Home ព័ត៌មានជាតិ សន្តិសុខ នគរបាល ខណ្ឌឫស...

នគរបាល ខណ្ឌឫស្សីកែវ ឃាត់ខ្លួន​បុរស​ខ្មែរ​អ៊ីស្លាម បីនាក់ ករណី​ជួញដូរ​គ្រឿងញៀន

ដោយៈ ស​រិ​ទ្ធ / ភ្នំពេញៈ បុរស​បីនាក់ ពាក់ព័ន្ធ​ករណី​ជួញដូរ​គ្រឿងញៀន បាន​ត្រូវ សមត្ថកិច្ច​នគរបាល ខណ្ឌឫស្សីកែវ ឃាត់ខ្លួន កាលពី​វេលា​ម៉ោង ៧​និង​៣០​នាទី​យប់ ថ្ងៃទី​៤ ខែមីនា ឆ្នាំ​២០២១ នៅ​ចំណុច​ផ្លូវជាតិ​លេខ​៥ ភូមិ​លូ សង្កាត់​ស្វាយប៉ាក ខណ្ឌឫស្សីកែវ​។​

​លោក​វរសេនីយ៍ឯក ហ៊ាង ថា​រ៉េត អធិការនគរបាល ខណ្ឌឫស្សីកែវ បាន​ឲ្យ​ដឹងថាៈ បុរស​ខ្មែរ​អ៊ីស្លាម បីនាក់ ដែល​កម្លាំង​សមត្ថកិច្ច ឃាត់ខ្លួន​នោះ មានៈ ១-​ឈ្មោះ រេះ សូ​ហ្វី អាយុ ២៧ ឆ្នាំ មាន​ទីលំនៅ​ផ្ទះ​គ្មាន​លេខ ភូមិ​ដើម​អំពិល សង្កាត់​ច្រាំង​ចំរេះ​១ ខណ្ឌឫស្សីកែវ , ២-​ឈ្មោះ សារ៉េត រូ​វី អាយុ ៣១ ឆ្នាំ មាន​ទីលំនៅ​សង្កាត់ ច្រាំង​ចំរេះ​១ ខណ្ឌឫស្សីកែវ និង ៣-​ឈ្មោះ លី រ៉ា​ហ្វី​ន អាយុ​៣១​ឆ្នាំ មាន​ទីលំនៅ ផ្ទះ​លេខ​៦៥៧ ក្រុម​១ ភូមិ​១ សង្កាត់​ច្រាំង​ចំរេះ​១ ខណ្ឌឫស្សីកែវ មុខរបរ លក់ដូរ ។ នៅពេល​ឃាត់ខ្លួន ជនសង្ស័យ​ទាំងនោះ សមត្ថកិច្ច បាន​ដកហូត​ម្សៅ​ក្រាម ពណ៌​ស​ថ្លា សង្ស័យ​ជា​គ្រឿងញៀន ចំនួន ១៣ កញ្ចប់​។​

​បច្ចុប្បន្ន ជនសង្ស័យ កំពុង​ឃាត់ខ្លួន នៅ​អធិការដ្ឋាន នគរបាល​ខណ្ឌឫស្សីកែវ ដើម្បី​កសាង សំណុំរឿង បញ្ជូនទៅ​សាលាដំបូង រាជធានី​ភ្នំពេញ ចាត់ការ​បន្ត តាម​នីតិវិធី​៕/V​-PC

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular