Home ព័ត៌មានជាតិ សន្តិសុខ បុរស​ពីរ​នាក់...

បុរស​ពីរ​នាក់ របួសធ្ងន់ ពេល​ជិះ​ម៉ូតូ​លឿនឆ្លងផ្លូវ ត្រូវ​រថយន្ត បុក​

ដោយៈ ស​រិ​ទ្ធ / ភ្នំពេញៈ បុរស​ពីរ​នាក់ បាន​រងរបួស​ធ្ងន់ ហើយ​ត្រូវបាន​គេ​ជួយ​ដឹកបញ្ជូន ទៅកាន់​មន្ទី​ពេទ្យ​ភ្លាមៗ នៅពេល​ពួកគេ ជិះ​ម៉ូតូឌុប​គ្នា ក្នុង​ល្បឿន​លឿន ឆ្លងផ្លូវ ត្រូវ​រថយន្ត បុក​ពេញទំហឹង កាលពី​វេលា​ម៉ោង​៩ យប់​ថ្ងៃទី​០៤ ខែមីនា​ឆ្នាំ ២០២១ ត្រង់ចំណុច​មុខ មន្ទី​ពេទ្យ​កុមារ​ជាតិ​តាម​បណ្ដោយ​ផ្លូវ ២៥៣ កែង​ផ្លូវ ១១៨ ក្នុង​សង្កាត់​ទឹកល្អក់​ទី ១ ខណ្ឌទួលគោក ។​

​តាម​ប្រភពព័ត៌មាន នៅ​កន្លែងកើតហេតុ បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ គេ​ឃើញ​ម៉ូតូ ១​គ្រឿង ម៉ាក​ស៊ុយ​ហ្ស៊ុ​យ​គី វីវ៉ា ពណ៌​ខ្មៅ ពាក់​ផ្លាកលេខ ភ្នំពេញ 1L-1105 បើកបរ​ដោយ បុរស​ម្នាក់ រួម​ដំណើរ​ដោយ​បុរស​ម្នាក់ទៀត ធ្វើដំណើរ​តាម​បណ្ដោយ​ផ្លូវ ២៥៣ ទិសដៅ ពី​ខាងជើង ទៅខាង​ត្បួ​ង​។ លុះ​មកដល់​ផ្លូវបំបែក​ជា​បួន ស្រាប់​តែមាន​រថយន្ត​មួយគ្រឿង ម៉ាក​ឡិច​ស៊ី​ស RX៣០០ ពណ៌​ខ្មៅ ពាក់​ផ្លាកលេខ ភ្នំពេញ 2P-2799 បើកបរ​ដោយ​បុរស​ម្នាក់ ទិសដៅ​ពី​ខាងកើត មក​ខាងលិច គោលបំណង ចូលក្នុង​មន្ទីរពេទ្យ តាម​បណ្តោយ​ផ្លូវ​១១៨ ក៏​ជ្រុល​ទៅបុក​ពេញទំហឹង បណ្តាល​ឲ្យ​ភាគី​ម៉ូតូ រងរបួស​ធ្ងន់ ២ នាក់ ត្រូវបាន​បញ្ជូន ទៅកាន់​មន្ទីរពេទ្យ ភ្លាមៗ ចំណែក​រថយន្ត និង​ម៉ូតូ រង​ការខូចខាត យ៉ាងដំណំ​៕/V​-PC

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular