Home ព័ត៌មានអន្តរជាតិ សាហាវ​មែន​! ឪ...

សាហាវ​មែន​! ឪពុក​ឥណ្ឌា​កាត់​ក្បាល​កូនស្រី​អាយុ​១៧​ឆ្នាំ​រួច​យួរ​ក្បាល​បង្ហាញ​តាម​ដងផ្លូវ ព្រោះតែ​មិន​ពេញចិត្ត​នឹង​មិត្ត​ប្រុស​របស់​នាង​

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស ៖ ឪពុក​ដែល​មាន​កូន​បួន​នាក់​រូបនេះ​បាន​កាប់​ចិញ្ច្រាំ​កូនស្រី​អាយុ ១៧ ឆ្នាំ​របស់​គាត់​ហើយ​យួរ​ក្បាល​នាង​តាម​ដងផ្លូវ ពីព្រោះ​គាត់​មិន​ពេញចិត្ត​នឹង​មិត្ត​ប្រុស​របស់​នាង​។​

​អ្នកស្រុក​បាន​ប្រទះឃើញ​លោក សា​វេស កុមារ ដើរ​យួរ​ក្បាល​កូនស្រី​នៅក្នុង​ភូមិ​ផាន​ដេ​ថា​រ៉ា រដ្ឋ​អ៊ូ​ត​ថា​ប្រា​ដេស ប្រទេស​ឥណ្ឌា​កាលពី​ថ្ងៃ​ពុធ​ទី​០៣​មីនា​។​

​គាត់​បាន​ដើរ​ទៅកាន់​ស្ថានីយ​ប៉ូលិស បន្ទាប់​ពី​កាត់​ក្បាល​កូនស្រី​របស់​គាត់ ដែល​ជា​ផ្នែក​មួយ​នៃ​ការសម្លាប់​ដើម្បី​កិត្តិយស​។​

​វីដេអូ​បានបង្ហាញ​ប៉ូលិស​ម្នាក់​កំពុង​ឆែកឆេរ​ឪពុក​រូប​នេះ​។​

​មន្ត្រីប៉ូលិស​បាន​សួរ​ឈ្មោះ​បុរស​រូប​នោះ សួរថា​តើ​ក្បាល​នោះ​បាន​មកពីណា ហើយ​តើ​ជា​ក្បាល​របស់​អ្នកណា​។​

​ទូរទស្សន៍ NDTV បាន​រាយការណ៍​ថា លោក​កុមារ​បាន​សារភាពថា គាត់​បាន​កាត់​ក្បាល​កូនស្រី​របស់​គាត់ ដោយសារ​អារម្មណ៍​មិន​ពេញចិត្ត​ចំពោះ​ទំនាក់ទំនង​ដែល​នាង​មាន​ជាមួយ​មិត្ត​ប្រុស​។​

​ឪពុក​រូប​នោះ​និយាយថា “​ខ្ញុំ​បាន​ធ្វើ​វា​។ គ្មាន​នរណា​ផ្សេង​នោះទេ​។ ខ្ញុំ​ចាក់​គន្លឹះ​ផ្ទះ​ហើយ​ធ្វើ​វា​។ សាកសព​ស្ថិតនៅក្នុង​បន្ទប់​”​។​

​គាត់​ក៏​សារភាព​ដែរ​ថា គាត់​នឹង​សម្លាប់​គូស្នេហ៍​របស់​នាង​ដែរ បើ​គាត់​រកឃើញ​បុរស​នេះ​។

​លោក​កុមារ​ត្រូវបាន​ប៉ូលិសា​ចាប់ខ្លួនដាក់​មន្ទីរឃុំឃាំ​ង ហើយ​ប្រពន្ធ​របស់​គាត់​ក៏​ត្រូវ​ចាប់ខ្លួន​ដែរ​៕

​លោក សា​វេស កុមារ យួរ​ក្បាល​កូនស្រី មក​ទទួល​ទោស​នៅ​ប៉ុស្តិ៍​ប៉ូលិស​កាលពី​ថ្ងៃ​ពុធ​នៅ​ភូមិ​ផាន​ដេ​ថា​រ៉ា​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular