Home ព័ត៌មានជាតិ សន្តិសុខ ប៉ូលិស បញ្ជូន...

ប៉ូលិស បញ្ជូន​ជនសង្ស័យ ៤​នាក់ និង​វត្ថុតាង ទៅ​តុលាការ ពីបទ​ជួញ​គ្រឿងញៀន​

​ដោយៈ គ្រញូង / បាត់ដំបងៈ នគរបាល​ប្រឆាំង​គ្រឿងញៀន​ខេត្ត កាលពី​ព្រឹក​ថ្ងៃទី​៥ ខែមីនា ឆ្នាំ​២០២១ បាន​បញ្ជូន​ជនសង្ស័យ ៤ នាក់ និង​វត្ថុតាង​ម៉ា​ទឹកកក ជាង ២ ក្រាម ទៅ​តុលាការ ក្រោយពេល​ជនសង្ស័យ ទាំង​៤​នាក់​នេះ ត្រូវ​កម្លាំង​នគរបាល​ស្រុក​ឯក​ភ្នំ ឃាត់ខ្លួន​បាន កាលពី​យប់​ថ្ងៃទី​៣ ខែមីនា នៅ​ភូមិ​សំរោង​តា​កុក ឃុំ​សំរោង​ក្នុង ស្រុក​ឯក​ភ្នំ ខេត្តបាត់ដំបង ពីបទ​ជួញ​គ្រឿងញៀន​។​

​លោក​វរសេនីយ៍ឯក ឡុង យោធា​វីរៈ អធិការនគរបាល​ស្រុក​ឯក​ភ្នំ បាន​ឲ្យ​ដឹងថាៈ ជនសង្ស័យ​ទាំង ៤ នាក់​មានៈ ១-​ឈ្មោះ តក់ គឹម​សួង ហៅ ទីន ភេទ​ប្រុស អាយុ ១៧​ឆ្នាំ , ២-​ឈ្មោះ បូ ចិន ភេទ​ប្រុស អាយុ ៤១ ឆ្នាំ , ពីរ​នាក់​នេះ រស់នៅ​ភូមិ​អំបែង​ថ្ងែ ឃុំ​រកា ស្រុក​សង្កែ ,៣-​ឈ្មោះ ណើ​ម ណៃ អាយុ ៣៧ ឆ្នាំ និង​៤-​ឈ្មោះ គុជ អាស៊ី​យ៉ា​ស ភេទ​ស្រី អាយុ ៣៩ ឆ្នាំ , ពីរ​នាក់​នេះ រស់នៅ​ភូមិ​ន​រា​១ ឃុំ​ន​រា ស្រុក​សង្កែ ខេត្តបាត់ដំបង ។ វត្ថុតាង​ចាប់យក​រួមមានៈ ថ្នាំញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន ម៉ា​ទឹកកក ICE ចំនួន ៣ ថង់ ទម្ងន់ ២,៣៦ ក្រាម (​ទាំង​សំបក​) -​ជញ្ជីង​សម្រាប់​ថ្លឹង​គ្រឿងញៀន ១​គ្រឿង -​ថង់​សម្រាប់​ច្រក​រំលែក​ថ្នាំញៀន​មួយចំនួន -​ទូរស័ព្ទដៃ ១​គ្រឿង​។ បច្ចុប្បន្ន សមត្ថកិច្ច​ជំនាញ បានរៀបចំ​កសាង​សំណុំ រឿង​ដើម្បី​បញ្ជូន ទៅ​តុលាការខេត្ត ចាត់ការ​តាមច្បាប់​៕/V-PC

ជនសង្ស័យ​ទាំង​៤​នាក់​និង​វត្ថុតាង​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular