ប្រែសម្រួល : កញ្ញាដាលីស ៖ ព្រះនាងមេហ្គាន ម៉ាកិល បានចោទប្រកាន់រាជវង្សអង់គ្លេសថានិយាយកុហកប្រឆាំងនឹងរូបទ្រង់និងស្វាមីរបស់ទ្រង់គឺព្រះអង្គម្ចាស់ហារីនៅក្នុងសង្គ្រាមពាក្យសម្តីកាន់តែក្តៅគគុក នៅមុនកិច្ចសម្ភាសន៍ជាមួយពិធីការិនីទូរទស្សន៍អាម៉េរិក លោកស្រី អប់ប្រា វីនហ្វ្រេ។
ការអះអាងដ៏កក្រើកនេះគឺជាជម្លោះចុងក្រោយបំផុតនៅក្នុងសង្គ្រាមទំនាក់ទំនងសាធារណៈដែលកាន់តែក្តៅគគុករវាងស្ថាប័នរាជវង្សអង់គ្លេសនិងគូស្វាមីភរិយាដែលកំពុងរស់នៅសហរដ្ឋអាម៉េរិក។
ព្រះអង្គម្ចាស់ហារីនិងព្រះនាងមេហ្គាន ដែលរៀបអភិសេកក្នុងឆ្នាំ ២០១៨ បានលាឈប់ពីមុខតំណែងរាជវង្សកាលពីឆ្នាំមុនដោយស្តីបន្ទោសមួយផ្នែកទៅលើការជ្រៀតជ្រែកពីប្រព័ន្ធផ្សព្វផ្សាយចំពោះការសម្រេចចិត្តរបស់ពួកទ្រង់ក្នុងការផ្លាស់ទៅរស់នៅអាម៉េរិកខាងជើង។
ប៉ុន្តែការនិយាយរឿងរ៉ាវអំពីព្រះអង្គម្ចាស់ហារីនិងព្រះនាងមេហ្គាននៅចក្រភពអង់គ្លេសនៅតែបន្តកើតឡើងឥតឈប់ឈរ ហើយការឆ្លើយតបសងសឹកទៅវិញទៅមកកំពុងកាន់តែមានសភាពខ្លាំងក្លាឡើង ខណៈការចាក់ផ្សាយកម្មវិធីសម្ភាសន៍នេះជិតចូលមកដល់នៅចុងសប្តាហ៍នេះ។
ឃ្លីបថ្មីមួយដែលផ្សាយដោយទូរទស្សន៍CBS របស់អាម៉េរិកបានកើតឡើងតែប៉ុន្មានម៉ោងបន្ទាប់ពីរាជវាំងបាក់ឃីងហែមនិយាយថា ខ្លួនកំពុងស៊ើបអង្កេតការអះអាងថាព្រះនាងមេហ្គានបានធ្វើបាបបុគ្គលិករាជវាំងម្នាក់ក្នុងអំឡុងពេលដែលព្រះនាងស្ថិតនៅចក្រភពអង់គ្លេស។
ព្រះនាងបានប្រាប់លោកស្រីវីនហ្វ្រេថា “ខ្ញុំមិនដឹងថាតើពួកគេអាចរំពឹងយ៉ាងដូចម្តេចទេនាពេលកន្លងទៅ។យើងគ្រាន់តែនៅស្ងាត់ស្ងៀមប្រសិនបើមានតួនាទីសកម្មដែលក្រុមគ្រួសាររាជវង្សកំពុងលេងដើម្បីនិយាយកុហកអំពីពួកយើង”៕
ព្រះអង្គម្ចាស់ហារីនិងព្រះនាងមេហ្គាននិងរាជវង្សអង់គ្លេសកំពុងមានសង្គ្រាមពាក្យសម្តីនឹងគ្នាយ៉ាងក្តៅគគុក