កូរ៉េខាងត្បូងនឹងដកចេញប្រដាប់បំពងសំឡេងឃោសនានៅព្រំដែន

1068
ចែករម្លែក

ក្រុមមន្ត្រីបាននិយាយនៅថ្ងៃចន្ទទី៣០ខែមេសាថា កូរ៉េខាងត្បូងនឹងដកចេញប្រដាប់បំពងសំឡេង ដែលធ្វើការឃោសនាទាំងឡាយ ពីតំបន់ព្រំដែនជាមួយកូរ៉េខាងជើង នៅសប្តាហ៍នេះ ស្របពេលដែលប្រទេសទាំង២បានបោះជំហានទៅមុខបន្ទាប់ពីមានកិច្ចជំនួបកំពូលរបស់ក្រុមមេដឹកនាំ ដែលនាំទៅដល់ការផ្សះផ្សាហើយឆ្ពោះទៅរក
ការទម្លាយភាពទាល់ច្រកនៃកម្មវិធីនុយក្លេអ៊ែរ។

ក្នុងអំឡុងកិច្ចជំនួបជាប្រវត្តិសាស្ត្ររបស់ពួកគេកាលពីថ្ងៃសុក្រនៅភូមិជាប់ព្រំដែនមួយលោក គីម ជុង អ៊ុន មេដឹកនាំកូរ៉េខាងជើង និង ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជែអ៊ីនបានយល់ស្របគ្នាដើម្បីបញ្ចប់សកម្មភាពអមិត្តប្រឆាំងគ្នានៅតាមបណ្តោយព្រំដែនរបស់ពួកគេបង្កើតការិយាល័យទំនាក់ទំនង និងបន្តការជួបជុំ
គ្រួសារដែលបែកបាក់គ្នានៃកូរ៉េទាំង២។ ពួកគេក៏បាន ព្រមព្រៀងគ្នាដើម្បីសម្រេចបាននូវឧបទ្វីបកូរ៉េគ្មានអាវុធនុយក្លេអ៊ែរផងដែរ ប៉ុន្តែមិនបានផ្តល់ពេលវេលាជាក់លាក់ក្នុងចំណាត់ការរំសាយអាវុធនុយក្លេអ៊ែរទេ។

ក្រសួងការពារជាតិកូរ៉េខាងត្បូងបាននិយាយថាខ្លួននឹងដកត្រឡប់មកវិញនូវគ្រឿងបំពងសំឡេងឃោនានៅខែ្សបន្ទាត់ព្រំដែនខាងមុខរបស់ខ្លួន នៅថ្ងៃអង្គារ។

លោក Choi Hyunsoo អ្នកនាំពាក្យក្រសួងការពារជាតិកូរ៉េខាងត្បូង បាននិយាយថា រដ្ឋាភិបាលក្រុងសេអ៊ូលបានរំពឹង ថារដ្ឋាភិបាលក្រុងព្យុងយ៉ាងនឹងធ្វើដូចគ្នាផងដែរ៕

ប្រដាប់បំពងសំឡេងឃោសនារបស់កូរ៉េខាងត្បូង នៅជិតតំបន់ព្រំដែននៃកូរ៉េទាំង២នៅទីក្រុងYeoncheon ប្រទេសកូរ៉េខាងត្បូង

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ