ដោយៈ​វណ្ណៈ​/​ព្រះសីហនុៈ​បុរស​ម្នាក់​ដែល​អនុវត្តមិន​ត្រឹមត្រូវ​ពេល​ដាក់​ធ្វើ​ច​ត្តា​ឡី​ស​ក័​(​ក្នុងផ្ទះ​ខ្លួនឯង​)​ហើយ​បានចេញ​ដើរហើរ​ចល័ត​ច្រើន​កន្លែង​ក្នុង​ក្រុងព្រះសីហនុ​ត្រូវបាន​រដ្ឋបាលខេត្ត​ព្រះសីហនុ​ផាក​ពិន​យ័​ជា​ប្រាក់​ចំនួន​ពីរលាន​រៀល​នៅ​ព្រឹក​ថ្ងៃទី​៥​ខែមីនា​នេះ ជាមួយនឹង​ការព្រមាន​បន្ថែម​ពី​វិធានការ​ក្តៅ​បន្ត​ក្នុងករណី​មិន​អនុវត្ត​ត្រឹមត្រូវ​ពេលធ្វើ​ច​ត្តា​ឡី​ស​ក័​។

​មន្ត្រី​ដែល​ចុះ​ផាកពិន័យ​បាន​ប្រាប់​រស្មី​កម្ពុជា​ថា បុរស​នេះ​មាន​អាស​យ័​ដ្ឋា​ន​នៅ​ភូមិ​៥​សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ ជាប់​របង​សាលារៀន​ហ៊ុន សែន​មិត្តភាព​ក្រុងព្រះសីហនុ ធ្វើការ​នៅក្នុង​សណ្ឋាគារ​ឯកជន​មួយ​ក្នុង​ក្រុងព្រះសីហនុ​។​គេ​ជា​អ្នក​ពាក់​ព​ន្ធ័ ដោយ​ប្រយោល​ជាមួយនឹង​អ្នកជំងឺ​កូ​វីដ​១៩​ដែល​ក្រុមការងារ​ឆ្លើយតប​បន្ទាន់​មន្ទីរ​សុខាភិបាល​ខេត្ត​ដាក់​ឲ្យ​ធ្វើ​ច​ត្តា​ឡី​ស​ក័​ដោយ​ខ្លួនឯង​នៅក្នុង​ផ្ទះ​។​
​មន្ត្រី​ដដែល​បន្តថា​នេះ​ជាការ​ព្រមាន​ចំពោះ​ជន​ដែល​មិន​អនុវត្តតាម​ការណែនាំរ​បស់​ក្រសួងសុខាភិបាល​។​ប្រសិនបើ​ជននេះ​នៅ​បន្តសកម្មភាព​ខុសឆ្គង​ក្នុងពេល​កំពុងស្ថិត​នៅក្នុង​ច​ត្តា​ឡី​ស័ក​បន្តទៀត​នោះ រដ្ឋបាលខេត្ត​នឹងមាន​វិធានការ​បន្ថែម​។​

​តាម​ទិន្នន័យ​របស់​ក្រសួងសុខាភិបាល នៅ​ខេត្ត​ព្រះសីហនុ មាន​អ្នកជំងឺ​កូ​វីដ​១៩ កំពុង​ព្យាបាល​ក្នុង​មន្ទីរពេទ្យបង្អែក​ខេត្ត​ព្រះសីហនុ​គិត​ត្រឹម​ព្រឹក​ថ្ងៃទី​៥​ខែមីនា​នេះ​៕​សរន​