Home ព័ត៌មានជាតិ សេដ្ឋកិច្ច អាជ្ញាធរ​ខេត្...

អាជ្ញាធរ​ខេត្តកំពត​អំពាវ​ឱ្យ​ផ្អាក​ការធ្វើដំណើរ​ចេញចូល​រវាង​ខេត្ត​ព្រះសីហនុ​និង​ខេត្តកំពត​

ដោយៈ បូកគោ​/ កំ​ពតៈ អាជ្ញាធរ​ខេត្តកំពត​បា​ន​អំពាវនាវ​ដល់​សាធារណជន​ទូទៅ​ឱ្យ​ផ្អាក​ការធ្វើដំណើរ​ចេញចូល​រវាង​ខេត្តកំពត និង​ខេត្ត​ព្រះសីហនុ​មួយរយ​:​សិន​បើ​គ្មាន​ករណី​ចាំបាច់​។​ទន្ទឹមនេះ​អភិបាលខេត្ត​ក៏បាន​ដាក់បទបញ្ជា​ឱ្យ​សមត្ថកិច្ច​ដាក់​កម្លាំង​ប្រចាំការ​នៅ​គ្រប់​ចំណុច​សំខាន់ៗ​រវាង​ខេត្ត​ទាំងពីរ​។​

​ផ្អែក​តាម​ការណែនាំ​រប​ស់ស​ម្ដេច​តេ​ជោ​ហ៊ុនសែន​នាយករដ្ឋមន្ត្រី​កម្ពុជា​រដ្ឋបាល​ខេត្តកំពត​កាលពី​រសៀល​ថ្ងៃទី​៤​ខែមីនា​បាន​បើក​កិច្ចប្រជុំ​បន្ទាន់​មួយ​ពាក់ព័ន្ធ​នឹង​ការ​រួមគ្នា​ទប់ស្កាត់​ការឆ្លង​រីក​រាលដាល​ជំងឺ​កូ​វីដ​១៩​។ ក្នុង​កិច្ចប្រជុំ​នោះ លោក​ជាវ តា​យ អភិបាលខេត្ត​បាន​បញ្ជាក់ថា​ការទប់ស្កាត់​ជំងឺ​កូ​វីដ​១៩ ជា​បញ្ហាសំខាន់​ដែល​ប្រមុខ​រាជរដ្ឋាភិបាល​តែង​យកចិត្តទុកដាក់ និង​ព្រួយបារម្ភ​បំផុត​ពិសេស​ការឆ្លង​ចូល​សហគមន៍​។​ផ្តើមចេញពី​ករណីនេះ​លោក​សូមឱ្យ​កម្លាំង​សមត្ថកិច្ច​ដាក់​ប្រចាំការ​នៅ​ចំណុច​ព្រំប្រទល់​រវាង​ខេត្តកំពត​និង​ខេត្ត​ព្រះសីហនុ​ដើម្បី​ហាមឃាត់​ការធ្វើដំណើរ​របស់​បង​ប្អូន​ប្រជាពលរដ្ឋ​ឆ្លង​ចូលមក​ខេត្តកំពត​មួយរយៈ​សិន​។​ក្នុងនាម​រដ្ឋបាលខេត្ត​កំពត​លោក​អំពាវនាវ​ដល់​សាធារណជន​ទូទៅ​បើ​មិនមាន​កិច្ចការ​ចាំបាច់​កុំ​ធ្វើដំណើរ​ចូលទៅ​ខេត្ត​ព្រះសីហនុ​នា​ដំណាក់កាល​កំពុង​មានប​ញ្ហា​ប្រឈម​ទាំងនោះ​។
​លោក​ជាវ​តា​យ​បានបញ្ជាក់​ទៀតថា​ចំពោះ​ការ​ចរាចរ​ដឹកជញ្ជូន​ទំនិញ​ចេញចូល​ឆ្លងខេត្ត​ក៏ត្រូវ​អនុវត្តតាម​វិធានការ​សុខាភិបាល​ឱ្យបាន​ខ្ជាប់ខ្ជួន​ដើម្បី​បញ្ចៀស​ការ ឆ្លង​នូវ​ជំងឺ​កូ​វីដ​១៩ ពិសេស​អ្នកបើកបរ​ចេញចូល​រវាង​ខេត្ត​ទាំងពីរ​៕​សរន​

ទីតាំងផ្សាយពាណិជ្ជកម្ម

Previous articleអ្នកនាំពាក្យ​រដ្ឋសភា​ចិន​បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​៤​មីនា​ថា សភា​នឹង​ផ្លាស់ប្តូរ​ប្រព័ន្ធ​បោះឆ្នោត​របស់​ហុងកុង​ក្នុង​អំឡុងពេល​នៃ​ការប្រជុំ​ប្រចាំឆ្នាំ​របស់​ខ្លួន​។​សភា​ប្រជាជន​ជាតិ​បើក​កិច្ចប្រជុំ​នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ​ជាមួយ​សុន្ទរកថា​ដ៏​យូរ​ពី​លោកនាយក​រដ្ឋមន្ត្រី លី ឃឹ​ឈាំ​ង ដែល​រំលឹក​ឡើងវិញ​នូវ​សមិទ្ធផល​កាលពី​ឆ្នាំ​មុន​និង​បង្ហាញ​ពី​អាទិភាព​សម្រាប់​រយៈពេល ១២ ខែ​ខាងមុខ​។
Next articleអាជ្ញាធរ​ខេត្តកំពត​បា​ន​អំពាវនាវ​ដល់​សាធារណជន​ទូទៅ​ឱ្យ​ផ្អាក​ការធ្វើដំណើរ​ចេញចូល​រវាង​ខេត្តកំពត និង​ខេត្ត​ព្រះសីហនុ​មួយរយ​:​សិន​បើ​គ្មាន​ករណី​ចាំបាច់​។​ទន្ទឹមនេះ​អភិបាលខេត្ត​ក៏បាន​ដាក់បទបញ្ជា​ឱ្យ​សមត្ថកិច្ច​ដាក់​កម្លាំង​ប្រចាំការ​នៅ​គ្រប់​ចំណុច​សំខាន់ៗ​រវាង​ខេត្ត​ទាំងពីរ​៕
- Advertisment -

Most Popular