Home ព័ត៌មានជាតិ សន្តិសុខ អតីតមេឃុំអូរប...

អតីតមេឃុំអូរបីជាន់ទទួលមរណភាពដោយគ្រោះថ្នាក់ចរាចរណ៍

ដោយ: ប.ជ័យ /បន្ទាយមានជ័យ:អតីតមេឃុំអូរបីជាន់ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យមួយរូប បានទទួលមរណភាព និងអ្នកបើកបររថយន្ត រងរបួសធ្ងន់ធ្ងរ ដោយគ្រោះថ្នាក់ រថយន្តបុកគល់ដើមអំពិលទឹក (គ្រោះថ្នាក់ខ្លួនឯង) កាលពីម៉ោង១២និង១៥នាទី រំលងអាធ្រាត្រចូលថ្ងៃទី៥ ខែមីនាឆ្នាំ២០២១ នៅចំណុចចន្លោះបង្គោលគីឡូលេខ១០_១១ ផ្លូវជាតិលេខ៥៨ដេ ភូមិស្នួលទ្រេត ឃុំអូរបីជាន់ ស្រុក អូរជ្រៅខេត្តបន្ទាយមានជ័យ ។

រថយន្តជួបគ្រោះថ្នាក់ ម៉ាកតូយ៉ូតាកាមរីចង្កូតស្តាំ ពាក់ស្លាកលេខភ្នំពេញ ២E ៤០២៣ ដែលបើកបរដោយឈ្មោះសួន វី ភេទ ប្រុសអាយុ៥២ឆ្នាំ រងរបួសធ្ងន់ធ្ងរបាក់កជើងទាំងសងខាងនិងបាក់ដើមដៃខាងឆ្វេងបែកក្បាល បែកមាត់ មានលំនៅភូមិអូរបីជាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្ដបន្ទាយមានជ័យ។ ក្នុងរថយន្តមានអ្នករួមដំណើរឈ្មោះសួង មឿន ភេទ ប្រុសអាយុ៦៧ឆ្នាំ ជាអតីតមេឃុំអូរបីជាន់ មានលំនៅភូមិបន្ទាយថ្មី ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្ដបន្ទាយមានជ័យ បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ៕

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular