​ប្រែ​សម្រួលៈ​វាសនា​/​ហាណូយ​៖​ជនជាតិ​វៀតណាម​ជិត​៤០០​នាក់​ត្រូវបាន​បញ្ជូន​ត្រឡប់មក​ពី​មី​យ៉ាន់​ម៉ា​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ចំ​ពេល​ប្រទេស​នេះ​ជួប​អស្ថិរភាព​នយោបាយ​និង​ជំងឺ​ឆ្លងកូវី​ដ​១៩​។​

​យន្តហោះ​ពីរ​គ្រឿង រៀបចំឡើង​ដោយ​ក្រសួងការបរទេស ស្ថានទូត​វៀតណាម​ប្រចាំ​មី​យ៉ាន់​ម៉ា និង​ក្រុមហ៊ុន​អាកាសចរណ៍​វៀតណាម​បាន​នាំ​ពលរដ្ឋ​វៀតណាម​ទាំងនេះ​មក​ពី​មី​យ៉ាន់​ម៉ា​មកកាន់​​ទីក្រុង​ដា​ណាំ​ង​ភាគ​កណ្តាល​របស់​វៀតណាម​។​

​សន្និសីទកាសែត​មួយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ក្រសួង​ការបរទេស​បាន​និយាយថា​ជន​ដែល​ត្រូវ​ធ្វើ​មាតុភូមិនិវត្តន៍​ទាំងនេះ​រួមមាន អ្នក​ក្រោម​អាយុ​១៨​ឆ្នាំ មនុស្ស​ចាស់ និង​អ្នក​នៅ​ក្រោម​លក្ខខណ្ឌ​និង​កាលៈ​​ទេសៈ​បន្ទាន់​។​

​វិធានការ​បង្ការ​កូវី​ដ​១៩ ការប្រកាស​បញ្ជាក់​វេជ្ជ​សាស្ត្រ ការ​វាស់​កំដៅ​សីតុណ្ហភាព​រាងកាយ​និង​ការពាក់​គ្រឿង​ប្រដាប់​ការពារ ត្រូវបាន​អនុវត្ត​ពេញ​ការ​ធ្វើ​ដំណើរ​វិល​មក​ស្រុក​ដើម្បី​បង្ការ​កុំអោយ​ឆ្លង​ជំងឺ​។​​ក្រោយ​មក​ដល់​ដា​ណាំ​ង ពលរដ្ឋ​វៀតណាម​ទាំងនេះ​ត្រូវ​ធ្វើ​ចត្តា​ឡីស័​ក​ថែមទៀត​៕

​ជនជាតិ​វៀតណាម​ជិត​៤០០​នាក់​ធ្វើ​ដំណើរ​ត្រឡប់​មក​ស្រុក​វិញ​ចំពេល​មី​យ៉ាន់​ម៉ា ជួប​ចលាចល​នយោបាយ អំពើហិង្សា​និង​ការផ្ទុះ​ជំងឺ​កូវី​ដ​១៩