ្នាំថោះ
​រាសី​ស្រុតចុះ​។​ការរស់នៅ​លោកអ្នក​ទទួលរង​ការប្រមាថ ហើយ​មាន​អ្នកដទៃ​ពឹងពាក់​ប្រយ័ត្ន​ដូច​ពាក្យចាស់​ថា​”​ដល់ត្រើយ​គេ​សើយ​គូទ​ដាក់​”​ផងដែរ ។​នៅថ្ងៃនេះ​បើទោះបី​ដួង​រាសី​ស្រុតចុះ​ពិតមែន​ប៉ុន្តែ​រាល់​កិច្ចការងារ​លោកអ្នក​អាចធ្វើ​ដំណើរការ​ធម្មតា គ្រាន់តែ​កើតការ​រកាំរកូស និង មាន​បញ្ហា​ច្រើន​ចំពោះមុខ​ប៉ុណ្ណោះ​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​មានការ​ប្រែប្រួល​ប្តូរផ្លាស់​ឥតឈប់ឈរ ដូចនេះ​ត្រូវ​ប្រយ័ត្នប្រយែង​ពាក្យសម្តី​បន្តិច​ទើប​អាច​ចៀស​ផុតពី​ជម្លោះ​ណាមួយ​កើតឡើង​ជាមួយ​ក្រុមមនុស្ស​នៅក្បែរ​ខ្លួន​ឬ​សូម្បីតែ​មនុស្ស​ពី​ចម្ងាយ​ក្តី​។​
បញ្ហា​គូគ្រង​ប្តី​ប្រពន្ធ​ឬ​គូស្នេហ៍​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​កុំ​សូវ​យក​រឿង​ចាស់​មក​និយាយ​ច្រើន​ប្រយ័ត្ន​កើត​ជម្លោះ​វិវាទ​រស់នៅ​មិន​សុខដុម​៕
​ឆ្នាំរោង​
​រាសី​ខ្ពស់ត្រដែត​។​នៅថ្ងៃនេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​សម្រេចចិត្ត​រឿង​សំខាន់ និង ពិសេស​ធ្វើ​អ្វី​តែង​ជឿន​លឿនទី​មុខ​សន្សឹមៗ​ជានិច្ច​។​ការប្រកប​ការងារ​មាន​ភាព​សុខដុម ហើយ​បើ​ចង់​ផ្លាស់ប្តូរ​ទីកន្លែង​ឬ​ចង់​ដាក់ពាក្យ​ធ្វើការ​កន្លែង​ណាមួយ​ក៏​ជា​ឱកាសល្អ​ផង​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ផ្តល់​ផល​ល្អ​ចំពោះ​ការចរចា​,​ការបណ្តាក់ទុន​ឬ​ការចង់​បញ្ចេញ​ប្រាក់កាស​ក្នុងការ​ធ្វើ​អ្វីមួយ​ព្រោះ​មិន​ត្រឹម​សម​ដូច​ប្រកប​ទេ​តែ​នៅ​ឆាប់​រីកដុះដាល​ឈាន​ទៅមុខ​ទៀតផង​។
រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​មានការ​ផ្អែមល្ហែម​គួរសម​និង​ពេលនេះ​កំពុងផ្តល់​ផល​ល្អ​បំផុត​សម្រាប់​ការរៀបចំ​ផ្សំផ្គុំ​គ្រួសារ​៕
​ឆ្នាំម្សាញ់​
​រាសី​ល្អជា​មធ្យម​។​ការរស់នៅ​ស្ត្រី​មេផ្ទះ​ចូរ​ប្រយ័ត្ន​កូនចៅ​តូចៗ ឬ មនុស្ស​ចាស់​ធ្លាក់ខ្លួន​ឈឺ​ដោយ​ប្រការ​ណាមួយ ពិសេស​បញ្ហា​ចំណីចំណុក​តែម្តង​។​បញ្ហា​ការងារ របស់លោក​អ្នក​មានកា​រ​រីកចម្រើន​លូតលាស់​សន្សឹមៗ​ទៅមុខ​ជានិច្ច តែ​យ៉ាងណា​រឿង​រាវ​អាក្រក់​ចាំ​យាយី​នោះ​ក៏មាន​ច្រើន​ផង​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ការរក​ផល​ចំណូល​ទោះបីថា​មាន​ភាពរលូន​ល្អ​ទៅមុខ​ក្តី​តែ​យ៉ាងណា​ក៏​កើតមាន​ភាព​រកាំរកូស​មិនតិច​ដែរ​ទេ ហើយ​ពិសេស លោក អ្នក ឱ្យ​ប្រយ័ត្ន​ចំណូល តូចតាច បោល​ហួស តែម្តង​។ សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មិនមាន​ការលូតលាស់​ទៅមុខ​ទេ​គឺ​មានការ​ថយក្រោយ​
​ច្រើនជាង​៕
​ឆ្នាំមមី​
​រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​លោកអ្នក​តែង​ជួបប្រទះ​នូវ​បញ្ហា​ច្រើន​យាយី ពិសេស​ងាយ​ទទួលរង​ប៉ះទង្គិច​ជាមួយ​អ្នកដទៃ​ដែល​នាំ​ពិបាក​ក្នុងការ​ទំនាក់ទំនង​ឬ​ខាត​ប្រយោជន៍​នា​គ្រាក្រោយ​។ ការប្រកប​ការងារ​មិនសូវ​ចុះសម្រុង​ជាមួយ​មនុស្ស​ជុំវិញខ្លួន​ទេ ហើយ​បើ​មាន​កិច្ចការងារ​សំខាន់​ផង​គេ​ងាយ​ដណ្តើមយក​មុខមាត់​ថែមទៀត​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ទោះ​ការ​ជួញ​ទីជិត​ឆ្ងាយ​លាភ​ប្រាក់កាស​ពុំមាន​សម្បូ​ណ៍​ទេ​ដូច្នេះ​ទាល់តែ​លោកអ្នក​ខិតខំ​ខ្លាំង​ទើប​រកប្រាក់​ចំណូល​គ្រប់គ្រាន់​ចិញ្ចឹម​ឆ្នាំងបាយ​ទៅរួច​។​
ចំណែក​សេចក្តីស្នេហា​កំលោះ​ក្រមុំ​ពុំ​សូវ​មានការ​លូតលាស់​ទៅមុខ និង​ភាពចុះ​សម្រុង​ក៏​តិចតួច​ថែមទៀត​៕
ឆ្នាំមមែ​
​រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​លោកអ្នក​មាន​អារម្មណ៍​ងាយ​ប៉ះទង្គិច ហើយ​ពិសេស​បើ​មាន​ជម្លោះ​វិវាទ​ផង​រឿង​តូច​អាច​រីក​ក្លាយ​ជាធំ​ផង ។​ហេតុនេះ​គប្បី​មានការ​ប្រយ័ត្នប្រយែង ពិសេស​បើ​មាន​ហេតុការណ៍​អ្វី​ត្រូវ​សង្កត់ចិត្ត​ទប់​អារម្មណ៍​ទើប​ចៀសផុត​ផល​លំបាក​ទាំងពួង​ទៅរួច​។​ការប្រកប​ការងារ​ត្រូវ​រក្សា​ភាពស្ងប់ស្ងាត់​ទើប​ជាការ​ប្រសើរ​។​ចំណែក​នៅថ្ងៃនេះ​ដែរ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មុខ​ជំនួញ​ទោះ​ជួញ​ទីជិត​ឆ្ងាយ​ការរក​ផល​កម្រៃ​នោះ​ឃើញថា​មាន​ការហូរចូល​មួយៗ​គ្រាន់​បំពេញ​បំពង់​អញ្ចឹង​ដែរ តែ​យ៉ាងណា​ឱ្យ​ប្រយ័ត្ន​ការកើត​ជម្លោះ​វិវាទ​ព្រោះតែ​ក្រុមមនុស្ស​ចាក់​ដោត​។
​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​មាន​ភាពសោះអង្គើយ​បន្តិច ហើយក៏​ងាយ​កើតជា​ជម្លោះ​វិវាទ​ជាង​សព្វមួយដង​៕
ឆ្នាំវក​
​រាសី​ខ្ពស់ត្រដែត​។​នៅថ្ងៃនេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​សម្រេចចិត្ត​ឬ​ចរចា​អ្វីមួយ​ពីព្រោះថា​ផល​តែង​ឆ្លើយតប​គ្រាន់​ជាទី​ពេញចិត្ត​។ ការប្រកប​ការងារ​មានការ​ចម្រើន​លូតលាស់​និង​មាន​ភាព​សុខដុម​ដូច​សព្វមួយដង​។​ការធ្វើ​ជំនួញ ឆ្ងាយ​ជិត​មិន​ថា​ផ្លូវគោក​ផ្លូវទឹក​ឬ​ផ្លូវអាកាស​ក្តី​មានតែ​ក្រុមមនុស្ស​អាណិត​ស្រឡាញ់​និង​ជួយ​ជ្រោមជ្រែង​។
រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មាន​ភាព​ស្រស់ស្រាយ​និង​ផ្អែមល្ហែម​ចាក់ទឹកមិនលិច​ឡើយ​៕
​ឆ្នាំរកា​
​រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​ដួង​រាសី​ស្រុតចុះ ហេតុនេះ​បញ្ហា​មួយចំនួន​មិន​ងាយ​ចៀសផុត​ឡើយ ។​ថ្ងៃនេះ​លោកអ្នក​គប្បី​រក្សា​ភាព​ស្ងៀមស្ងាត់​ដោយ​មិនត្រូវ​តបត​ជាមួយ​ក្រុមមនុស្ស​ក្បែរ​ខ្លួន​ឬ​សូម្បីតែ​ពី​ចម្ងាយ​ក្តី​ទើប​មិនមាន​បញ្ហា​មិនល្អ​ណាមួយ​ចោទឡើង​។​ការប្រកប​ការងារ​ពុំ​ត្រូវ​មើលងាយ​កិច្ចការ​តូចតាច​ឡើងទៅ​ពីព្រោះថា​នាំ​ខាត​ប្រយោជន៍​ដល់​គ្រា​ខាងមុខ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ការរក​ផល​ចំណូល​មិន​ត្រូវឱ្យ​អតិថិជន​ជំពាក់​ប្រាក់​ច្រើន​ទ្បើ​យ​ប្រយ័ត្ន​ជួប​រឿង​ដូច​ពាក្យចាស់​ថា​ពេល​ឱ្យ​ជំពាក់​ធូរ​ដូច​ទឹក​ហូរ ឯ​ការសង​មកវិញ​តឹង​ដូច​អូស​ឫស្សី​បញ្ច្រាស​ចុង​។
​រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​កុំ​ចង់​ទុំ​មុន​ស្រគាល​ពុំនោះ​បើ​កើតរឿង​ធំ​គ្មាន​នរណា​ជួយ​កើត​ឡើយ​៕
​ឆ្នាំច​
​រាសី​ល្អជា​មធ្យម​។​ក្នុងថ្ងៃនេះ​ដំណើរ​ជីវិត​របស់លោក​អ្នកមាន​សុខដុម​គ្រាន់​គាប់ប្រសើរ ហេតុនេះ​បញ្ហា​ពុំ​ល្អ​មួយចំនួន​ក៏​រលាយ​បាត់ទៅ​ខ្លះ​ដែរ​។​សម្រាប់​អ្នក​ប្រកបការងារ​រាជការ ឬ ក្រុមហ៊ុន​ឯកជន​ក្តី​ពុំ​ផ្តល់​ជោគ​លាភ​ល្អ​ទេ ដូច្នេះ​ទោះ​ធ្វើ​អ្វី​ក៏​មិនអាច​ធ្វេសប្រហែស​ឬ​ធ្វើ​ដោយ​ក្តី​ក្តៅក្រហាយ​បានឡើយ​បើ​ពុំ​នោះទេ​នឹង​ជួប​ផល​អាក្រក់​ណាមួយ​នៅពេល​ក្រោយ​ជាក់​ជាពុំខាន​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ទោះ​ការ​ជួញ​ទីជិត​ឆ្ងាយ​លាភ​ប្រាក់កាស​ពុំមាន​សម្បូ​ណ៍​សោះឡើយ ដូច្នេះ​ទាល់តែ​លោកអ្នក​ខិតខំ​ខ្លាំង​ទើប​រកប្រាក់​ចំណូល​គ្រប់គ្រាន់​ចិញ្ចឹម​ឆ្នាំងបាយ​ទៅរួច​។
ចំណែក​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​លូតលាស់​ទៅមុខ និង មាន​ភាពចុះ​សម្រុង​គ្នា​ល្អ​ណាស់ដែរ​៕
​ឆ្នាំកុរ​
​រាសី​ល្អជា​មធ្យម​។​ការរស់នៅ​ថ្ងៃនេះ​លោកអ្នក​មិនត្រូវ​ចចេស​ជាមួយ​ក្រុមគ្រួសារ និង អ្នកដទៃ​ឡើយ​ពីព្រោះថា​មិន​ផ្តល់​ផលចំណេញ​ឡើយ​ផ្ទុយ​មកវិញ​បញ្ហា​ខ្លះ​ធ្វើឱ្យ​ខកខាន​ផលប្រយោជន៍​ផង​។​ក្នុងថ្ងៃនេះ​ទោះបី​ការងារ​តូចធំ​ដែល​លោកអ្នក​បំពេញ​បើ​មានការ​ខិតខំ​ពុះពារ​នោះ​ផល​សម្រេច​តែង​ហុច​ឱ្យ​មកវិញ​គ្រាន់​ជាទី​ពេញចិត្ត​ជានិច្ច​។​ទាំង​ស្ត្រី​បុរស​ក្នុងពេល​នេះដែរ​លោកអ្នក​ពុំ​សូវ​មានចិត្ត​ក្នុងការ​បំពេញការងារ​ឡើយ​ដូច្នេះ​ត្រូវតែ​ប្រមូល​អារម្មណ៍​ខិតខំ​បន្តទៅទៀត​ដើម្បី​ចៀសវាង​ការធ្លាក់​ទឹក​ដោយ​មិនដឹង​ខ្លួន​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​មានការ​រកាំចិត្ត​ព្រោះតែ​ការ​ជួញ​ទីជិត​ឆ្ងាយ​ផល​កម្រៃ​មិន​ឆ្លើយតប​ដូច​សេចក្តីប្រាថ្នា​ទេ ហើយ​ទោះ​ខិតខំ​ប៉ុនណា​ក៏បាន​ត្រឹម​មួយ​ទប់ទល់​ដែរ​។
រីឯ​បញ្ហា​ប្រុស​ស្រី​លោកអ្នក​មិន​គប្បី​លង់លក់​តែ​ក្នុង​រឿង​សេចក្តីស្នេហា​ខុស​របៀប​ដែលនាំឱ្យ​ខូចអនាគត​ដោយ​ប្រការ​ណាមួយ​នាគ្រា​ខាងមុខ​៕

 

 

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular