ដោយ: បញ្ញាសាស្ត្រ / ភ្នំពេញៈ គ្រប់ផលិតកម្ម កំពុងតែសម្រុកចេញ បទចម្រៀងដើម្បីត្រៀម សម្រាប់ ពិធីបុណ្យចូលឆ្នាំខ្មែរ នាពេលខាងមុខ។ ក្រឡេកមកមើល ផលិតកម្ម Galaxy Navatra ហាក់សម្រុកមុនគេ តាំងពីដើមខែមករា កន្លងមក ដោយគ្រប់បទ ភាគច្រើន ឆ្លើយឆ្លងបែបប្រពៃណី នឹងរូបភាពត្រជាក់ភ្នែក ផ្សព្វផ្សាយ អំពីតំបន់ទេសចរណ៍ ស្អាតៗ ស្ទើរតែទូទាំងប្រទេសកម្ពុជា។
រីឯព្រឹកមិញនេះ Galaxy Navatra ក៏បានបញ្ចេញបទ ញាក់ប្លែកអារម្មណ៍ មួយបទ ចំណងជើងថា ” Oh My God ” ឲ្យតារាស្រី កំពុងល្បី តន់ ចន្ទសីម៉ា ដែលមានការកោត សរសើរ ជាខ្លាំងរបស់អ្នកគាំទ្រ នៅក្នុង Comment យូធូបរបស់ផលិតកម្ម Galaxy Navatra ៕/V-PC
បើចង់ជ្រាបច្បាស់ សូមចូលមកទស្សនា បទ ” Oh My God ” ទាំងអស់គ្នា៖