Home ព័ត៌មានជាតិ សន្តិសុខ សមត្ថកិច្ច ឃា...

សមត្ថកិច្ច ឃាត់ខ្លួន​ថៅកែ​ស្រី ដែល​វាយ​ធ្វើបាប​ក្មេងស្រី ជា​ឈ្នួល​បម្រើ​

ដោយៈ ស​រិ​ទ្ធ / ភ្នំពេញៈ លោក​វរសេនីយ៍ឯក​ហួរ ម៉េង​វ៉ាង អធិការនគរបាល ខណ្ឌ​សែន​សុខ បានបញ្ជាក់ នៅ​រសៀល ថ្ងៃទី​៥ ខែមីនា ឆ្នាំ​២០១២១ នេះ​ថាៈ ថៅកែ​ស្រី​ម្នាក់ ដែល​វាយ ធ្វើបាប​ក្មេងស្រី ជា​ឈ្នួល​បម្រើ ជាច្រើនលើក​ច្រើនសារ​នោះ បាន​ត្រូវ​សមត្ថកិច្ច​នគរបាល ខណ្ឌ​សែន​សុខ ឃាត់ខ្លួន​បាន​ហើយ ក្រោយពី​ទទួល​ពាក្យបណ្តឹង ពី​អាណាព្យាបាល ក្មេងស្រី​រងគ្រោះ ។​

​លោក​អធិការ បានឱ្យដឹង​ទៀតថាៈ កម្លាំង​របស់លោក ឃាត់ខ្លួន​ស្ត្រី​ដៃដល់ ខាងលើ នៅវេលា​ម៉ោង ១២​និង​៣០​នាទី ថ្ងៃទី​៥ ខែមីនា ឆ្នាំ​២០២១ ។​

​ស្ត្រី​សង្ស័យ ឈ្មោះ មុំ ម៉ា​រី​ណា អាយុ ៣០ ឆ្នាំ ស្នាក់នៅ​ផ្ទះជួល លេខ​១១៨ ផ្លូវ​B បុរី​ពិភពថ្មី ឈូក​មាស ភូមិ​ក្រាំង​អង្ក្រង សង្កាត់​ក្រាំងធ្នង់ ខណ្ឌ​សែន​សុខ បាន​ប្រើ​អំពើហិង្សា លើ​ក្មេងស្រី រស់នៅ​ជាមួយ​។​

​គួរ​បញ្ជាក់ថា ថៅកែ​ស្រី ឈ្មោះ មុំ ម៉ា​រី​ណា ជា​ម្ចាស់​ហាង បោះ​ដុំ​ផលិតផល មកពី​ប្រទេស​កូរ៉េ ប្រើ​គណនី​ហ្វេ​ស​ប៊ុ​ក ឈ្មោះ Heng Mariza ត្រូវបាន​សាច់ញាតិ ជនរងគ្រោះ​ដាក់ពាក្យ​បណ្តឹង ទៅ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ក្រាំងធ្នង់ នៃ​អធិកា​រដ្ឋា​នគរបាល ខណ្ឌ​សែន​សុខ ប្តឹង​ចោទប្រកាន់ ករណី​ប្រើ​អំពើហិង្សា យ៉ាង​ព្រៃផ្សៃ លើ​ក្មេងស្រី​ម្នាក់ អាយុ ១៦ ឆ្នាំ ជា​អ្នករស់នៅ​ជាមួយ បម្រើ​ការងារ​ក្នុងផ្ទះ​។​

​បើតាម​វីដេអូ​ឃ្លី​ប​មួយ ដែល​បង្ហោះ​ចែកចាយ លើ​បណ្ដាញ​សង្គម ហ្វេ​ស​ប៊ុ​ក បង្ហាញថា ថៅកែ​ស្រី​រូបនេះ ក៏បាន​ទទួលស្គាល់ថា ពិតជា​បាន​ប្រើ​អំពើហិង្សា លើ​ឈ្នួល​បម្រើ ប្រាកដ​មែន ៕/V-PC

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular